ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​រដ្ធមន្ដ្រី​កសិកម្ម វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ បញ្ហា​ប្រឈម និង​វិធានការ​ដោះស្រាយ​នៃ​ការធ្វើ​វារីវប្បកម្ម នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ដោយសា​មាន​ការប្រែប្រួល​របប​ទឹកជំនន់​, ការផ្លាស់ប្តូរ​ស្ថានភាព​កម្រិត​កំ​ពស់ដី​(​ដីដុះ និង​គោគ​រាក់​ព្រែក និង​បឹងបួរ​) កំណើន​ប្រជាជន​និង​សេដ្ឋកិច្ច ហើយ​និង​ការ​រី​ចំរើន​ទីក្រុង​និង​លំនៅឋាន ក្នុង​រយៈពេល​មួយ​ទស្សវត្ស​ចុង​ក្រោយ​នេះ សកម្មភាព​វារីវប្បកម្ម​មាន​ការវិវត្ត និង​ទទួលបាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ទន្ទឹម​នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល ជាមួយ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​វា​រី​វប្បករ​ក្នុងការ​ធ្វើ​វារីវប្បកម្ម​ខ្នាតតូច មធ្យម និង​ខ្នាត​ធំ ដែល​ធ្វើឱ្យ​ទិន្នផល​វារីវប្បកម្ម​មាន​ការកើនឡើង​ជា​លំដាប់​។
ទន្ទឹមនឹងនេះ ការធ្វើ​វារីវប្បកម្ម​ក៏​បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ផងដែរ​ក្នុង​ឆ្នាំ​២០២០ នៅ​អំឡុង​ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដោយ​កម្ម​វិធី​ជួបជុំ​ដូចជា ការរៀប​អាពាហ៍ពិពាហ៍ បុណ្យទាន​ផ្សេងៗ កន្លែង​ទេសចរណ៍ និង​ភោជនីយដ្ឋាន​មួយ​មួយចំនួន​ត្រូវ​បាន​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ដែល​បាន​ធ្វើឱ្យ​តម្រូវការ​ត្រី​សាច់មាន​ការថយចុះ គួប​ផ្សំ​ផលិតផល​វារីវប្បកម្ម​ក្នុងស្រុក​មិន​អាច​ធ្វើ​ការប្រកួតប្រជែង​បាន​ជាមួយ​ការ​នាំចូល​ត្រី​ពី​ប្រទេសជិតខាង ដែល​ជាហេតុ​ធ្វើឱ្យ​វា​រី​វប្បករ​ជួប​ការលំបាក​ក្នុង​ការរក​ទីផ្សារ​។

ក្នុង​បរិ​កា​នេះ យើង​ក៏​បាន​សង្កេតឃើញថា វិស័យ​ឯកជន និង​វា​រី​វប្បករ​ដែល​ប្រកប​របរ​វា​រីរ​ប្បក​ម្ម​ខ្នាត​ធំ​បាន​ជួបប្រទះ​នូវ​បញ្ហា​ការកកស្ទះ​ត្រី ដោយ​ពួកគាត់​ផលិត​ត្រី​បាន​ហើយ ប៉ុន្តែ​គ្មាន​ឈ្មួញ​មក​ទិញ ឬ​លក់​បាន​ក្នុងតម្លៃ​ទាប​ជាង​ថ្លៃដើម​ផលិត​។

បញ្ហា​នេះ​ធ្វើឱ្យ​មាន​ការអូសបន្លាយ​រហូតដល់​ឆ្នាំ​២០២១ ដែល​វិស័យ​ឯកជន​មួយ​ចំនួន​មាន​លក្ខណៈ​នឿយណាយ និង​បន្យា​ពេល​ក្នុង​ការដាក់​កូនត្រី​ពូជចិ​ញ្ចឹម​បន្ត​។ ចំណែកឯ​ការធ្វើ​វារីវប្បកម្ម​ខ្នាតតូច និង​មធ្យម​នៅ​ដំណើរការ​ធម្មតា ព្រមទាំង​មាន​សន្ទុះ​កើនឡើង ដោយ​ទទួលបាន​ការគាំទ្រ​តាមរយៈ​រាជរដ្ឋាភិបាល និង​គម្រោង​អភិវឌ្ឍន៍​នានា ទៅលើ​ការចិញ្ចឹម​ត្រី​អណ្តែង ឬ​កង្កែប​ក្នុង​តង់​ប្លា​ស្ទី​ក ការចិញ្ចឹម​ត្រី ឬ​បង្កង ក្នុង​ស្រែ ការចិញ្ចឹម​ត្រី​ក្នុង​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម​។

នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ និង​ការកកស្ទះ​ផល ផលិតផល​វារីវប្បកម្ម​នេះ វា​រី​វប្បករ​មួយចំនួន បាន​ងាក​ផ្តោត​ទៅលើ​ការងារ​កែច្នៃ​បន្ថែម ដូចជា ការកែច្នៃ​ត្រីឆ្អើ ត្រីងៀត ត្រី​ប្រា​ហើម ផ្អក ប្រហុក​ជាដើម ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ត្រី ធ្វើ​សមាហរណកម្ម​ផលិតផល​វារីវប្បកម្ម​កែច្នៃ​ទៅក្នុង​ទីផ្សារ និង​បន្ថែម​តម្លៃ​នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​។​
១. ផល​វារីវប្បកម្ម​ទទួល​បាន​គិតពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​បច្ចុប្បន្ន​
​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា រហូតដល់​បច្ចុប្បន្ន ផល​សរុប​វារីវប្បកម្ម​ទទួលបាន​មាន​ចំនួន ១៥១,៤៥៧.២៨ តោន និង​កូន​ពូជ​វា​រី​សត្វ​គ្រប់​ប្រភេទ​ចំនួន ២៣៨ ៧៥៩ ៩៥២​កូន ។

ផល​សរុប​នេះ​បានមក​ពី​វារីវប្បកម្ម​ទឹកសាប​រួមមាន ត្រី​ប្រា ពោ ឆ្តោ រ៉​ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទី​ឡា​ព្យា ត្រី​ចម្រុះ កង្កែប កន្ធា​យ បង្កង​ទឹកសាប បង្កង​អូស្ត្រាលី អន្ទង់​ទឹកសាប​ជាដើម និង​វារីវប្បកម្ម​សមុទ្រ​រួមមាន ត្រី​ឆ្ពង់ ត្រី​តុកកែ ប​ង្គា ក្តាម​ថ្ម គ្រែង​ឈាម សារាយ​សមុទ្រ គ្រំ​ចំពុះទា ត្រី​ផ្ទក់​សមុទ្រ និង​គ្រែង​ឈាម​។​

២. ការងារ​ស្រាវជ្រាវ​
​ការងារ​ស្រាវជ្រាវ​វារីវប្បកម្ម​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​វារីវប្បកម្ម​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋបាល​ជលផល ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ដៃគូរ​អភិវឌ្ឍន៍​នានា បាន​ជំរុញ​ផលិត​ពូជ​វា​រី​សត្វ​ឱ្យ​បាន​ច្រើន​ប្រភេទ និង​មាន​គុណភាព​ល្អ​សម្រាប់​ផ្គត់ផ្គង់​ការចិញ្ចឹម​ឱ្យបាន​តាម​តម្រូវការ និង​ទាន់​ពេលវេលា​។

ការងារ​ស្រាវជ្រាវ​វារីវប្បកម្ម​បាន​ដំណើរការ​ជា​បន្តបន្ទាប់ និង​មាន​លទ្ធផល​ដូចខាងក្រោម​៖
​ក​. វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម សម្តេច​តេជោ ហ៊ុន សែន​៖
កំពុង​ធ្វើ​ការថែបំប៉ន​ត្រី​មេ​ពូជ​រួមមាន​៖ ត្រី​ខ្យា ត្រី​គ្រំ ត្រី​ក្រាយ​ ត្រី​ត្រចៀកដំរី ត្រី​ព្រួល ត្រី​ខ្ជឹង ត្រី​ឆ្ពិន ត្រី​ព្រលូង ត្រី​ប្រា ត្រី​រូ​ហ៊ូ ត្រី​កា​បស និង​ត្រី​កាប​ក្បាល​ធំ​។​
បានធ្វើការ​បង្កាត់​ភ្ញាស់​ត្រី​ឆ្ពិន ព្រលូង រូ​ហ៊ូ កា​បស ត្រី​ក្រាញ់​ ហើយ​ទទួល​បាន​កូន​ត្រី​ម្ស៉ៅ​ចំនួន ៣០ ០៥៦ ០០០ ក្បាល និង​កំពុង​រៀបចំ​ប្រព័ន្ធ​ធុង​បង្កាត់​ភ្ញាស់​បង្កង​ទឹកសាប​។​
បានធ្វើការ​បង្កាត់​ភ្ញាស់​សាកល្បង​លើ​ត្រី​ខ្ជឹង ត្រី​ខ្យា និង​ត្រី​គ្រំ ហើយ​ទទួល​បាន​កូន​ត្រី​ចំនួន ៤ ៧៨៥ ក្បាល​។​
​ខ​. មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​
បច្ចុប្បន្ន​កំពុង​ធ្វើការ​ថែបំប៉ន​ត្រី​មេ​ពូជ​រួមមាន​៖ ត្រី​សណ្តាយ រាជ គល់​រាំង​ អណ្តែង​ទន់ រ៉​ស់ ពោ អន្ទង់ ប្រា ឆ្ពិន គ្រំ ព្រួល កា​បស កា​ហែ ច្រកែង ខ្យា ឆ្លាំង អណ្តែង​អាហ្វ្រិក ទី​ឡា​ព្យា ក្អែក រៀល ត្រី​រូ​ហ៊ូ កង្កែប និង​បង្កង​។ មេ​ពូជ​ទាំងអស់ សរុប​មាន​ទម្ងន់ ១១ ២១៥ គីឡូក្រាម សម្រាប់​គាំទ្រ​ដល់​សកម្មភាព​ផលិតកម្ម​កូន​ត្រី​ពូជ ការធ្វើ​ពិសោធន៍ និង​ការងារ​សិក្សា​ស្រាវជ្រាវ​។​
ផលិត​បាន​កូន​ត្រី កូន​បង្កង និង​កង្កែប​ពូជ​សរុប​ចំនួន ៦ ៦៤៤ ០០០ កូន​។​
បាន​សាកល្បង​បង្កាត់​ភ្ញាស់​ត្រី​ពោ បានកូន​ត្រី​ម្ស៉ៅ​ចំនួន ១០ ០០០ ក្បាល ។​
​គ​. មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ​
កំពុង​ធ្វើ​ការថែបំប៉ន​ត្រី​មេ​ពូជ​៖ ត្រី​ឆ្ពង់ ៤៩ ក្បាល ត្រី​តុកកែ​ខ្លា ៣០ ក្បាល ត្រី​តុកកែ​យក្ស ២ ក្បាល ត្រី​ចាប ៣​ក្បាល ត្រី​ផ្ទក់​សមុទ្រ ១៥ ក្បាល សម្រាប់​បម្រើ​ដល់​ការងារ​បង្កាត់​ភ្ញាស់ និង​ស្រាវជ្រាវ​។​
ផលិត​បាន​កូន​ត្រី​ឆ្ពង់​ម្ស៉ៅ​ចំនួន ២៣ ៣០០ ០០០​ក្បាល និង​ផ្តល់​ជូន​វា​រី​វប្បករ​បាន​ចំនួន​៣៣១ ០០០​ក្បាល​
បាន​បន្ត​ថែបំប៉ន​កូន​ត្រី​ឆ្ពង់​សំរាប់ធ្វើ​មេ​ពូជ​បំរុង​
ចិញ្ចឹម​ចំណី​រស់ (​តេត្រា​ស៊ែល​មីស រ៉ូ​ទី​ហ្វឺ អាតេ​មៀ​) សម្រាប់​ផ្តល់​ជា​ចំណី​កូន​ត្រី​ពូជ​
កំពុង​ពិសោធន៍ និង​ស្រាវជ្រាវ​លើ​ការផលិត ក្តាម​សេះ ត្រី​តុកកែ ត្រី​ឆ្ពង់ និង​ការចិញ្ចឹម​ចំណី​រស់​
តាមដាន គ្រប់គ្រង ការពារ និង​ព្យាបាល​ជំងឺ​វា​រី​សត្វ​
តាមដាន កំណត់​ប្រភេទ ប៉ារ៉ាស៊ីត បាក់តេរី និង​វីរុស ដែល​បង្ក​លើ​កូន​ត្រី​ឆ្ពង់​
ទទួល​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​ជលផល​ពី​សាកលវិទ្យាល័យ​នានា​មក​ធ្វើ​កម្មសិក្សា និង​ស្រាវជ្រាវ​លើ​ប្រធានបទ​មួយចំនួន​ដើម្បី​បញ្ចប់​ការសិក្សា​។​
៣. បញ្ហា​ជួបប្រទះ​
​ទន្ទឹម​នឹង​ទទួលបាន​វ​ឌ្ឍ​ភាព​ក្នុង​រយៈពេល​កន្លងមក យើង​ទទួល​ស្គាល់​ផងដែរ​ថា ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ទន់​ក្នុង​ធ្វើ​វារីវប្បកម្ម និង​គ្រប់គ្រង​ទីផ្សារ​ត្រី ពុំទាន់​មាន​លក្ខណៈ​រៀបរយ​ល្អ​ប្រសើរ ទាំង​ការចិញ្ចឹម ផ្សារ​បោះ​ដុំ និង​ចែកចាយ ភាគច្រើន​ត្រូវបាន​គ្រប់គ្រង​ដោយ​បណ្តាញ​ឈ្មួញ​នាំចូល ដែល​ធ្វើឱ្យ​មាន​ការ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​ដូច​ខាងក្រោម​៖
មាន​ការកកស្ទះ​ត្រី​ក្នុងស្រុក ពោល​គឺ​វា​រី​វប្បករ​ផលិត​ត្រី​បាន​បរិមាណ​ច្រើន​ ប៉ុន្តែ​ពិបាក​រក​ទីផ្សា​រលក់ និង​ពិបាក​ប្រកួតប្រជែង​ជាមួយ​ផលិតផល​វារីវប្បកម្ម​នាំចូល​ពី​ប្រទេស​ជិតខាង (​ដែល​មាន​តម្លៃថោក​)​។​
កង្វះ​ទីផ្សារ​ដែលមាន​ស្ថិរភាព​សម្រាប់​ឱ្យ​វា​រី​វប្បករ​យក​ត្រី​ទៅ​លក់​ដោយ​ផ្ទាល់​។​
ដោយសារ​ការខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​គាំទ្រ​ បាន​ធ្វើឱ្យ​មាន​អស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ផលិតផល​វារីវប្បកម្ម​មិន​មាន​ជា​លក្ខណៈ​បណ្តាក់​គ្នា (​ជន់​ជោរ​ទៅតាម​រដូវ​) នៅលើ​ទីផ្សារ​ឱ្យបាន​ពេញ​មួយឆ្នាំ​។​
កូន​ត្រី​ពូជ​ដែល​មាន​គុណភាព​បម្រើ​ឱ្យ​ការធ្វើ​វា​រីរ​ប្ប​កម្ម​មិនទាន់បាន​បំពេញ​តម្រូវការ​របស់​វា​រី​វប្បករ​។​
ការកែច្នៃ និង​ការធ្វើ​ពិ​ពិធ​កម្ម​ផល​វារីវប្បកម្ម​ដើម្បី​ទទួលបាន​តម្លៃ​បន្ថែម​នៅ​មាន​កម្រិត​។​
ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ធ្វើឱ្យ​តម្រូវកា​រសាច់​ត្រី​មាន​ការថយចុះ​ ដោយសារ​ការរៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍ បុណ្យទាន​ផ្សេងៗ កន្លែង​ទេសចរណ៍ និង​ភោជនីយដ្ឋាន​មួយ​មួយចំនួន​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​។​
ចំណី​ត្រី​សម្រេច (​ចំណី​ត្រី​ផលិត​ពី​រោងចក្រ​) រួម​ទាំង​វត្ថុធាតុដើម​សម្រាប់​ផលិត​ចំណី​ត្រី​ឡើងថ្លៃ​។​
៤. ដំណោះស្រាយ​ចំពោះ​មុខ​
វិធានការ​គោលនយោបាយ​ជំរុញ​វារីវប្បកម្ម​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​ ក្នុង​គោលបំណង​បង្កើន​ផលិតភាព​វារីវប្បកម្ម​ក្នុងស្រុក​ឱ្យមាន​ការប្រកួតប្រជែង​ប្រកបដោយ​ប្រសិទ្ធភាព បង្កើន​តម្លៃបន្ថែម នៃ​អនុ​វិស័យនេះ​ក្នុង​សេដ្ឋកិច្ច​ជាតិ និង​ចូល​រួមចំណែក​ដល់​សន្តិ​សុខ​ស្បៀង សុវត្ថិភាព និង​អាហារូបត្ថម្ភ​។ វិធានការ​គោលនយោបាយ​នេះ​គឺ​ស្របគ្នា​ជាមួយ​វិធានការ​ដែល​បាន​ចែង​ក្នុង​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​វារីវប្បកម្ម​កម្ពុជា​ឆ្នាំ​២០១៦-២០៣០​។​
គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ និង​មាន​ការប្រជុំ​ជាមួយ​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​អាជីវករ ជា​បន្តបន្ទាប់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វារីវប្បកម្ម និង​ស្វែងរក​ដំណោះស្រាយ​ជូន​វា​រី​វ​ប្បករ​។​
ក្រុមការងារ​ទប់ស្កាត់ និង​បង្ក្រាប​ការដឹក​ជញ្ចូន​ផល ផលិតផល​នាំចេញ នាំចូល​ និង​ឆ្លងកាត់​គ្មាន​ការអនុញ្ញាត ត្រូវបាន​បង្កើតឡើង ដើម្បី​បង្ក្រាប​លើ​បទល្មើស​ដឹក​ជញ្ចូន​ខុសច្បាប់​។​
ការកាត់បន្ថយ និង​តម្រឹម​ការ​នាំចូល​ ដោយ​ជំនួស​មកវិញ​ឲ្យមាន​ការបញ្ជា​ទិញ​ត្រី​នៅ​តាម​កសិដ្ឋាន តាម​ស្រះ និង​តាម​ថង់​ផ្លាស់​ស្ទីក ក្នុងស្រុក ដែល​បាន​កកស្ទះ ។​
សេចក្តីប្រកាស ស្តីពី​នីតិវិធី​នៃ​ការដឹកជញ្ជូន​ផល ផលិតផល​ជលផល​ ត្រូវបាន​រៀបចំឡើង​ដើម្បី ពង្រឹង​ការត្រួតពិនិត្យ​គុណភាព​ផល ផលិតផល​ជលផល​នាំ​ចូល​ដោយ​ផ្អែក​តាម​ស្តង់ដារ​គុណភាព ភូតគាម​អនាម័យ​នៃ​គោលការណ៍​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​
បាន​ធ្វើ​ការប្រជុំ​អន្តរក្រសួង រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​រក​ដំណោះស្រាយ​ដែល​វា​រី​វប្បករ​កំពុង​ជួបប្រទះ​។​
តាមរយៈ​​កម្មវិធី CapFish Capture បាន​គាំទ្រ​ដល់​សហគ្រិន​ខ្នាតតូច​ក្នុង​ការកែច្នៃ​ផល ផលិតផល​ជលផល​។​
គម្រោង CAST តាមរយៈ​អង្គការ World Vision បាន​ជំរុញ និង​គាំទ្រ​ដល់​សហគ្រិន​ខ្នាតតូច​ក្នុង​ការកែច្នៃ​ផល ផលិតផល​ជលផល​។​
៥. វិធានការ​សម្រាប់ រយៈពេល​មធ្យម និង​វែង នៃ​ការធ្វើ​វារីវប្បកម្ម​
​ក្នុង​គោលបំណង​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​ខាងលើ វិធានការ​គោល​នយោបាយ​ធំៗ និង​សមស្រប​មួយចំនួន​ត្រូវបាន​ដាក់ចេញ​នូវ​វី​ថា​ន​ការ​សម្រាប់​ដោះស្រាយ​ក្នុង​រយៈពេល​មធ្យម និង​វែង ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​ការអភិវឌ្ឍ​វារីវប្បកម្ម​មាន​ដូចខាងក្រោម​៖
៥.១ បង្កើន​បរិមាណ គុណភាព និង​ភាព​សំបូរបែប​នៃ​ពូជ​វា​រី​ជាតិ​សម្រាប់​វា​រី​វ​ប្បករ​
រៀបចំ​គម្រោង​កម្មវិធី​ជាក់លាក់​សម្រាប់​គ្រប់គ្រង អភិវឌ្ឍន៍ និង​ចែកចាយ​ពូជ​វា​រី​ជាតិ​ដែល​មាន​គុណភាព​ខ្ពស់​ដល់​ប្រជា​វា​រី​វប្បករ​។​
រៀបចំ​ចងក្រង​បណ្តុំ​វា​រី​វប្បករ​ផលិត​ពូជ​ត្រី​នៅ​តាម​តំបន់​ ព្រមទាំង​ផ្តល់​នូវ​បច្ចេកទេស​ផលិត​ពូជ​ត្រី​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​សម្រាប់​ពង្រីក​ពូជ​ត្រី​ដល់​វា​រី​វប្បករ​ស្របតាម​តម្រូវការ​ជាក់ស្តែង​។​
រៀបចំ​នីតិវិធី​ក្នុង​ការត្រួតពិនិត្យ​នូវ​ពូជ​វា​រី​ជាតិ​ដែល​នាំចូល​ពី​ក្រៅប្រទេស និង​អនុវត្ត​នូវ​នីតិវិធី​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​
៥.២ ពង្រឹង​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វារីវប្បកម្ម​
សិក្សា​ឱ្យបាន​ស៊ីជម្រៅ​តាមរយៈ​ការប្រឹក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ជំនាញការ​ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​អំពី​សក្តានុពល​នៃ​ទីតាំង ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​គាំទ្រ (​ប្រភពទឹក បណ្តាញ​អគ្គិសនី និង​ផ្លូវ​) និង​បរិស្ថាន​ដែល​អំណោយផល ដើម្បី​បង្កើត​តំបន់​វារីវប្បកម្ម ដែល​នឹង​ត្រូវ​គាំទ្រ​ដោយ​រដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​
ធ្វើ​ទំនើបកម្ម​អង្គភាព​រដ្ឋ និង​ឯកជន តាម​បណ្តា​ខេត្ត​មាន​សក្តានុពល​ផលិត​ ដើម្បី​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ឧត្តមភាព (Center of Excellent) ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផលិត​ពូជ​វា​រី​ជាតិ​ទាំង​បរិមាណ និង​គុណភាព សម្រាប់​ផ្គត់ផ្គង់​ដល់​វា​រី​វ​ប្បករ ឬ​កសិដ្ឋាន​ផ្សាំ​កូន​វា​រី​សត្វ ព្រមទាំង​ប្រែក្លាយ​ឱ្យទៅ​ជា​កន្លែង​ផ្ទេរ​នូវ​បច្ចេកវិទ្យា​ទំនើប និង​ផ្សព្វផ្សាយ​អំពី​ការអភិវឌ្ឍ​វារីវប្បកម្ម​ឱ្យបាន​គ្រប់គ្រាន់​តាម​សំណូមពរ​របស់​វា​រី​វ​ប្បករ​។​
៥.៣ បង្កើន​ចំណេះដឹង ជំនាញ សមត្ថភាព​ស្ថាប័ន និង​ការផ្សព្វផ្សាយ​
រៀបចំ​ផែនការ​សកម្មភាព​ជាក់លាក់​ និង​ចុះ​អនុវត្ត​នូវ​ផែនការ​គាំទ្រ​ផ្នែក​បច្ចេកទេស​សំដៅ​បង្កើន​ចំណេះដឹង​ជំនាញ សមត្ថភាព​ស្ថាប័ន​បន្ថែម​ទៀត ពិសេស​លើ​ការរៀបចំ​ផលិត​ពូជ​វា​រី​ជាតិ បច្ចេកទេស​ចិញ្ចឹម​ទំនើប ដល់​អង្គភាព​រដ្ឋ​និង​ឯកជន ដោយ​មាន​អ្នកជំនាញការ​ក្នុង​និង​ក្រៅ​ប្រទេស​ជួយ​ក្នុង​ការបណ្តុះបណ្តាល ជំនាញ​នេះ​។​
សិក្សា​ស្រាវជ្រាវ​បច្ចេក​សទេស​វារីវប្បកម្ម​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ រៀបចំ​ផែនការ​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និង​បង្កើត​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បច្ចេកទេស​វារីវប្បកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ជួយ​ដល់​វា​រី​វ​ប្បករ ចូលរួម​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត​តាមរយៈ​ការអនុវត្ត​បច្ចេកទេស​សមស្រប​។​
ផ្តល់​ការគាំទ្រ​បច្ចេកទេស​ លើកកម្ពស់​ការកែច្នៃ​ផល​វារីវប្បកម្ម​ឆ្លើយតប​តាម​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព ដើម្បី​ប្រកួតប្រជែង​ក្នុង​បរិបទ​ពាណិជ្ជកម្ម​សេរី​។​
៥.៤ ចងក្រង​បណ្តុំ​វា​រី​វ​ប្បករ និង​បណ្តុំ​អាជីវករ​/​អ្នក​ប្រមូល​ទិញ​
ចងក្រង​បណ្តុំ​វា​រី​វប្បករ​ទៅតាម​តំបន់​នីមួយៗ​ឱ្យបាន​សមស្រប​ ដើម្បី​បង្កើន​សមត្ថភាព​ផលិតកម្ម ងាយស្រួល​ក្នុង​ការ​ផ្តល់​បច្ចេកទេស ឥណទាន និង​ទីផ្សារ​។​
រៀបចំ​ផែនការ​ផលិតកម្ម និង​សកម្មភាព​វារីវប្បកម្ម​ជាក់លាក់​ទៅ​តាម​ប្រភេទ​វា​រី​សត្វ​ ព្រមទាំង​រៀបចំ​បង្កើត​បណ្តុំ​អាជីវករ​/​អ្នក​ប្រមូល​ទិញ និង​ភ្ជាប់​ទៅ​កាន់​ទីផ្សារ​តាមរយៈ​ការអនុវត្ត​នូវ​យន្តការ “​ផលិតកម្ម​វារីវប្បកម្ម​តាម​កិច្ចសន្យា​” រវាង​បណ្តុំ​វា​រី​វ​ប្បករ និង​បណ្តុំ​អាជីវករ​/​អ្នក​ប្រមូល​ទិញ​។​
 រៀបចំ​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​ផល​ស្តុក​ផល​វារីវប្បកម្ម​សម្រាប់​ផ្តល់​ដល់​អ្នក​ប្រមូល​ទិញ និង​ទិន្នន័យ​តុល្យភាព​នៃ​ការផ្គត់ផ្គង់​និង​ប្រើប្រាស់​ផល ផលិតផល​ជលផល​។​
រៀបចំ​បង្កើត​បណ្តុំ​អាជីវករ​លក់​ធាតុ​ចូល​វារីវប្បកម្ម និង​ពង្រឹង​សមត្ថភាព​ឱ្យ​ក្លាយ​ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​វារីវប្បកម្ម​នៅតាម​មូលដ្ឋាន​។​
៥.៥ ពង្រឹង​ការត្រួតពិនិត្យ ការ​ចរាចរ និង​ការលក់​ធាតុ​ចូល​វារីវប្បកម្ម​
ពង្រឹង​ការត្រួតពិនិត្យ ការ​ចរាចរ និង​ការលក់​ធាតុ​ចូល​វារីវប្បកម្ម​ និង​ធាតុ​ចូល​ផ្សេងទៀត​ដែល​មិន​អនុលោម​ទៅតាម​ស្តង់ដារ​គុណភាព​ត្រឹមត្រូវ​ដូចជា ចំណី​វា​រី​សត្វ ឱសថ​សម្រាប់​ព្យាបាល​វា​រី​សត្វ និង​ពូជ​វា​រី​សត្វ​ជាដើម​។​
៥.៦ ការគាំទ្រ​ផ្នែក​ថាមពល​អគ្គស​នី ឥណទាន និង​ពន្ធអាករ​
លើកទឹកចិត្ត​វា​រី​វប្បករ​តាមរយៈ​ការទទួលបាន​នូវ​តម្លៃ​អគ្គិសនី​សមស្រប​ ដើម្បី​ជំរុញ​ការធ្វើ​វារីវប្បកម្ម និង​ការបង្កើត​រោងចក្រ​កែ​ចៃ្ន​ផល​វារីវប្បកម្ម​។​
លើកទឹកចិត្ត​វា​រី​វប្បករ​ក្នុង​ការទទួលបាន​នូវ​ឥណទាន (Credit Line) ដែល​មាន​អត្រា​ការប្រាក់​ទាប​សមរម្យ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB)​។​
ពិនិត្យ​លទ្ធភាព​លើ​ការលើកលែង ឬ​ព្យួរ​អាក​រលើ​តម្លៃ​បន្ថែម​ និង​ពន្ធ​នាំចូល​គ្រឿង​ម៉ាស៊ីន សម្ភារ​បរិក្ខា និង​ឧបករណ៍​ដែល​បម្រើ​ដល់​ការជំរុញ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​។​
៥.៧ ការគាំទ្រ​ក្នុង​ការបង្កើត​តំបន់​វា​រី​ប្បក​ម្ម​ពិសេស​
បង្កើត​តំបន់​ពិសេស​សម្រាប់​ការធ្វើ​វារីវប្បកម្ម​សមុទ្រ (​ក្តាម បង្គា​រ​ ត្រី​ឆ្ពង់ ត្រី​តុកកែ ត្រី​ផ្ទុក​សមុទ្រ ត្រី​ចាប ត្រី​អាំ​កឺ​យ ។​ល​។​) សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ តាមរយៈ​ការផ្តល់​ការលើកទឹកចិត្ត​ផ្នែក​សារពើពន្ធ និង​ផ្តល់​កិច្ចសម្របសម្រួល​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។​
 បង្កើត​តំបន់​ពិសេស​សម្រាប់​ការធ្វើ​វារីវប្បកម្ម​ទឹកសាប​នៅតាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ​កម្ពុជា (Mekong Delta) ដូចជា​ខេត្ត​កណ្តាល តាកែវ និង​ខេត្ត​ព្រៃវែង​។​
៥.៨ ការបង្កើត​ទីផ្សារ​ផល​វារីវប្បកម្ម និង​កន្លែង​ចែកចាយ​ផល ផលិតផល​ជលផល​
រៀបចំ​ផែនការ​នៃ​ការបង្កើត​ទីផ្សារ​ផល​វារីវប្បកម្ម​ និង​មាន​ការគាំទ្រ​នូវ​មធ្យោបាយ​ដឹកជញ្ជូន​ផល​វារីវប្បកម្ម​ទៅដល់​កន្លែង​ចែកចាយ​នៅតាម​រាជធានី​/​ខេត្ត ដល់​បណ្តុំ​វា​រី​វប្បករ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​/​ខេត្ត និង​មាន​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​រាជរដ្ឋាភិបាល​ក្នុង​ខេត្ត​គោលដៅ​ដែល​មាន​សក្តានុពល​ដូចជា​ខេត្ត​កណ្តាល កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ និង​សៀមរាប​ជាដើម​។​
ធ្វើ​ការលុបបំបាត់​ភាពផ្តាច់មុខ​ក្នុង​ការគ្រប់គ្រង​មជ្ឈមណ្ឌល​ចែកចាយ​ត្រី​ (​យឿ​ត្រី​) នៅតាម​រាជធានី​/​ខេត្ត ជា​ពិសេស​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ដែល​ជា​ភូមិសាស្ត្រ​ចែកចាយ​ត្រី​ច្រើន​ទៅ​តំបន់​ផ្សេងៗ​ទៀត​តាមរយៈ​ការបញ្ចប់​សុពលភាព​អាជ្ញា​បណ្ណ​ដែល​មាន​ស្រាប់ និង​ធ្វើ​ការដេញថ្លៃ​ឡើងវិញ ព្រមទាំង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​វិនិយោគ​លើ​ផែ​ត្រី​ដោយ​បើកចំហរ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​។​
៥.៩ បង្កើន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោយពេល​ប្រមូល​ផល​វារីវប្បកម្ម​
 សិក្សា​និង​ពិនិត្យ​លទ្ធភាព​ក្នុង​វិនិយោគសាធារណៈ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដូចជា បន្ទប់​ស្តុក​ទុក​ត្រជាក់ (Cool storage facility) កន្លែង​ធ្វើ​តេស្ត​គុណភាព (Quality testing facility) ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ត​ភ្ជាប់​ពី​មជ្ឈមណ្ឌល​ចែកចាយ​ត្រី​ទៅ​កាន់​ទីផ្សារ ការតភ្ជាប់​បណ្តាញ​អគ្គិសនី និង​ទឹក​ស្អាត ព្រមទាំង​មធ្យោបាយ​ដឹកជញ្ជូន​ជា​ដើម​។​
រៀបចំ​ចងក្រង​បណ្តុំ​អ្នក​កែច្នៃ​ផល​វារីវប្បកម្ម សំដៅ​ជំរុញ​ការកែច្នៃ​ ពិពិធ​កម្ម​ផលិតផល​វារីវប្បកម្ម​ដើម្បី​ទទួលបាន​តម្លៃ​បន្ថែម និង​ដោះស្រាយ​បញ្ហា​អតិរេក​នៃ​ផលិតផល​វារីវប្បកម្ម​ស្រស់​ដែល​លើស​ពី​តម្រូវការ​ទីផ្សារ​។​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ បញ្ហា​ប្រឈម និង​វិធានការ​ដោះស្រាយ​នៃ​ការធ្វើ​វារីវប្បកម្ម នៅ​កម្ពុជា​
​ដោយសារ​មាន​ការប្រែប្រួល​របប​ទឹកជំនន់​, ការផ្លាស់ប្តូរ​ស្ថានភាព​កម្រិត​កំ​ពស់ដី​(​ដីដុះ និង​គោគ​រាក់​ព្រែក និង​បឹងបួរ​) កំណើន​ប្រជាជន​និង​សេដ្ឋកិច្ច ហើយ​និង​ការ​រី​ចំរើន​ទីក្រុង​និង​លំនៅឋាន ក្នុង​រយៈពេល​មួយ​ទស្សវត្ស​ចុង​ក្រោយ​នេះ សកម្មភាព​វារីវប្បកម្ម​មាន​ការវិវត្ត និង​ទទួលបាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ទន្ទឹម​នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល ជាមួយ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​វា​រី​វប្បករ​ក្នុងការ​ធ្វើ​វារីវប្បកម្ម​ខ្នាតតូច មធ្យម និង​ខ្នាត​ធំ ដែល​ធ្វើឱ្យ​ទិន្នផល​វារីវប្បកម្ម​មាន​ការកើនឡើង​ជា​លំដាប់​។ ទន្ទឹមនឹងនេះ ការធ្វើ​វារីវប្បកម្ម​ក៏​បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ផងដែរ​ក្នុង​ឆ្នាំ​២០២០ នៅ​អំឡុង​ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដោយ​កម្ម​វិធី​ជួបជុំ​ដូចជា ការរៀប​អាពាហ៍ពិពាហ៍ បុណ្យទាន​ផ្សេងៗ កន្លែង​ទេសចរណ៍ និង​ភោជនីយដ្ឋាន​មួយ​មួយចំនួន​ត្រូវ​បាន​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ដែល​បាន​ធ្វើឱ្យ​តម្រូវការ​ត្រី​សាច់មាន​ការថយចុះ គួប​ផ្សំ​ផលិតផល​វារីវប្បកម្ម​ក្នុងស្រុក​មិន​អាច​ធ្វើ​ការប្រកួតប្រជែង​បាន​ជាមួយ​ការ​នាំចូល​ត្រី​ពី​ប្រទេសជិតខាង ដែល​ជាហេតុ​ធ្វើឱ្យ​វា​រី​វប្បករ​ជួប​ការលំបាក​ក្នុង​ការរក​ទីផ្សារ​។ ក្នុង​បរិ​កា​នេះ យើង​ក៏​បាន​សង្កេតឃើញថា វិស័យ​ឯកជន និង​វា​រី​វប្បករ​ដែល​ប្រកប​របរ​វា​រីរ​ប្បក​ម្ម​ខ្នាត​ធំ​បាន​ជួបប្រទះ​នូវ​បញ្ហា​ការកកស្ទះ​ត្រី ដោយ​ពួកគាត់​ផលិត​ត្រី​បាន​ហើយ ប៉ុន្តែ​គ្មាន​ឈ្មួញ​មក​ទិញ ឬ​លក់​បាន​ក្នុងតម្លៃ​ទាប​ជាង​ថ្លៃដើម​ផលិត​។ បញ្ហា​នេះ​ធ្វើឱ្យ​មាន​ការអូសបន្លាយ​រហូតដល់​ឆ្នាំ​២០២១ ដែល​វិស័យ​ឯកជន​មួយ​ចំនួន​មាន​លក្ខណៈ​នឿយណាយ និង​បន្យា​ពេល​ក្នុង​ការដាក់​កូនត្រី​ពូជចិ​ញ្ចឹម​បន្ត​។ ចំណែកឯ​ការធ្វើ​វារីវប្បកម្ម​ខ្នាតតូច និង​មធ្យម​នៅ​ដំណើរការ​ធម្មតា ព្រមទាំង​មាន​សន្ទុះ​កើនឡើង ដោយ​ទទួលបាន​ការគាំទ្រ​តាមរយៈ​រាជរដ្ឋាភិបាល និង​គម្រោង​អភិវឌ្ឍន៍​នានា ទៅលើ​ការចិញ្ចឹម​ត្រី​អណ្តែង ឬ​កង្កែប​ក្នុង​តង់​ប្លា​ស្ទី​ក ការចិញ្ចឹម​ត្រី ឬ​បង្កង ក្នុង​ស្រែ ការចិញ្ចឹម​ត្រី​ក្នុង​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម​។ នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ និង​ការកកស្ទះ​ផល ផលិតផល​វារីវប្បកម្ម​នេះ វា​រី​វប្បករ​មួយចំនួន បាន​ងាក​ផ្តោត​ទៅលើ​ការងារ​កែច្នៃ​បន្ថែម ដូចជា ការកែច្នៃ​ត្រីឆ្អើ ត្រីងៀត ត្រី​ប្រា​ហើម ផ្អក ប្រហុក​ជាដើម ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ត្រី ធ្វើ​សមាហរណកម្ម​ផលិតផល​វារីវប្បកម្ម​កែច្នៃ​ទៅក្នុង​ទីផ្សារ និង​បន្ថែម​តម្លៃ​នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​។​
១. ផល​វារីវប្បកម្ម​ទទួល​បាន​គិតពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​បច្ចុប្បន្ន​
​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា រហូតដល់​បច្ចុប្បន្ន ផល​សរុប​វារីវប្បកម្ម​ទទួលបាន​មាន​ចំនួន ១៥១,៤៥៧.២៨ តោន និង​កូន​ពូជ​វា​រី​សត្វ​គ្រប់​ប្រភេទ​ចំនួន ២៣៨ ៧៥៩ ៩៥២​កូន ។ ផល​សរុប​នេះ​បានមក​ពី​វារីវប្បកម្ម​ទឹកសាប​រួមមាន ត្រី​ប្រា ពោ ឆ្តោ រ៉​ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទី​ឡា​ព្យា ត្រី​ចម្រុះ កង្កែប កន្ធា​យ បង្កង​ទឹកសាប បង្កង​អូស្ត្រាលី អន្ទង់​ទឹកសាប​ជាដើម និង​វារីវប្បកម្ម​សមុទ្រ​រួមមាន ត្រី​ឆ្ពង់ ត្រី​តុកកែ ប​ង្គា ក្តាម​ថ្ម គ្រែង​ឈាម សារាយ​សមុទ្រ គ្រំ​ចំពុះទា ត្រី​ផ្ទក់​សមុទ្រ និង​គ្រែង​ឈាម​។​
២. ការងារ​ស្រាវជ្រាវ​
​ការងារ​ស្រាវជ្រាវ​វារីវប្បកម្ម​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​វារីវប្បកម្ម​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋបាល​ជលផល ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ដៃគូរ​អភិវឌ្ឍន៍​នានា បាន​ជំរុញ​ផលិត​ពូជ​វា​រី​សត្វ​ឱ្យ​បាន​ច្រើន​ប្រភេទ និង​មាន​គុណភាព​ល្អ​សម្រាប់​ផ្គត់ផ្គង់​ការចិញ្ចឹម​ឱ្យបាន​តាម​តម្រូវការ និង​ទាន់​ពេលវេលា​។ ការងារ​ស្រាវជ្រាវ​វារីវប្បកម្ម​បាន​ដំណើរការ​ជា​បន្តបន្ទាប់ និង​មាន​លទ្ធផល​ដូចខាងក្រោម​៖
​ក​. វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម សម្តេច​តេជោ ហ៊ុន សែន​៖
កំពុង​ធ្វើ​ការថែបំប៉ន​ត្រី​មេ​ពូជ​រួមមាន​៖ ត្រី​ខ្យា ត្រី​គ្រំ ត្រី​ក្រាយ​ ត្រី​ត្រចៀកដំរី ត្រី​ព្រួល ត្រី​ខ្ជឹង ត្រី​ឆ្ពិន ត្រី​ព្រលូង ត្រី​ប្រា ត្រី​រូ​ហ៊ូ ត្រី​កា​បស និង​ត្រី​កាប​ក្បាល​ធំ​។​
បានធ្វើការ​បង្កាត់​ភ្ញាស់​ត្រី​ឆ្ពិន ព្រលូង រូ​ហ៊ូ កា​បស ត្រី​ក្រាញ់​ ហើយ​ទទួល​បាន​កូន​ត្រី​ម្ស៉ៅ​ចំនួន ៣០ ០៥៦ ០០០ ក្បាល និង​កំពុង​រៀបចំ​ប្រព័ន្ធ​ធុង​បង្កាត់​ភ្ញាស់​បង្កង​ទឹកសាប​។​
បានធ្វើការ​បង្កាត់​ភ្ញាស់​សាកល្បង​លើ​ត្រី​ខ្ជឹង ត្រី​ខ្យា និង​ត្រី​គ្រំ ហើយ​ទទួល​បាន​កូន​ត្រី​ចំនួន ៤ ៧៨៥ ក្បាល​។​
​ខ​. មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​
បច្ចុប្បន្ន​កំពុង​ធ្វើការ​ថែបំប៉ន​ត្រី​មេ​ពូជ​រួមមាន​៖ ត្រី​សណ្តាយ រាជ គល់​រាំង​ អណ្តែង​ទន់ រ៉​ស់ ពោ អន្ទង់ ប្រា ឆ្ពិន គ្រំ ព្រួល កា​បស កា​ហែ ច្រកែង ខ្យា ឆ្លាំង អណ្តែង​អាហ្វ្រិក ទី​ឡា​ព្យា ក្អែក រៀល ត្រី​រូ​ហ៊ូ កង្កែប និង​បង្កង​។ មេ​ពូជ​ទាំងអស់ សរុប​មាន​ទម្ងន់ ១១ ២១៥ គីឡូក្រាម សម្រាប់​គាំទ្រ​ដល់​សកម្មភាព​ផលិតកម្ម​កូន​ត្រី​ពូជ ការធ្វើ​ពិសោធន៍ និង​ការងារ​សិក្សា​ស្រាវជ្រាវ​។​
ផលិត​បាន​កូន​ត្រី កូន​បង្កង និង​កង្កែប​ពូជ​សរុប​ចំនួន ៦ ៦៤៤ ០០០ កូន​។​
បាន​សាកល្បង​បង្កាត់​ភ្ញាស់​ត្រី​ពោ បានកូន​ត្រី​ម្ស៉ៅ​ចំនួន ១០ ០០០ ក្បាល ។​
​គ​. មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ​
កំពុង​ធ្វើ​ការថែបំប៉ន​ត្រី​មេ​ពូជ​៖ ត្រី​ឆ្ពង់ ៤៩ ក្បាល ត្រី​តុកកែ​ខ្លា ៣០ ក្បាល ត្រី​តុកកែ​យក្ស ២ ក្បាល ត្រី​ចាប ៣​ក្បាល ត្រី​ផ្ទក់​សមុទ្រ ១៥ ក្បាល សម្រាប់​បម្រើ​ដល់​ការងារ​បង្កាត់​ភ្ញាស់ និង​ស្រាវជ្រាវ​។​
ផលិត​បាន​កូន​ត្រី​ឆ្ពង់​ម្ស៉ៅ​ចំនួន ២៣ ៣០០ ០០០​ក្បាល និង​ផ្តល់​ជូន​វា​រី​វប្បករ​បាន​ចំនួន​៣៣១ ០០០​ក្បាល​
បាន​បន្ត​ថែបំប៉ន​កូន​ត្រី​ឆ្ពង់​សំរាប់ធ្វើ​មេ​ពូជ​បំរុង​
ចិញ្ចឹម​ចំណី​រស់ (​តេត្រា​ស៊ែល​មីស រ៉ូ​ទី​ហ្វឺ អាតេ​មៀ​) សម្រាប់​ផ្តល់​ជា​ចំណី​កូន​ត្រី​ពូជ​
កំពុង​ពិសោធន៍ និង​ស្រាវជ្រាវ​លើ​ការផលិត ក្តាម​សេះ ត្រី​តុកកែ ត្រី​ឆ្ពង់ និង​ការចិញ្ចឹម​ចំណី​រស់​
តាមដាន គ្រប់គ្រង ការពារ និង​ព្យាបាល​ជំងឺ​វា​រី​សត្វ​
តាមដាន កំណត់​ប្រភេទ ប៉ារ៉ាស៊ីត បាក់តេរី និង​វីរុស ដែល​បង្ក​លើ​កូន​ត្រី​ឆ្ពង់​
ទទួល​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​ជលផល​ពី​សាកលវិទ្យាល័យ​នានា​មក​ធ្វើ​កម្មសិក្សា និង​ស្រាវជ្រាវ​លើ​ប្រធានបទ​មួយចំនួន​ដើម្បី​បញ្ចប់​ការសិក្សា​។​
៣. បញ្ហា​ជួបប្រទះ​
​ទន្ទឹម​នឹង​ទទួលបាន​វ​ឌ្ឍ​ភាព​ក្នុង​រយៈពេល​កន្លងមក យើង​ទទួល​ស្គាល់​ផងដែរ​ថា ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ទន់​ក្នុង​ធ្វើ​វារីវប្បកម្ម និង​គ្រប់គ្រង​ទីផ្សារ​ត្រី ពុំទាន់​មាន​លក្ខណៈ​រៀបរយ​ល្អ​ប្រសើរ ទាំង​ការចិញ្ចឹម ផ្សារ​បោះ​ដុំ និង​ចែកចាយ ភាគច្រើន​ត្រូវបាន​គ្រប់គ្រង​ដោយ​បណ្តាញ​ឈ្មួញ​នាំចូល ដែល​ធ្វើឱ្យ​មាន​ការ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​ដូច​ខាងក្រោម​៖
មាន​ការកកស្ទះ​ត្រី​ក្នុងស្រុក ពោល​គឺ​វា​រី​វប្បករ​ផលិត​ត្រី​បាន​បរិមាណ​ច្រើន​ ប៉ុន្តែ​ពិបាក​រក​ទីផ្សា​រលក់ និង​ពិបាក​ប្រកួតប្រជែង​ជាមួយ​ផលិតផល​វារីវប្បកម្ម​នាំចូល​ពី​ប្រទេស​ជិតខាង (​ដែល​មាន​តម្លៃថោក​)​។​
កង្វះ​ទីផ្សារ​ដែលមាន​ស្ថិរភាព​សម្រាប់​ឱ្យ​វា​រី​វប្បករ​យក​ត្រី​ទៅ​លក់​ដោយ​ផ្ទាល់​។​
ដោយសារ​ការខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​គាំទ្រ​ បាន​ធ្វើឱ្យ​មាន​អស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ផលិតផល​វារីវប្បកម្ម​មិន​មាន​ជា​លក្ខណៈ​បណ្តាក់​គ្នា (​ជន់​ជោរ​ទៅតាម​រដូវ​) នៅលើ​ទីផ្សារ​ឱ្យបាន​ពេញ​មួយឆ្នាំ​។​
កូន​ត្រី​ពូជ​ដែល​មាន​គុណភាព​បម្រើ​ឱ្យ​ការធ្វើ​វា​រីរ​ប្ប​កម្ម​មិនទាន់បាន​បំពេញ​តម្រូវការ​របស់​វា​រី​វប្បករ​។​
ការកែច្នៃ និង​ការធ្វើ​ពិ​ពិធ​កម្ម​ផល​វារីវប្បកម្ម​ដើម្បី​ទទួលបាន​តម្លៃ​បន្ថែម​នៅ​មាន​កម្រិត​។​
ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ធ្វើឱ្យ​តម្រូវកា​រសាច់​ត្រី​មាន​ការថយចុះ​ ដោយសារ​ការរៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍ បុណ្យទាន​ផ្សេងៗ កន្លែង​ទេសចរណ៍ និង​ភោជនីយដ្ឋាន​មួយ​មួយចំនួន​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​។​
ចំណី​ត្រី​សម្រេច (​ចំណី​ត្រី​ផលិត​ពី​រោងចក្រ​) រួម​ទាំង​វត្ថុធាតុដើម​សម្រាប់​ផលិត​ចំណី​ត្រី​ឡើងថ្លៃ​។​
៤. ដំណោះស្រាយ​ចំពោះ​មុខ​
វិធានការ​គោលនយោបាយ​ជំរុញ​វារីវប្បកម្ម​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​ ក្នុង​គោលបំណង​បង្កើន​ផលិតភាព​វារីវប្បកម្ម​ក្នុងស្រុក​ឱ្យមាន​ការប្រកួតប្រជែង​ប្រកបដោយ​ប្រសិទ្ធភាព បង្កើន​តម្លៃបន្ថែម នៃ​អនុ​វិស័យនេះ​ក្នុង​សេដ្ឋកិច្ច​ជាតិ និង​ចូល​រួមចំណែក​ដល់​សន្តិ​សុខ​ស្បៀង សុវត្ថិភាព និង​អាហារូបត្ថម្ភ​។ វិធានការ​គោលនយោបាយ​នេះ​គឺ​ស្របគ្នា​ជាមួយ​វិធានការ​ដែល​បាន​ចែង​ក្នុង​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​វារីវប្បកម្ម​កម្ពុជា​ឆ្នាំ​២០១៦-២០៣០​។​
គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ និង​មាន​ការប្រជុំ​ជាមួយ​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​អាជីវករ ជា​បន្តបន្ទាប់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វារីវប្បកម្ម និង​ស្វែងរក​ដំណោះស្រាយ​ជូន​វា​រី​វ​ប្បករ​។​
ក្រុមការងារ​ទប់ស្កាត់ និង​បង្ក្រាប​ការដឹក​ជញ្ចូន​ផល ផលិតផល​នាំចេញ នាំចូល​ និង​ឆ្លងកាត់​គ្មាន​ការអនុញ្ញាត ត្រូវបាន​បង្កើតឡើង ដើម្បី​បង្ក្រាប​លើ​បទល្មើស​ដឹក​ជញ្ចូន​ខុសច្បាប់​។​
ការកាត់បន្ថយ និង​តម្រឹម​ការ​នាំចូល​ ដោយ​ជំនួស​មកវិញ​ឲ្យមាន​ការបញ្ជា​ទិញ​ត្រី​នៅ​តាម​កសិដ្ឋាន តាម​ស្រះ និង​តាម​ថង់​ផ្លាស់​ស្ទីក ក្នុងស្រុក ដែល​បាន​កកស្ទះ ។​
សេចក្តីប្រកាស ស្តីពី​នីតិវិធី​នៃ​ការដឹកជញ្ជូន​ផល ផលិតផល​ជលផល​ ត្រូវបាន​រៀបចំឡើង​ដើម្បី ពង្រឹង​ការត្រួតពិនិត្យ​គុណភាព​ផល ផលិតផល​ជលផល​នាំ​ចូល​ដោយ​ផ្អែក​តាម​ស្តង់ដារ​គុណភាព ភូតគាម​អនាម័យ​នៃ​គោលការណ៍​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​
បាន​ធ្វើ​ការប្រជុំ​អន្តរក្រសួង រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​រក​ដំណោះស្រាយ​ដែល​វា​រី​វប្បករ​កំពុង​ជួបប្រទះ​។​
តាមរយៈ​កម្មវិធី CapFish Capture បាន​គាំទ្រ​ដល់​សហគ្រិន​ខ្នាតតូច​ក្នុង​ការកែច្នៃ​ផល ផលិតផល​ជលផល​។​
គម្រោង CAST តាមរយៈ​អង្គការ World Vision បាន​ជំរុញ និង​គាំទ្រ​ដល់​សហគ្រិន​ខ្នាតតូច​ក្នុង​ការកែច្នៃ​ផល ផលិតផល​ជលផល​។​
៥. វិធានការ​សម្រាប់ រយៈពេល​មធ្យម និង​វែង នៃ​ការធ្វើ​វារីវប្បកម្ម​
​ក្នុង​គោលបំណង​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​ខាងលើ វិធានការ​គោល​នយោបាយ​ធំៗ និង​សមស្រប​មួយចំនួន​ត្រូវបាន​ដាក់ចេញ​នូវ​វី​ថា​ន​ការ​សម្រាប់​ដោះស្រាយ​ក្នុង​រយៈពេល​មធ្យម និង​វែង ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​ការអភិវឌ្ឍ​វារីវប្បកម្ម​មាន​ដូចខាងក្រោម​៖
៥.១ បង្កើន​បរិមាណ គុណភាព និង​ភាព​សំបូរបែប​នៃ​ពូជ​វា​រី​ជាតិ​សម្រាប់​វា​រី​វ​ប្បករ​
រៀបចំ​គម្រោង​កម្មវិធី​ជាក់លាក់​សម្រាប់​គ្រប់គ្រង អភិវឌ្ឍន៍ និង​ចែកចាយ​ពូជ​វា​រី​ជាតិ​ដែល​មាន​គុណភាព​ខ្ពស់​ដល់​ប្រជា​វា​រី​វប្បករ​។​
រៀបចំ​ចងក្រង​បណ្តុំ​វា​រី​វប្បករ​ផលិត​ពូជ​ត្រី​នៅ​តាម​តំបន់​ ព្រមទាំង​ផ្តល់​នូវ​បច្ចេកទេស​ផលិត​ពូជ​ត្រី​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​សម្រាប់​ពង្រីក​ពូជ​ត្រី​ដល់​វា​រី​វប្បករ​ស្របតាម​តម្រូវការ​ជាក់ស្តែង​។​
រៀបចំ​នីតិវិធី​ក្នុង​ការត្រួតពិនិត្យ​នូវ​ពូជ​វា​រី​ជាតិ​ដែល​នាំចូល​ពី​ក្រៅប្រទេស និង​អនុវត្ត​នូវ​នីតិវិធី​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​
៥.២ ពង្រឹង​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វារីវប្បកម្ម​
សិក្សា​ឱ្យបាន​ស៊ីជម្រៅ​តាមរយៈ​ការប្រឹក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ជំនាញការ​ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​អំពី​សក្តានុពល​នៃ​ទីតាំង ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​គាំទ្រ (​ប្រភពទឹក បណ្តាញ​អគ្គិសនី និង​ផ្លូវ​) និង​បរិស្ថាន​ដែល​អំណោយផល ដើម្បី​បង្កើត​តំបន់​វារីវប្បកម្ម ដែល​នឹង​ត្រូវ​គាំទ្រ​ដោយ​រដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​
ធ្វើ​ទំនើបកម្ម​អង្គភាព​រដ្ឋ និង​ឯកជន តាម​បណ្តា​ខេត្ត​មាន​សក្តានុពល​ផលិត​ ដើម្បី​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ឧត្តមភាព (Center of Excellent) ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផលិត​ពូជ​វា​រី​ជាតិ​ទាំង​បរិមាណ និង​គុណភាព សម្រាប់​ផ្គត់ផ្គង់​ដល់​វា​រី​វ​ប្បករ ឬ​កសិដ្ឋាន​ផ្សាំ​កូន​វា​រី​សត្វ ព្រមទាំង​ប្រែក្លាយ​ឱ្យទៅ​ជា​កន្លែង​ផ្ទេរ​នូវ​បច្ចេកវិទ្យា​ទំនើប និង​ផ្សព្វផ្សាយ​អំពី​ការអភិវឌ្ឍ​វារីវប្បកម្ម​ឱ្យបាន​គ្រប់គ្រាន់​តាម​សំណូមពរ​របស់​វា​រី​វ​ប្បករ​។​
៥.៣ បង្កើន​ចំណេះដឹង ជំនាញ សមត្ថភាព​ស្ថាប័ន និង​ការផ្សព្វផ្សាយ​
រៀបចំ​ផែនការ​សកម្មភាព​ជាក់លាក់​ និង​ចុះ​អនុវត្ត​នូវ​ផែនការ​គាំទ្រ​ផ្នែក​បច្ចេកទេស​សំដៅ​បង្កើន​ចំណេះដឹង​ជំនាញ សមត្ថភាព​ស្ថាប័ន​បន្ថែម​ទៀត ពិសេស​លើ​ការរៀបចំ​ផលិត​ពូជ​វា​រី​ជាតិ បច្ចេកទេស​ចិញ្ចឹម​ទំនើប ដល់​អង្គភាព​រដ្ឋ​និង​ឯកជន ដោយ​មាន​អ្នកជំនាញការ​ក្នុង​និង​ក្រៅ​ប្រទេស​ជួយ​ក្នុង​ការបណ្តុះបណ្តាល ជំនាញ​នេះ​។​
សិក្សា​ស្រាវជ្រាវ​បច្ចេក​សទេស​វារីវប្បកម្ម​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ រៀបចំ​ផែនការ​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និង​បង្កើត​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បច្ចេកទេស​វារីវប្បកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ជួយ​ដល់​វា​រី​វ​ប្បករ ចូលរួម​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត​តាមរយៈ​ការអនុវត្ត​បច្ចេកទេស​សមស្រប​។​
ផ្តល់​ការគាំទ្រ​បច្ចេកទេស​ លើកកម្ពស់​ការកែច្នៃ​ផល​វារីវប្បកម្ម​ឆ្លើយតប​តាម​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព ដើម្បី​ប្រកួតប្រជែង​ក្នុង​បរិបទ​ពាណិជ្ជកម្ម​សេរី​។​
៥.៤ ចងក្រង​បណ្តុំ​វា​រី​វ​ប្បករ និង​បណ្តុំ​អាជីវករ​/​អ្នក​ប្រមូល​ទិញ​
ចងក្រង​បណ្តុំ​វា​រី​វប្បករ​ទៅតាម​តំបន់​នីមួយៗ​ឱ្យបាន​សមស្រប​ ដើម្បី​បង្កើន​សមត្ថភាព​ផលិតកម្ម ងាយស្រួល​ក្នុង​ការ​ផ្តល់​បច្ចេកទេស ឥណទាន និង​ទីផ្សារ​។​
រៀបចំ​ផែនការ​ផលិតកម្ម និង​សកម្មភាព​វារីវប្បកម្ម​ជាក់លាក់​ទៅ​តាម​ប្រភេទ​វា​រី​សត្វ​ ព្រមទាំង​រៀបចំ​បង្កើត​បណ្តុំ​អាជីវករ​/​អ្នក​ប្រមូល​ទិញ និង​ភ្ជាប់​ទៅ​កាន់​ទីផ្សារ​តាមរយៈ​ការអនុវត្ត​នូវ​យន្តការ “​ផលិតកម្ម​វារីវប្បកម្ម​តាម​កិច្ចសន្យា​” រវាង​បណ្តុំ​វា​រី​វ​ប្បករ និង​បណ្តុំ​អាជីវករ​/​អ្នក​ប្រមូល​ទិញ​។​
 រៀបចំ​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​ផល​ស្តុក​ផល​វារីវប្បកម្ម​សម្រាប់​ផ្តល់​ដល់​អ្នក​ប្រមូល​ទិញ និង​ទិន្នន័យ​តុល្យភាព​នៃ​ការផ្គត់ផ្គង់​និង​ប្រើប្រាស់​ផល ផលិតផល​ជលផល​។​
រៀបចំ​បង្កើត​បណ្តុំ​អាជីវករ​លក់​ធាតុ​ចូល​វារីវប្បកម្ម និង​ពង្រឹង​សមត្ថភាព​ឱ្យ​ក្លាយ​ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​វារីវប្បកម្ម​នៅតាម​មូលដ្ឋាន​។​
៥.៥ ពង្រឹង​ការត្រួតពិនិត្យ ការ​ចរាចរ និង​ការលក់​ធាតុ​ចូល​វារីវប្បកម្ម​
ពង្រឹង​ការត្រួតពិនិត្យ ការ​ចរាចរ និង​ការលក់​ធាតុ​ចូល​វារីវប្បកម្ម​ និង​ធាតុ​ចូល​ផ្សេងទៀត​ដែល​មិន​អនុលោម​ទៅតាម​ស្តង់ដារ​គុណភាព​ត្រឹមត្រូវ​ដូចជា ចំណី​វា​រី​សត្វ ឱសថ​សម្រាប់​ព្យាបាល​វា​រី​សត្វ និង​ពូជ​វា​រី​សត្វ​ជាដើម​។​
៥.៦ ការគាំទ្រ​ផ្នែក​ថាមពល​អគ្គស​នី ឥណទាន និង​ពន្ធអាករ​
លើកទឹកចិត្ត​វា​រី​វប្បករ​តាមរយៈ​ការទទួលបាន​នូវ​តម្លៃ​អគ្គិសនី​សមស្រប​ ដើម្បី​ជំរុញ​ការធ្វើ​វារីវប្បកម្ម និង​ការបង្កើត​រោងចក្រ​កែ​ចៃ្ន​ផល​វារីវប្បកម្ម​។​
លើកទឹកចិត្ត​វា​រី​វប្បករ​ក្នុង​ការទទួលបាន​នូវ​ឥណទាន (Credit Line) ដែល​មាន​អត្រា​ការប្រាក់​ទាប​សមរម្យ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB)​។​
ពិនិត្យ​លទ្ធភាព​លើ​ការលើកលែង ឬ​ព្យួរ​អាក​រលើ​តម្លៃ​បន្ថែម​ និង​ពន្ធ​នាំចូល​គ្រឿង​ម៉ាស៊ីន សម្ភារ​បរិក្ខា និង​ឧបករណ៍​ដែល​បម្រើ​ដល់​ការជំរុញ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​។​
៥.៧ ការគាំទ្រ​ក្នុង​ការបង្កើត​តំបន់​វា​រី​ប្បក​ម្ម​ពិសេស​
បង្កើត​តំបន់​ពិសេស​សម្រាប់​ការធ្វើ​វារីវប្បកម្ម​សមុទ្រ (​ក្តាម បង្គា​រ​ ត្រី​ឆ្ពង់ ត្រី​តុកកែ ត្រី​ផ្ទុក​សមុទ្រ ត្រី​ចាប ត្រី​អាំ​កឺ​យ ។​ល​។​) សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ តាមរយៈ​ការផ្តល់​ការលើកទឹកចិត្ត​ផ្នែក​សារពើពន្ធ និង​ផ្តល់​កិច្ចសម្របសម្រួល​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។​
 បង្កើត​តំបន់​ពិសេស​សម្រាប់​ការធ្វើ​វារីវប្បកម្ម​ទឹកសាប​នៅតាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ​កម្ពុជា (Mekong Delta) ដូចជា​ខេត្ត​កណ្តាល តាកែវ និង​ខេត្ត​ព្រៃវែង​។​
៥.៨ ការបង្កើត​ទីផ្សារ​ផល​វារីវប្បកម្ម និង​កន្លែង​ចែកចាយ​ផល ផលិតផល​ជលផល​
រៀបចំ​ផែនការ​នៃ​ការបង្កើត​ទីផ្សារ​ផល​វារីវប្បកម្ម​ និង​មាន​ការគាំទ្រ​នូវ​មធ្យោបាយ​ដឹកជញ្ជូន​ផល​វារីវប្បកម្ម​ទៅដល់​កន្លែង​ចែកចាយ​នៅតាម​រាជធានី​/​ខេត្ត ដល់​បណ្តុំ​វា​រី​វប្បករ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​/​ខេត្ត និង​មាន​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​រាជរដ្ឋាភិបាល​ក្នុង​ខេត្ត​គោលដៅ​ដែល​មាន​សក្តានុពល​ដូចជា​ខេត្ត​កណ្តាល កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ និង​សៀមរាប​ជាដើម​។​
ធ្វើ​ការលុបបំបាត់​ភាពផ្តាច់មុខ​ក្នុង​ការគ្រប់គ្រង​មជ្ឈមណ្ឌល​ចែកចាយ​ត្រី​ (​យឿ​ត្រី​) នៅតាម​រាជធានី​/​ខេត្ត ជា​ពិសេស​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ដែល​ជា​ភូមិសាស្ត្រ​ចែកចាយ​ត្រី​ច្រើន​ទៅ​តំបន់​ផ្សេងៗ​ទៀត​តាមរយៈ​ការបញ្ចប់​សុពលភាព​អាជ្ញា​បណ្ណ​ដែល​មាន​ស្រាប់ និង​ធ្វើ​ការដេញថ្លៃ​ឡើងវិញ ព្រមទាំង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​វិនិយោគ​លើ​ផែ​ត្រី​ដោយ​បើកចំហរ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​។​
៥.៩ បង្កើន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោយពេល​ប្រមូល​ផល​វារីវប្បកម្ម​
 សិក្សា​និង​ពិនិត្យ​លទ្ធភាព​ក្នុង​វិនិយោគសាធារណៈ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដូចជា បន្ទប់​ស្តុក​ទុក​ត្រជាក់ (Cool storage facility) កន្លែង​ធ្វើ​តេស្ត​គុណភាព (Quality testing facility) ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ត​ភ្ជាប់​ពី​មជ្ឈមណ្ឌល​ចែកចាយ​ត្រី​ទៅ​កាន់​ទីផ្សារ ការតភ្ជាប់​បណ្តាញ​អគ្គិសនី និង​ទឹក​ស្អាត ព្រមទាំង​មធ្យោបាយ​ដឹកជញ្ជូន​ជា​ដើម​។​
រៀបចំ​ចងក្រង​បណ្តុំ​អ្នក​កែច្នៃ​ផល​វារីវប្បកម្ម សំដៅ​ជំរុញ​ការកែច្នៃ​ ពិពិធ​កម្ម​ផលិតផល​វារីវប្បកម្ម​ដើម្បី​ទទួលបាន​តម្លៃ​បន្ថែម និង​ដោះស្រាយ​បញ្ហា​អតិរេក​នៃ​ផលិតផល​វារីវប្បកម្ម​ស្រស់​ដែល​លើស​ពី​តម្រូវការ​ទីផ្សារ​។​

Filed in: ព័ត៌មានជាតិ