ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួលបាន​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី​និង​លោកជំទាវ​សម្រាប់​ប្រគល់ជូន​ប្រជា​ការពារ​ខណ្ឌ​និង​សង្កាត់​ទាំង​១០៥​ក្នុង​រាជធានី​ភ្នំពេញ​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួលបាន​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី​និង​លោកជំទាវ​សម្រាប់​ប្រគល់ជូន​ប្រជា​ការពារ​ខណ្ឌ​និង​សង្កាត់​ទាំង​១០៥​ក្នុង​រាជធានី​ភ្នំពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានី​ភ្នំពេញ ៖ អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ជាមួយ​ថវិកា​មួយចំនួន ត្រូវបាន ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោកជំទាវ យឹម ឆៃ​លីន ប្រគល់ជូន រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ជូន​ទៅ​ឲ្យ​បងប្អូន​ជា​ប្រជា​ការពារ​ខណ្ឌ និង​សង្កាត់​ទាំង​១០៥ ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដោះស្រាយ​ការលំបាក ខណៈ​ដែល​រាជធានី​ភ្នំពេញ កំពុង​ប្រឈមមុខ​នឹង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ខាងលើ​នេះ បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ ក្រោម​វត្តមាន ឯកឧត្តម ហ៊ុន ម៉ា​នី និង​លោកជំទាវ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​នី និង​លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​នូវ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ខាងលើនេះ ជូន​ដល់​បងប្អូន​ប្រជា​ការពារ​ខណ្ឌ និង​សង្កាត់​ទាំង​១០៥ ដែលមាន​ចំនួន​រហូត​ដល់​៣.០៥២​កញ្ចប់ ដែល​ក្នុង​១​កញ្ចប់​មាន​ថវិកា​ចំនួន​២​ម៉ឺន​រៀល មី​១​កេស​តូច ទឹកដោះគោ​ខាប់​៤​កំប៉ុង ថ្នាំ​នឹង​ច្រាស​ដុសធ្មេញ​១​ឈុត និង​សាប៊ូ​លុច​១​ដុំ (​សម្រាប់​ប្រជា​ការពារ​ម្នាក់ៗ​)​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ទៀត​ថា ៖ ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ តាម​ការចង្អុល​ណែនាំ​ពី​សម្ដេច​តេជោ ហ៊ុន សែន រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ សង្កាត់​ទាំងអស់ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ​។​
​ឯកឧត្តម​បាន​បញ្ជាក់ថា ៖ រាជធានី​ភ្នំពេញ​បាន​ផ្ទុះ​ការរីក​រាលដាល​កូវី​ដ​-១៩​ខ្លាំង ពី​ព្រឹត្តិការណ៌​សហគមន៍​២០​កុម្ភៈ ហើយ​បាន​ស្រាកស្រាន្ត​ទៅវិញ​នៅក្នុង​ចុង​ខែ​មិថុនា​នេះ​។
​ក្នុង​ព្រឹត្តិការណ៍​នេះ សម្ដេច​តេជោ ក្រៅពី​ខិតខំ​ប្រឹងប្រែង​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​ហើយ​នោះ សម្តេច​តេជោ នូវបាន​ស្វះស្វែង​រក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​ថែម​ទៀត ដែល​ធ្វើឱ្យ​ជំងឺ​កូវី​ដ​-១៩​មានការ​ថយចុះ​យ៉ាង​ខ្លាំង​។​

​ឯកឧត្តម​បញ្ជាក់ថា ៖ ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ជំងឺ​កូវី​ដ​-១៩ នៅ​រាជធានី​ភ្នំពេញ បាន​កើតមានឡើង​តែ​៦៨​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ឯកឧត្តម​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សង្កាត់​ទាំង​១០៥ ត្រូវ​បន្ត​យកចិត្តទុកដាក់ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ក្នុងឱកាស​នោះ បាន​មានប្រសាសន៍ ថ្លែង​ការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ សង្កាត់ ភូមិ កងកម្លាំងប្រដាប់អាវុធ​ទាំ​ងាំង​អស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត លះបង់​សេចក្តីសុខ​របស់​ខ្លួន ចូលរួម​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​នេះ ដោយ​មិន​គិតពី​ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ឈប់​សម្រាក​ឡើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ឯកឧត្តម ហ៊ុន ម៉ា​នី ក៏​នៅតែ​ជំរុញ​ឲ្យ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ដោយហេតុ​ថា កូវី​ដ​-១៩ វា​មិន​បញ្ចប់​ត្រឹមនេះ​ទេ វា​នឹង​បន្ត​រស់នៅ​ជាមួយ​យើង​ទៅ​មុខ​ទៀត​ដែល​យើង​ត្រូវតែ​រួមគ្នា​ដើម្បី​ទប់ស្កាត់​ឲ្យបាន​។​

​ឯកឧត្តម​បញ្ជាក់​ផងដែរ​ថា ៖ ការផ្ដល់​អំណោយ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ គឺជា​អំណោយ​របស់​ឯកឧត្តម​និង​លោកជំទាវ ព្រមទាំង​សប្បុរសជន ហើយ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ហើយ​ក៏​មិនមែន​ជា​លើកចុងក្រោយ​ដែរ​៕
​ប្រភព​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​

Filed in: ព័ត៌មានជាតិ