ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រតិបត្តិការ​បង្ក្រាប​ក​រ​ណី​ល្បែងស៊ីសង (​ភ្នាល់មាន់​ជល់​)​ចំនួន​០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​មនុស្ស​ចំនួន​០៨​នាក់​មកកាន់​ស្នងការដ្ឋាន​

ប្រតិបត្តិការ​បង្ក្រាប​ក​រ​ណី​ល្បែងស៊ីសង (​ភ្នាល់មាន់​ជល់​)​ចំនួន​០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​មនុស្ស​ចំនួន​០៨​នាក់​មកកាន់​ស្នងការដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១១:៣៩​នាទី នៅ​ចំណុច​ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង​គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង (​ភ្នាល់មាន់​ជល់​)​ចំនួន​០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​មនុស្ស​ចំនួន​០៨​នាក់​មកកាន់​ស្នងការដ្ឋាន​។​

1️⃣ ឈ្មោះ ឡុង រតនៈ ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ មាន​ទីលំនៅ ភូមិ បេង ឃុំ អន្លង់ វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។
2️⃣ ឈ្មោះ ឃុំ សាវុទ្ធ ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ មាន​ទីលំនៅ ភូមិ អន្លង់​វិល ឃុំ អន្លង់​វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។
3️⃣ ឈ្មោះ អ៊ាន នឿត ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មាន​ទីលំនៅ ភូមិ អន្លង់​វិល ឃុំ អន្លង់​វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។
4️⃣ ឈ្មោះ យី ពី​សី ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ ភូមិ អន្លង់​វិល ឃុំ អន្លង់​វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។
5️⃣ ឈ្មោះ ខេង លា​ក ភេទ​ប្រុស អាយុ ៦១ ឆ្នាំ មាន​ទីលំនៅ ភូមិ ១៣ មករា សង្កាត់ ព្រែក​ព្រះស្តេច ក្រុង បាត់ដំបង ខេត្ត​បាត់ដំបង ។
6️⃣ ឈ្មោះ គឹម បាន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ សូ​ភី ១ សង្កាត់ រតនៈ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។
7️⃣ ឈ្មោះ សេង ម៉េត ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ មាន​ទីលំនៅ ភូមិ ព្រែក ក្រូច ឃុំ ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។
8️⃣ ឈ្មោះ ជា សាវ៉ុន ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មាន​ទីលំនៅ ភូមិ អន្លង់​វិល ឃុំ អន្លង់​វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។

? វត្ថុតាង ដកហូត រួម មាន ៖
– សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ០១
– ស៊ុម សម្រាប់ ក្រុង មាន់ ចំនួន ០២
– មាន់​ជល់ ចំនួន ០២ ក្បាល
– ម៉ូតូ ចំនួន ០៩ គ្រឿង

​បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វើការ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕

Filed in: ព័ត៌មានជាតិ