ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចូលរួម​ជាមួយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​ទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​ចំនួន​២០​តោន​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចូលរួម​ជាមួយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​ទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​ចំនួន​២០​តោន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចូលរួមចំណែក​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​ទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​ចំនួន​២០​តោន ដើម្បី​ចូលរួម​ដោះស្រាយ ជូន​ប្រជា​កសិករ​ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ​។​

​សូមបញ្ជាក់​ថា នា​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២១​នេះ នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង ក៏​បាន​អញ្ជើញ​ចុះ​ដល់​ចំការ​ផ្លែ​មៀន និង​តា​ង៉ែ​ន​ផ្ទាល់​តែម្តង ដើម្បី​បន្ត​ទិញ​ពី​កសិករ​នៅ​ភូមិ​ពេជ្រ​សង្វា ឃុំ​រស្មី​សង្វា ស្រុក​រតនៈមណ្ឌល ខេត្ត​បាត​ដំបង ដើម្បី​ប្រមូល​ទិញ​ពី​កសិករ​ម្ចាស់​ចំការ​ផ្ទាល់​តែម្តង ដោយ​មិន​រង់ចាំ​ទិញ​នៅ​ទីតាំង​តារាង​បាល់ទាត់​បែក​ចាយ ទី​រួម​ខេត្ត​ទៀត​ឡើយ ពោល​គឺ​ដើម្បី​ចង់រ​ក​កសិករ​ម្ចាស់​ចំការ​ពិតប្រាកដ ដែល​កំពុង​ជួប​បញ្ហា​ទីផ្សា​រលក់​។​

​សូម​រំលឹក​ថា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ប្រមូល​ទិញ​ផ្លែ​មៀន និង​តា​ង៉ែ​ន របស់​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ ដែល​ជួបប្រទះ​នូវ​បញ្ហា ក្នុង​ការនាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ដោយសារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​១៩​។ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ផ្លែ​មៀន​ដែល​សម្តេច​ប្រមូល​ទិញ ពី​កសិករ​ដាំ​ដុះ​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ នឹង​យក​ទៅ​ចែក​ជូន​កងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និង​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​។​

​សម្តេច​តេជោ បាន​ហៅ​ការប្រមូលទិញ​មៀន​ថា ជា​វិធី​ដោះ​ទាល់​ក្នុង​កាលៈទេសៈ​ដ៏​លំបាក កុំ​ឲ្យ​កសិករ​ក្រីក្រ​ខាតបង់​ធ្ងន់ធ្ងរ​ពេក ហើយ​ការទិញ​នេះ ក៏​មិន​បាន​ប្រើ​ថវិកា​ជាតិ​នោះ​ដែរ​។​

​សម្តេច​តេជោ ក៏​បាន​រំលឹក​ដល់​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង​, អភិបាលខេត្ត​បាត់ដំបង និង​អភិបាលខេត្ត​ប៉ៃលិន ត្រូវ​ទិញ​ពី​កសិករ គឺ​សំដៅ​ដល់​កសិករ ក្រីក្រ ដែល​ដាំ​មៀន​ដោយផ្ទាល់​។ សម្រាប់​ចំការ​មៀន​របស់​មន្ត្រី ទាំង​ស៊ីវិល ទាំង​កងកម្លាំងប្រដាប់អាវុធ ឬ​របស់​ឧកញ៉ា អ្នកឧកញ៉ា ឬ​អ្នកជំនួញ​ត្រូវ​រក​ទីផ្សារ ដោយ​ខ្លួនឯង​។​

​តាម​ការ​ប៉ាន​ប្រមាណ​ផ្លែ​មៀន ប្រជា​កសិករ​ដែល​កំពុង​ជាប់គាំង មិន​អាច​លក់​ចេញ​ទៅ​ទីផ្សារ​នោះ មាន​ប្រមាណ​ជា ៥​ម៉ឺន​តោន​។ ក្រោយ​ការប្រកាស​ប្រមូល​ទិញ ពី​ប្រជាពលរដ្ឋ បាន​ធ្វើឲ្យ​អ្នក​ដាំដុះ​មៀន សម្តែង​ការ​សប្បាយ​ចិត្ត​ជា​ពន់ពេក​៕

Filed in: ព័ត៌មានជាតិ