ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ជួបប្រជុំ​ជាមួយ​ម្ចាស់​តូប​ដើមបណ្ដឹង និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត ដើម្បី​សម្របសម្រួល​ដោះស្រាយ​ពាក់ព័ន្ធ​បញ្ហា​ទំនាស់​ពាក្យបណ្ដឹង​អូសបន្លាយ​យូរ​ឆ្នាំ​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ជួបប្រជុំ​ជាមួយ​ម្ចាស់​តូប​ដើមបណ្ដឹង និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត ដើម្បី​សម្របសម្រួល​ដោះស្រាយ​ពាក់ព័ន្ធ​បញ្ហា​ទំនាស់​ពាក្យបណ្ដឹង​អូសបន្លាយ​យូរ​ឆ្នាំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​សាលាខេត្ត ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ជួបប្រជុំ​ជាមួយ​ម្ចាស់​តូប​ដើមបណ្ដឹង និង​អាជីវករ​លក់ដូរ​ចំនួន​៣២​នាក់​ក្នុង​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត ដើម្បី​សម្របសម្រួល ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ការ​ប្ដឹងផ្ដល់​ចូល​ដល់​តុលាការ អូសបន្លាយ​យូរ​ឆ្នាំ​មកហើយ​។​

​ដោយឡែក​សម្រាប់​ជា​លទ្ធផល​ក្នុង​កិច្ចប្រជុំ​នាពេលនេះ ក្រោម​កិច្ចសម្របសម្រួល​ជា​លើក​ចុងក្រោយ​ម្តងទៀត របស់​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ធ្វើ​ការសម្របសម្រួល​ដោះស្រាយ​ជូន​ភាគី​ទាំងពីរ ដើមបណ្ដឹង និង​ចុង​បណ្ដឹង​ជា​អាជីវករ​ទាំង​ចំនួន​៣២​នាក់ បាន​ឯកភាព​ទទួលយក​នៅ​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ក្នុងនោះ​គឺ​៖
​ទី​១-​អាជីវករ​យល់ព្រម​ទទួល​ការបង់ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ផ្ដាច់ ជូន​ម្ចាស់​តូប ដើមបណ្ដឹង តាមរយៈ​រដ្ឋបាល​ក្រុង​កំពត​រៀបចំ​ឯកសារ​ជូន ។​
​ទី​២-​ដើមបណ្ដឹង​ក្រោយពី​ទទួលបាន​ប្រាក់​គ្រប់​ចំនួន​៥​ពាន់​ដុល្លារ​ពី​អាជីវករ ម្នាក់ៗ​ហើយ ត្រូវតែ​សម្រេច​ដក​ពាក្យបណ្ដឹង​លើ​អាជីវករ​ទាំងនោះ​ចេញពី​ស្ថាប័ន​តុលាការ​។​
​ទី​៣-​អាជីវករ​ត្រូវ​បង់​ប្រាក់​ឱ្យ​បាន​គ្រប់​ចំនួន​៥​ពាន់​ដុល្លារ​តែ​មួយ​ដង​គត់​នៅ​ថ្ងៃទី ១០ ឬ​យ៉ាងយូរ​ថ្ងៃទី​១៥ ខែ​កញ្ញា ២០២១ នេះ​។​
​ទី​៤-​ចំពោះ​ដំបូល​តូប​មានការ​ធ្លុះធ្លាយ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ចំនួន​៨ តូប ដែល​ត្រូវ​ប្រគល់​ឱ្យ​អាជីវករ​កាន់កាប់​ស្រប​តាម​លិខិត​បទដ្ឋាន​ច្បាប់ រដ្ឋបាល​ខេត្ត​នឹង​ជំរុញ​ការសាងសង់​ដំបូល​ជូន ប៉ុន្តែ​មាន​ការចូលរួម​បដិភាគ​ពី​អ្នកវិនិយោគទុន​ផ្សារ​សាមគ្គី​នេះ នូវ​ចំនួន​ទឹកប្រាក់​២៥០០​ដុល្លារ​ផង​ដែរ​។​

​មានប្រសាសន៍ ក្នុងឱកាស​នោះ ឯកឧត្តម​ជាវ តា​យ​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ កោត​ស​សើរ ចំពោះ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភាគី គឺ​ដើមបណ្ដឹង​និង​អាជីវករ​ចុង​បណ្ដឹង ដែល​បាន​យល់ព្រម​ទទួល យក​នូវ​ការសម្របសម្រួល​ដំណោះស្រាយ តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ ដែល​សម្ដេច​តេជោ ហ៊ុន សែន តែង​បាន​ដាក់ចេញ​ក្នុង​ការអនុវត្ត​រក​សន្តិភា​ពជូន​ប្រទេសជាតិ​និង​ជំរុញ​ឲ្យដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ខិតខំ​យកចិត្តទុកដាក់​ដើម្បី​អនុវត្ត ធ្វើយ៉ាងណា សម្របសម្រួល​ដោះស្រាយ​ឱ្យ​សង្គម​គ្រួសារ និង​ប្រជាពលរដ្ឋ​បាន​ឈ្នះ​ដោយ​អាច​ទទួលយកបាន​ទាំងអស់គ្នា ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ភាគី​ទាំងសងខាង​ដើមបណ្ដឹង​និង​អាជីវករ ក្រោយពី​ទទួល​យក​ការសម្របសម្រួល ឯកភាព​គ្នា​នៅក្នុង​កិច្ចប្រជុំ​នេះ​ទៅ ត្រូវតែ​អនុវត្ត​បំពេញ​តាម​លក្ខខណ្ឌ ឲ្យបាន​រៀងៗ​ខ្លួន​ដើម្បី​ការ​ឈ្នះ​ទាំងអស់គ្នា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ