ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

បន្លំ​ជា​សមត្ថកិច្ច​ដាក់​កុងត្រូលជជុះ​ទារលុយ​ពលរដ្ឋ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់​បញ្ជូន​ទៅ​គុក​!

បន្លំ​ជា​សមត្ថកិច្ច​ដាក់​កុងត្រូលជជុះ​ទារលុយ​ពលរដ្ឋ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់​បញ្ជូន​ទៅ​គុក​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០១​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី ក្លែងបន្លំ​ជា​សមត្ថកិច្ច​ដាក់​កុងត្រូជជុះ​ឃាត់​រថយន្ត​ដឹក​បន្លែ​របស់​ពលរដ្ឋ ដើម្បី​សំឡុត​គំរាមកំហែង​ទារប្រាក់​។

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ​បាន​ជិះ​ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ក៏​ប្រទះឃើញ​មាន​ករណី​នេះ​កើតមាន​ពិតប្រាកដ​មែន​
​ភ្លាម​នោះ​កម្លាំង​ល្បាត​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង នៅ​ចំណុច​មុខ​ការដ្ឋាន​ផ្ទះល្វែង ផ្លូវជាតិ​លេខ​៣ ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១២៖៤០​នាទី​យប់ ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២១ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចិន គោ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន​៖ រថយន្ត​ម៉ាក​ហ្វ​ត​ចង្កូត​ស្តាំ​មួយគ្រឿង ពណ៌​ទឹកសមុទ្រ រួម​នឹង​កោន​ចរាចរណ៍​០៦​ដើម​។​

​ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ខ្លួន​និង​បក្ខពួក​ម្នាក់​ទៀត ពិតជា​បាន​ឃាត់​រថយន្ត​ហ៊ីយ៉ានដាយ​ដឹក​បន្លែ​មួយ​គ្រឿង ដោយ​ខ្លួន​អះអាង​ប្រាប់​តៃកុង​ឡាន​ថា​ខ្លួន​ជា សមត្ថកិច្ច និង​បាន​គំរាមកំហែង​ទារប្រាក់​ពី​តៃកុង​ឡាន ពិតប្រាកដ​មែន​។​

Filed in: ព័ត៌មានជាតិ