ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្រសួង​សង្គមកិច្ច បើក​កិច្ចប្រជុំ​ពិគ្រោះ និង​ពិនិត្យ​សេចក្តីព្រាង​មាតិកា នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​នៅ​កម្ពុជា​

​ក្រសួង​សង្គមកិច្ច បើក​កិច្ចប្រជុំ​ពិគ្រោះ និង​ពិនិត្យ​សេចក្តីព្រាង​មាតិកា នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​នៅ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស អន្តរក្រសួង​ដើម្បី​រៀបចំ​ច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​នៃ​កម្ពុជា បាន​ដឹកនាំ​កិច្ច​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ពិនិត្យ​ទៅ​លើ​សេចក្តីព្រាង​មាតិកា​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ នា​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១​។​

​កិច្ចប្រជុំ​នាពេលនេះ មាន​ការចូលរួម​ពី ក្រសួង ស្ថាប័ន អង្គការ​ពាក់ព័ន្ធ និង​ជា​អភិបាលរង ចៅក្រម និង​តំណាង​អយ្យការ​អម​សាលាដំបូង និង​លោក លោកស្រី​តំណាង​មក​ពី​អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ មណ្ឌលគិរី និង​ស្ទឹងត្រែង​ជាដើម​។​

​ក្នុងឱកាស​បើក​កិច្ចប្រជុំ​នោះ លោកស្រី ខៀវ បូរី បាន​លើកឡើង​ថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នា​ព្រឹក​នេះ គឺ​ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​ទៅលើ​សេចក្តី ព្រាង​មាតិកា​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​។​

​លោកស្រី បាន​បន្ថែមថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្របខ័ណ្ឌ​អន្តរជាតិ​ស្តីពី​ការលើកកម្ពស់​សិទ្ធិ និង​កិច្ច​ការពារ​កុមារ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ នៅ​ឆ្នាំ​១៩៩២​ពិធីសារ​បន្ថែម ស្តីពី ការចូលរួម របស់​កុមារ​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ ពិធីសារ​ស្តីពី​ការជួញដូរ​កុមារ ការធ្វើ​ពេស្យា​កម្ម កុមារ និង​រូបភាព​អាសអាភាស​កុមារ​នៅ​ឆ្នាំ​២០០២ អនុសញ្ញា​លេខ​១៣៨​ស្តី​ពី​ការកម្រិត​អាយុ អប្បបរមា សម្រាប់​ការ​ចូល​ធ្វើការ​នៅ​ឆ្នាំ​១៩៩៩ អនុសញ្ញា​លេខ​១៨២​ស្តីពី​ការ​ហាមប្រាម និង សកម្មភាព​បន្ទាន់​សម្រាប់​ការលុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​នៅ​ឆ្នាំ​២០០៥ និង​អនុសញ្ញា ក្រុង​ឡា អេ​ស្តី​ពី​ការការពារ​កុមារ និង​សហប្រតិបត្តិការ​ទាក់ទង​នឹង​ស្មុំ​កូន​អន្តរប្រទេស នៅ ឆ្នាំ​២០០៧ ។
​អនុលោម​តាម​ច្បាប់​អន្តរជាតិ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់ និង​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​លើ​វិស័យ​សុខុមាលភាព​កុមារ តាមរយៈ​ការ​ដាក់​ចេញ​ឱ្យ អនុវត្ត​នូវ​ច្បាប់ គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ ដូចជា ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ២០១៩-២០២៩ ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ច្បាប់​ស្តីពី​ស្មុំ​កូន​អន្តរ​ប្រទេស និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​រូបនេះ បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការផ្តល់​សេវា​ដល់​ប្រជាជន​ក្រីក្រ ងាយ​រងគ្រោះ ជាពិសេស កុមារកំព្រា និង​កុមា​រងគ្រោះ​នៅតាម​សហគមន៍ ដោយ​បង្កើន​នូវ​ការយកចិត្តទុកដាក់​ពង្រឹង​គុណភាព និង​បង្ខិត​សេវា​ឱ្យ​ទៅ​ជិត​ជាមួយ​ប្រជាជន តាមរយៈ​ការ​បង្កើនល្បឿន​នៃ​ការធ្វើ​វិមជ្ឈការ​ផ្ទេរ​ការទទួល​ខុស​ត្រូវ និង​វិភាជន៍​ថវិកា​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជា​បណ្តើរៗ​ប្រកប​ដោយ​ជំនឿ​ទំនុកចិត្ត និង​សុទិដ្ឋិនិយម​។​

​ទន្ទឹម​នឹង​ការដាក់ចេញ​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត គោលនយោបាយ ផែនការ​ជាតិ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិ​កុមារ ក៏​កុមារ​កម្ពុជា​នៅ​តែ​ជួប​បញ្ហា​ប្រឈម​មួយចំនួន​នៅ​ឡើយ​ដូចជា អំពើហិង្សា​លើ​កុមារ ការកេងប្រវ័ញ្ច​និង​ការជួញដូរ​កុមារ កុមារ​ការប្រើប្រាស់​គ្រឿងញៀន និង​សារធាតុ​ញៀន កុមារ​បម្លាស់​ទី កុមារ​រង​ផលប៉ះពាល់​ដោយ​ការធ្វើ​ចំណាកស្រុក កុមារ​បោះបង់​ការសិក្សា កុមារ​កង្វះ​អាហារូបត្ថម្ភ​ជាដើម ដែល​តម្រូវ​ឱ្យ​ក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការ​មិនមែន​រដ្ឋាភិបាល​វិស័យ​ឯកជន សហគមន៍ ឪពុកម្តាយ រួមគ្នា​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា និង​ចំ​គោលដៅ​។​

​ជា​ការបន្ថែម លោកស្រី ខៀវ បូរី បាន​ថ្លែង​ការ​អរគុណ ដល់​សមាជិក សមាជិកា​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​សូម​អរគុណ​អង្គការ យូ​នី​សេ​ហ្វ និង​អង្គការ​ភ្លែន​អន្តរជាតិ ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​នៃ​ការ រៀបចំ សេចក្តីព្រាងច្បាប់ ស្តីពី​កិច្ចការពារ​កុមារ​ ៕

 

Filed in: ព័ត៌មានជាតិ