ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​កំពង់ឆ្នាំង នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​១៥០​គ្រួសារ នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​

​អភិបាលខេត្ត​កំពង់ឆ្នាំង នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​១៥០​គ្រួសារ នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​)៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ ២០២១ ដឹកនាំ​ដោយ​លោក ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត បាន​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួ ន​១៥០​គ្រួសារ ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់ ក្នុង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ដោយ​មាន​ការចូលរួម​ពី​លោក អម សុភា អភិបាលរង​ខេត្ត និង​លោក កែវ វណ្ណ​ដេត ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ស្រុក​កំពង់លែង​។​

​ក្នុងការ​សំណេះសំណាល​នា​ឱកាស​នោះ លោក ស៊ុន សុ​វណ្ណា​រិទ្ធិ បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ព្រះបរមរាជវាំង​, លោក​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ធមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង ដែល​តែងតែ​គិតគូរ​និង​យកចិត្តទុកដាក់ លើ​ការអភិវឌ្ឍន៍​ខេត្ត​អោយ​កាន់តែ​មាន​ការរីកចម្រើន និង​បាន​កសាង​នូវ​សមិទ្ធិផល​ជាច្រើន​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

​ដោយឡែក​អំឡុងពេល​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ថ្នាក់ដឹកនាំ និង​ក្រុមការងារ តែងតែ​បាន​ផ្តល់​នូវ​ស្បៀង សម្ភារ និង​ថវិកា​ជាច្រើន​ដល់​រដ្ឋបាល​ខេត្ត សម្រាប់​យក​ចាត់ចែង​ជូន​ប្រជា​ពលរដ្ធ​ដែល​ទទូលរង​ផលប៉ះពាល់ នៃ​ជំងឺ​កូវី​ដ​១៩ និង​គ្រោះមហន្តរាយ​ផ្សេងៗ​នៅ​ក្នុង​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​។​

​លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​តំបន់​ដែល​កំពុង​ធ្វើ​ការបិទ​ខ្ទប់ ត្រូវ​ចូលរួម​ទាំងអស់គ្នា ជាមួយ​អាជ្ញាធរ ធ្វើយ៉ាងណា​រក្សា​ឲ្យបាន​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​អនុវត្ត​ឲ្យបាន​នូវ​វិធានអ​នាម័យ​របស់​ក្រសួង​សុខាភិបាល ពិសេស​គឺ​អភិក្រម​របស់​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល «៣​ការពារ និង​៣​កុំ​» ឲ្យបាន​ទៀងទាត់ និង​ឱ្យបាន​គ្រប់ពេលវេលា ដើម្បី​ខ្លួន​យើង និង​សហគមន៍​យើង​ចៀស ផុត​ពី​ជំងឺ​កូវី​ដ​១៩ និង​ជា​ពិសេស​ជំងឺ​កូវី​ដ​បំ​ប្លែង​ថ្មី ដែល​មានឈ្មោះ​ថា Delta ដ៏​កាច​សាហាវ​នេះ​។​

​ចំពោះ​អំណោយ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ទាំង​១៥០​គ្រួសារ គឺ​ក្នុង​១​គ្រួសារៗ​ទ​ទូល​បាន​អង្ករ ២០​គ​.​ក្រ មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកត្រី​១​យួរ ទឹក​ស៊ីវ​អ៊ីវ​១​យួរ និង​ម៉ាស់​១​ប្រអប់​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត និង​ក្រុមការងារ បានប្រគល់​ស្បៀង​រដ្ឋបាលខេត្ត ដល់​មេឃុំ​ប្រឡាយ​មាស សម្រាប់​ចែកចាយ​ជូន​ប្រជា​ពលរដ្ធ​ធ្វើ​ចត្តា​ឡី​ស័ក តាម​ខ្នង​ផ្ទះ ដែល​កំពុង​ជួប​ការខ្វះខាត​នូវ​អង្ករ​ចំនួន ៤​តោន មី​២០០​កេស ទឹក​សុទ្ធ​២០០​កេស ត្រីខ​២០០​យួរ ទឹក ត្រី​២០០​យួរ ទឹក​ស៊ីវ​អ៊ីវ ២០០​យួរ និង​ម៉ាស ២០០​ប្រអប់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ