ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ប្រចាំខែក​ក្កដា ឆ្នាំ​២០២១

​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ប្រចាំខែក​ក្កដា ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​សុក្រ ១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២១ នៅ​សាលាខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ប្រចាំខែក​ក្កដា ឆ្នាំ​២០២១ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោកស្នងការ មេបញ្ជាការ​កងកម្លាំង​ទាំង​បី​ប្រភេទ លោក​មេបញ្ជាការ​កងកម្លាំង​សហការ​ដែល​មាន​ទីប​ញ្ជា​ការ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​កំពត​ទាំងមូល​។​

​កិច្ចប្រជុំ​អនុវត្ត​ទៅ​តាម​របៀបវារៈ​ដូចខាងក្រោម​÷
១.​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០២១
២.​ផ្សព្វផ្សាយ​លិខិត​លេខ ០១២ ស​នគ ចុះ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ របស់​ក្រសួង​សុខាភិបាល​ស្ដី​ពី​ភូមិសាស្ត្រ​ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព
៣.​សេចក្ដីរាយការណ៍​របស់​ឯកឧត្តម​ប្រធាន​មន្ទីរ​សុខាភិបាល​ពាក់ព័ន្ធ​ថវិកា​រាជរដ្ឋាភិបាល​សម្រាប់​ការបូជា​សព​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ និង​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រូពេទ្យ​ដែល បំពេញ​កាតព្វកិច្ច​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩
៤.​សេចក្ដីរាយការណ៍​របស់ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ស្នងការ​នគរបាល​ខេត្ត ស្តីពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​, បញ្ហា​គ្រឿងញៀន​, ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​, ប្រជាពលរដ្ឋ​ចំណាកស្រុក​ពី​ក្រៅ​ប្រទេស
៥.​ផ្សព្វផ្សាយ​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ស្ដីពី​ការ​រុករាន​ដីព្រៃ​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ចាប់ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១
៦.​សេចក្ដីរាយការណ៍​របស់លោក លោកស្រី​អភិបាលក្រុង ស្រុក អំពី​សភាពការណ៍​ទូទៅ សភាពការណ៍​នយោបាយ បញ្ហាដីធ្លី ស្ថានភាព​ទូទៅ​នៃ​ជំងឺ​កូវី​ដ​១៩ ការចាក់​វ៉ាក់សាំង មណ្ឌល​ចត្តា​ឡី​ស័ក វិធានការ​ចំពោះ​មុខ​។ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ