ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាលខេត្ត​អញ្ជើញ​ជួប​សំណេះសំណាល​លើកទឹកចិត្ត​ដល់​កុមារ និង​យុវវ័យ​ថ្ងៃ​ដំបូង​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​

​អភិបាលខេត្ត​អញ្ជើញ​ជួប​សំណេះសំណាល​លើកទឹកចិត្ត​ដល់​កុមារ និង​យុវវ័យ​ថ្ងៃ​ដំបូង​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​កុមារ​និង​យុវវ័យ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​អាយុ​១៧​ឆ្នាំ បាន​ចាប់​ដំណើរការ​ព្រម​គ្នា​ក្នុង ក្រុង ស្រុក​ទាំង​៩ ទូទាំង​ខេត្ត​កំពត ដោយ​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ​តទៅ ហើយ​បើ​ផ្អែក​តាម​គម្រោង​ផែនការ​របស់​រដ្ឋបាល​ខេត្ត​បាន​ប្រកាស​ជូនដំណឹង​ការចាក់​នេះ​សំដៅ​ទៅ​លើ​កុមារ និង​យុវវ័យ​ដែល​មាន​ចំនួន​ប្រមាណ ៧៨,៧០០​នាក់ ជា​ប្រភេទ​វ៉ាក់សាំង​(Sinovac)​។​

​ដើម្បីឲ្យ​ការប្រព្រឹត្ត​ទៅ​ទទួល​បាន​លទ្ធផល​មាន​ភាពរលូន​ប្រសើរ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ ២០២១ ឯកឧត្តម​ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​ការ​អមដំណើរ ពី​អភិបាលរង​ខេត្ត​ថ្នាក់​ដឹកនាំ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​បាន​អញ្ជើញ​ចុះ​ទៅ​ជួប​សំណេះសំណាល​និង ផ្ដល់​ការជំរុញ​លើកទឹកចិត្ត ដល់​កុមារ និង​យុវវ័យ​ឪពុក ម្ដាយ អាណាព្យាបាល ព្រមទាំង​ក្រុម​គ្រូពេទ្យ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត ក្នុង​យុទ្ធនាការ​ថ្ងៃ​ដំបូង​នៃ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​កុមារ​និង​យុវវ័យ​ក្នុង​ក្រុង​កំពត ក៏ដូចជា​នៅ​ក្នុង​ទូទាំង​ខេត្ត​កំពត​ទាំងមូល​ផង​ដែរ ។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ ដែល​បាន​យកចិត្តទុកដាក់​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​កន្លងមក ដោយ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​ខេត្ត​កំពត​។ ពិសេស​ថ្ងៃនេះ​ការ​បន្ត​ចាក់​ជូន​ដល់​កុមារ និង​យុវវ័យ ដែល​មាន​អាយុ​ចាប់ពី​១២ ឆ្នាំ​ដល់​អាយុ​ក្រោម​១៨​ឆ្នាំ ដោយ​មិន​គិត​ការនឿយហត់ សំដៅ​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។

​ឯកឧត្តម​បាន​បញ្ជាក់ថា ជានិច្ចកាល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​ទាំង​ទ្វេ​តែងតែ គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​ព្រមទាំង​សុខមាលភាព អាយុជីវិត​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ ពិសេស​ក្នុង​បរិបទ​កូវី​ដ​១៩ ដ៏​សែន​លំបាក​នេះ ក្រៅពី​ការដាក់ចេញ​នូវ វិធានការ ចំណាត់ការ បទបញ្ជា​ក៏ដូចជា​សាចរ​ណែនាំ​ជាច្រើន ដើម្បី​បង្កា​ទប់ស្កា់ត់​ការឆ្លង​រីក​រាលដាល់​ជ​ងឺ​កូវី​ដ​-១៩​។ សម្តេច​តេជោ​បាន​ខិតខំ​ប្រើ​អស់​លទ្ធភាព គ្រប់​មធ្យោបាយ ដើម្បី​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ឲ្យបាន​គ្រប់​គ្នា​ពិសេស​ក្នុង​ពេល​នេះ​បន្ត​ការចាក់​ជូន​ដល់​កុមារ​និង​យុវវ័យ ដើម្បី​កាត់​ផ្ដាច់​នូវ​ការចម្លងកូ​វីដ​-១៩ ចូល​ក្នុង​សហគមន៍ នៅក្នុង​គោលដៅ​ទៅ​មុខ​នឹង​បើក​សាលារៀន​ជូន​ដល់​កុមារ​និង​យុវវ័យ​ឲ្យបាន​ចូលរៀ​ន​ឡើងវិញ​ទាំងអស់​គ្នា​ផងដែរ​។

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ ដល់​ពលរដ្ឋ ពិសេស​ឪពុក ម្ដាយ អាណាព្យាបាល សូម​បញ្ជូន កុមារ និង​យុវវ័យ​ទាំងអស់ មក​ទទួលឲ្យបាន​គ្រប់​គ្នា​ទាំងអស់​។ ប៉ុន្តែ​បើ​ទោះបី​ទទួលបាន​ការចាក់​វ៉ាក់សាំង​ហើយ​ក្ដី ក៏​សូម​ឲ្យ​បន្ត​អនុវត្ត​តាម​វិធាន​សុខាភិបាល ពិសេស ៣​ការពារ និង​៣​កុំ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ហ៊ុនសែន ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការឆ្ល​ង​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ នៅតាម​សហគមន៍​ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​។​

​ជាមួយ​ឱកាស​នោះ​តំណាង​កុមារ​និង​យុវវ័យ នៃ​ខេត្ត​កំពត​ទាំងមូល បាន​ចូលរួម​សម្ដែង​នូវ​ក្ដី​រីករាយ​នៃ​ការទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​ពេលនេះ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ការពារ​សុខមាលភាព​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​សម្រាប់​កុមារ និង​យុវវ័យ​ក្នុង​គោលដៅ​ទៅមុខ​និង​បាន​បើក​សាលា​ចូល​សិក្សា​រៀនសូត្រ​ទាំងអស់​គ្នា​ឡើង​វិញ​។ តំណាង​កុមារ​និង​យុវវ័យ​ក៏​បាន​ជូនពរ​ឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ព្រម​ទាំង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន មាន​អាយុ​យឺនយូរ​ដើម្បី​ជា​ម្លប់​ដឹកនាំ​នាវា​កម្ពុជា ក្នុង​ដំណើរការ​អភិវឌ្ឍឲ្យ​បាន​កាន់តែ​រីកចម្រើន​និង​ជីវភាព​ប្រជាពលរដ្ឋ​ក៏​បាន​កាន់តែ​ធូរធារ​ប្រសើរឡើង​ថែមទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ