ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្រសួង​សាធារណការ ជូនដំណឹង​ស្ដីពី​ការដាក់​ឱ្យ​ប្រើប្រាស់ មណ្ឌល​ចត្តា​ឡី​ស័ក សម្រាប់​បុគ្គលិក មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​

​ក្រសួង​សាធារណការ ជូនដំណឹង​ស្ដីពី​ការដាក់​ឱ្យ​ប្រើប្រាស់ មណ្ឌល​ចត្តា​ឡី​ស័ក សម្រាប់​បុគ្គលិក មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​រៀបចំ​មណ្ឌល​ចត្តា​ឡី​ស័ក ស្ថិត​នៅក្នុង​បរិវេណ​ទីស្ដីការក្រសួង នឹង​បាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១​នេះ ក្នុង​គោលបំណង​ជួយ​សម្រួល​បន្ទុក​ជូន​បុគ្គលិក​មន្ត្រីរាជការ និង​បុគ្គលិក​ជាប់កិច្ចសន្យា​ក្រោម​ឱវាទ​ក្រសួង ដែល​មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ ជាយថាហេតុ​ណាមួយ ហើយ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​ទីកន្លែង​សមរម្យ​សម្រាប់​ការធ្វើ​ចត្តា​ឡី​ស័ក នៅតាម​ផ្ទះ​របស់​ខ្លួន​។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល ទទួលបាន បានឱ្យដឹង​ទៀត​ថា មណ្ឌល​ចត្តា​ឡីស័​ក​នេះ​ត្រូវបាន​រៀបចំឡើង ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដែល​មាន​បំពាក់​គ្រែ​ស្នាក់នៅ​ចំនួន​៥០ មាន​បណ្ដា​ទឹកស្អាត​-​អគ្គិសនី មាន​បន្ទប់​អនាម័យ​សមរម្យ និង​ការផ្ដល់ ជូន​អាហារ ០៣​ពេល (​ព្រឹក​-​ថ្ងៃ​-​ល្ងាច​) ព្រមទាំង​ផ្ដល់​ជូន​ការ​ធ្វើ​តេស្ត​រហ័ស (Rapid Test) ដល់​អ្នក​ធ្វើ​ចត្តា​ឡី​ស័កតាម​ពេលវេលា​ដែល​កំណត់​ទៀងទាត់​ផងដែរ​៕

​ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៖

Filed in: ព័ត៌មានជាតិ