ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន ២,០០០,០០០​រៀល និង​ផ្លែ​មៀន​ប៉ៃលិន ចំនួន ៥០​គីឡូក្រាម ពី​លោកជំទាវ ហ៊ុន ស៊ី​ណាត ក្នុង​ការចូលរួម​ការ​ងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩

​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន ២,០០០,០០០​រៀល និង​ផ្លែ​មៀន​ប៉ៃលិន ចំនួន ៥០​គីឡូក្រាម ពី​លោកជំទាវ ហ៊ុន ស៊ី​ណាត ក្នុង​ការចូលរួម​ការ​ងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល​ថ្ងៃ​សុក្រ ១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​មន្ត្រីក្រោមឱវាទ រដ្ឋបាល​ខណ្ឌ ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន ២,០០០,០០០​រៀល និង​ផ្លែ​មៀន​ប៉ៃលិន ចំនួន ៥០​គីឡូក្រាម ដែល​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​លោកជំទាវ ហ៊ុន ស៊ី​ណាត តាមរយៈ​ក្រុមការងារ​របស់​លោកជំទាវ ដើម្បី​រួមចំណែក​ក្នុង​កិច្ចការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ។

​រដ្ឋបាល​ខណ្ឌ សូម​គោរព ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ លោកជំទាវ ហ៊ុន ស៊ី​ណាត និង ក្រុមការងារ ដែល​ជានិច្ចកាល លោកជំទាវ តែងតែ​គិតគូរ ដល់​មន្ត្រីរាជការ​រដ្ឋ​បាល​ខណ្ឌ តាមរយៈ​ការឧបត្ថម្ភ​ជា​ថវិកា គ្រឿងឧបភោគ​បរិភោគ​កន្លងមក​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​ការចែកជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​ក​ជាដើម​-​ល​- ។​

​យើងខ្ញុំ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក​ប្រសិទ្ធពរ​ជ័យ សព្ទសាធុការ​ជូន លោកជំទាវ ព្រមទាំង​បុត្រា បុត្រី ចៅៗ និង​ក្រុមគ្រួសារ​ជាទី​ស្រលាញ់ និង ក្រុមការងារ សូម​ជួប​តែ​សុភមង្គល វិបុល​សុខ​គ្រប់ប្រការ និង​បាន​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ