ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​ប៉ៃលិន ចុះ​ដោះស្រាយ​បញ្ហា​កង្វះ​ខាត​ទឹក​ស្រោចស្រប់​ដំណាំ​ស្រូវ របស់​ប្រជាពលរដ្ឋ ចំនួន​៥៥០​ហិកតា​

​អភិបាលខេត្ត​ប៉ៃលិន ចុះ​ដោះស្រាយ​បញ្ហា​កង្វះ​ខាត​ទឹក​ស្រោចស្រប់​ដំណាំ​ស្រូវ របស់​ប្រជាពលរដ្ឋ ចំនួន​៥៥០​ហិកតា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម​អ្នកតំណាងរាស្ត្រ បាន​ដឹកនាំ​មន្ទីរជំនាញ ចុះ​អន្តរាគមន៍ បើក​ទំនប់ទឹក ដែល​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ខ្វះ​ការយល់ដឹង នាំគ្នា​បិទ​ខ្ទប់​ទុក​សម្រាប់​បង្ហូរ​ចូល​តែ​ស្រែ​របស់ខ្លួន ដែល​បញ្ហា​នេះ តែងតែ​កើតមាន​ឡើង​ជា​ច្រើន​ឆ្នាំ និង​មាន​ការឈ្លោះទាស់ទែង​ពាក្យសម្តី​គ្នា រហូតមកដល់​ពេលនេះ ស្ថិតនៅ​ភូមិ​ភ្នំ​កុយ​(​ចំនុច​សំបូរ​) ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

នៅ​ក្នុង​កិច្ច​ចុះ​ពិនិត្យ​ដីស្រែ និង​ប្រព័ន្ធ​ប្រឡាយ​របស់​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​អោយ​មន្ត្រី​ចុះ​បើក​ផ្លូវទឹក​ដែល​បាន​បិទ​ខ្ទប់​ដើម្បី​បង្ហូរ​ចូល​ស្រែ​តែ​បុគ្គល​រៀងខ្លួន ដោយ​មិន​បាន​គិត​ដល់​ប្រយោជន៍​រួម ។

​លោកជំទាវ បាន​អំពាវនាវ​ដល់​កសិករ​ទាំងអស់ ដែល​មាន​ដីស្រែ​នៅជាប់​នឹង​មាត់​ប្រឡាយ​ទឹក មិន​ត្រូវ​គិតតែ​ពី​ផលប្រយោជន៍​បុគ្គល​ឡើយ គឺ​ត្រូវ​គិត​ពី​ផលប្រយោជន៍​រួម ពោល​គឺ​មិន​ត្រូវ​ធ្វើ​ទំនប់ ទប់​ទឹក​ប្រឡាយ​សម្រាប់​បង្ហូរ​ចូល​ដីស្រែ​របស់​ខ្លួន​តែម្នាក់ឯង​នោះឡើយ គឺ​ត្រូវ​បង្ហូរ​ចែកចាយ​ដល់​ប្រជាកសិករ ដែល​មាន​ដីស្រែ​នៅ​ផ្នែក​ខាងក្រោយ និង​ខាងក្រោមៗ ផងដែរ ។ ម្យ៉ាងវិញទៀត បើសិនជា​មាន បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅ​តែ​លួច​ទប់​ទឹក​សម្រាប់​ស្រែ​របស់​ខ្លួន​តែ​បុគ្គល​ម្នាក់​ឯង មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ នឹង​ត្រូវ​អនុវត្ត​ន៍តា​ម​ផ្លូវច្បាប់ ដោយ​គ្មាន​ករណី​លើកលែង​នោះឡើយ ។

​ជាមួយគ្នានេះដែរ ក្រោយពី​មាន​ការ​សំណូមពរ​ពី​ប្រជាកសិករ ដែល​មាន​ដីស្រែ​ខាងក្រោមៗ ដែល​ខ្វះ​ប្រព័ន្ធ​ទឹក​ទៅដល់ លោកជំទាវ បាន​ចាត់​អោយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ចុះ​ទៅ​ជីក​កកាយ​ប្រឡាយទឹក​បន្ថែមទៀត និង​បាន​សំណូមពរ​ដល់​អ្នក​ដែល​មាន​ដីស្រែ​ត្រូវ​ចំ​កន្លែង​ជី​កកាយ​ប្រឡាយ សូមឱ្យ​មាន​កិច្ចសហការ និង​យោគយល់​អាធ្យាស្រ័យ ដើម្បី​ប្រយោជន៍​រួម​ទាំងអស់​គ្នា ។

​ចំណែក​ប្រជាកសិករ លោកតា លោកយាយ ដែល​មាន​ដីស្រែ​ខ្វះខាត​ទឹក កន្លងមក មានចិត្ត​សប្បាយ​រីករាយ​យ៉ាងខ្លាំង ខណ​:​ដែល​លោក​ជំទាវ​អភិបាលខេត្ត បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ផ្ទាល់​ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​កន្លងមក ត្រូវ​ដោះស្រាយ​បញ្ចប់ ដោយ​គ្មាន​អ្នកចាញ់ គ្មាន​អ្នកឈ្នះ បាន​ឯកភាព បើក​បង្ហូរទឹក​តាម​ប្រឡាយ​ដើម្បី ទឹក​ហូរ​ទៅដល់​គ្រប់​ទី​វាល ស្រោចស្រង់​ដំណាំ​ស្រូវ​រស់​ឡើង​វិញ ។​

Filed in: ព័ត៌មានជាតិ