ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អធិការនគរបាល​ស្រុក​អូររាំងឪ សូម​បដិសេធ​រឿង​យកលុយ​៧០​ម៉ឺន​រៀល​ពី​បុគ្គល​ឈ្មោះ រុង ម៉ា​រ៉ា​ឌី ដែល​ផ្ទុះ​អំពើ​ហឹង្សា​រតាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​កន្លងមក​នេះ​

​អធិការនគរបាល​ស្រុក​អូររាំងឪ សូម​បដិសេធ​រឿង​យកលុយ​៧០​ម៉ឺន​រៀល​ពី​បុគ្គល​ឈ្មោះ រុង ម៉ា​រ៉ា​ឌី ដែល​ផ្ទុះ​អំពើ​ហឹង្សា​រតាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​កន្លងមក​នេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក លឿង រដ្ឋា អធិការ​ស្រុក​អូររាំងឪ បានធ្វើ ការ បដិសេធ​ទាំងស្រុង​ថា លោក​មិន​បាន​ទទួល​លុយ​៧០​មុឺន​រៀល​ពី​លោក​រុង ម៉ា​រ៉ា​ឌី ជា​មន្ត្រី​នគរបាល​ស្រុក​អូររាំងឪ​នោះទេ​។​

​លោក​ថា រឿង​លុយ​នេះ​មិន​ពិត​ទេ​លោក​មិន​បាន​ទទួល​លុយ​ពី​លោក​រុង ម៉ា​រ៉ា​ឌី​ទេ​ដែល​ជា​មន្ត្រី​នគរបាល​ស្រុក​អូររាំងឪ​ទេ​លោក​អធិការ​សូម​បដិសេធ​ទាំងស្រុង ហើយ​លោក​អធិការ​បន្ត​ថា លោក​រុង ម៉ា​រ៉ា​ឌី ជា​មន្ត្រី​ខិលខូច​នៅក្នុង​អង្គភាព​និង​នៅ​ស្រុក​អូររាំងឪ​។​

​លោក​អធិការ​បន្ត​ថា ពេល​បើក​អង្គប្រជុំ​១​ខែម្តង​ស្រាប់តែ​លោក​រុង ម៉ា​រ៉ា​ឌី បាន​ទ្បើង​និយាយថា លោក​សូម​គេចវេស​ពី​ការងារ​ដើម្បី​ទៅ​រត់​តាក់ស៊ី​ពេលព្រឹក​ហើយ​លោក​និង​ជួយ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ចំនួន​៧០​មុឺន​រៀល​។ ចំពោះ​ការស្នើសុំ​ពី​លោក រុង ម៉ា​រ៉ា​ឌី ដែល​ជា​មន្ត្រី​នគរបាល​ស្រុក​អូររាំងឪ លោក​អធិការ​មិន​ព្រម​តាម​ការស្នើសុំ​នោះទេ ហើយ​លោក​អធិការ​ក៏​មិន​ដល់​ថ្នាក់​យកលុយ​ពី​លោក រុង ម៉ា​រ៉ា​ឌី ឡើយ​។​

​ជា​ចុងក្រោយ​លោក​អធិការ​សុំ​ធ្វើ​ការបកស្រាយ​ចំពោះ​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​ពី​រឿង​លុយ​៧០​មុឺន​រៀល សូម​មុន​ផ្សាយ​ស្ដាប់​ព័ត៌មាន​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​នឹង​ផ្សាយ​កុំ​ជឿ​គេ​តែ​ម្ខាង គឺអាច​call​សម្ភាសន៍​លោក​អធិការ​ផ្ទាស់​បាន​មុន​និង​ផ្សាយ​៕

 

Filed in: ព័ត៌មានជាតិ