ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ចុះ​ពិនិត្យ​កន្លែង​ធ្វើ​មណ្ឌល​ចត្តា​ឡី​ស័ក​ខ្នាត​ធំ សម្រាប់​ត្រៀម​ផ្ទេរ​ដាក់​ពលករ ដែល​នៅ​តាម​សាលារៀន​

នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ចុះ​ពិនិត្យ​កន្លែង​ធ្វើ​មណ្ឌល​ចត្តា​ឡី​ស័ក​ខ្នាត​ធំ សម្រាប់​ត្រៀម​ផ្ទេរ​ដាក់​ពលករ ដែល​នៅ​តាម​សាលារៀន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ នាយ​ឧត្តមសេនីយ៍ អ៉ី ឈាន ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូល​ខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការ​ឆ​រៀបចំ​មណ្ឌល​ត្រៀម​ផ្ទេរ​ដាក់​ពលករ​ធ្វើ​ចត្តា​ឡី​ស័កមក​ពី​កន្លែង​សាលារៀន​នី​មួយៗ នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​។​

​នៅក្នុង​ការចុះពិនិត្យ​ទីតាំង​រៀបចំ​កន្លែង​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័ក​ថ្មី ស្ថិតនៅក្នុង​ឃុំ​អូរអណ្តូង និង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​ខេត្ត​ប៉ៃលិន មាន​ការយកចិត្តទុកដាក់​ចំពោះ​ពលករ​ដែល​ធ្វើដំណើរ​មកពី​ក្រៅ​ប្រទេស ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​នឹង​អ្នក​កើត​ជំងឺ​កូវី​ដ​១៩ ដោយ​ត្រូវ​យក​ពួកគាត់​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​រយ​:​ពេល​១៤​ថ្ងៃ ដើម្បី​កុំឱ្យ​ជំងឺ​នេះ បន្ត​ឆ្លង​រាលដាល​ចូល​ទៅក្នុង​សហគមន៍​។ ប៉ុន្តែ​នៅពេល​នេះ ដោយសារ​ពលករ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​ក្នុង​សាលារៀន ខណ​:​ពេល​ដែល​សិស្សានុសិស្ស​ត្រូវបាន​ផ្អាក​ការរៀនសូត្រ​អស់​រយ​:​ពេល​ជា​ច្រើន​ខែ ។​

​នាយ​ឧត្តមសេនីយ៍ អ៉ី ឈាន បាន​បន្តថា ក្រោយ​ពី​ការចាក់​វ៉ាក់សាំង​រួចរាល់​គ្រប់ៗ​គ្នា​នៅ​ទូទាំង​ខេត្ត ហើយ​ត្រូវ​ឱ្យ​ពួក​គាត់​ចូល​រៀន​ឡើងវិញ ទើប​រដ្ឋបាលខេត្ត ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះ​រៀបចំ​មណ្ឌល​ចត្តា​ឡី​ស័ក​ថ្មី សម្រាប់​ផ្ទេរ​ពួកគាត់​ទាំងនោះ យក​សាលារៀន​ឱ្យ​សិស្ស​ចូលរៀន​សារជាថ្មី​ឡើងវិញ​។​

​សូមបញ្ជាក់​ថា ចំពោះ​សាលារៀន​ដែល​យក​មក​ធ្វើ​កន្លែង​ចត្តា​ឡី​ស័ក មាន​ចំនួន​៤​កន្លែង ដោយ​ត្រៀម​បន្ថែម​ចំនួន​២​កន្លែង សម្រាប់​ផ្ទេរ​ពី​សាលារៀន​នីមួយៗ ដើម្បី​ទុក​ឱ្យ​សិស្សានុសិស្ស​ចូលរៀន​ឡើងវិញ​គឺ​៖

​ទី​១៖ វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន​
​ទី​២៖ វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ​
​ទី​៣៖ សាលាបឋមសិក្សា​ភ្នំ​កុយ​
​ទី​៤៖ អនុវិទ្យាល័យ​សន្តិភាព​៕

Filed in: ព័ត៌មានជាតិ