ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សាលា​គណ​ខេត្តកំពង់ចាម និង​សប្បុរសជន បន្ត​ផ្ដល់​អំណោយ​ជូន​រដ្ឋបាល ខេត្ត​កំពង់ចាម​ដើម្បី ចូលរួម​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូវី​ដ ១៩

សាលា​គណ​ខេត្តកំពង់ចាម និង​សប្បុរសជន បន្ត​ផ្ដល់​អំណោយ​ជូន​រដ្ឋបាល ខេត្ត​កំពង់ចាម​ដើម្បី ចូលរួម​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូវី​ដ ១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវី​ដ ១៩ ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាលរង​ខេត្ត បាន​អញ្ជើញ​ទទួល​អំណោយ​ពី​ព្រះ​សីល​សំវរ ប៊​ត តាំង​ឆេង ព្រះ​នាគ​មុនី​មេគណ​ខេត្ត​កំពង់ចាម ព្រមទាំង​មន្ត្រី​សង្ឃ និង​សប្បុរសជន ដើម្បី ចូលរួម​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូវី​ដ ១៩ នៅក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ចាម ។​

​អំណោយ​ផ្ដល់ជូន រដ្ឋបាល​ខេត្ត​កំពង់ចាម នា​ឱកាស​នោះ មាន ៖
-​ព្រះ​សីល​សំ​វរ ប៊​ត តាំង​ឆេង ព្រះ​នាគ​មុនី​មេគណ​ខេត្ត​កំពង់ចាម ឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០.០០០​រៀល និង​ទឹកបរិសុទ្ធ​ចំនួន ៥០០​យួរ ។​
-​ក្រុមហ៊ុន ជេ​ធី អុីន​ធី​ណេ​សិន​ណល (​ខេ​ម​បូឌា​)​ឯ​.​ក ឧបត្ថម្ភ​ម៉ា​សុីន​បាញ់ផ្សែង​សម្លាប់​មេរោគ​ចំនួន ១០​គ្រឿង ,​ម៉ា​សុីន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន​១០​គ្រឿង​,​អាកុល​ចំនួន ១០​កាន និង​ទឹក​ថ្នាំ​សម្លាប់​មេរោគ ។​

​នា​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ថ្លែង​អំណរ​អរគុណ ព្រះ​សីល​សំ​វរ ប៊​ត តាំង​ឆេង ព្រះ​នាគ​មុនី​មេគណ​ខេត្ត​កំពង់ចាម ព្រមទាំង​មន្ត្រី​សង្ឃ និង​លោក លោកស្រី ជា​សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា ជួយ​ឧបត្ថម្ភ​នូវ​អំណោយ​ទាំងនេះ ដល់​រដ្ឋបាល​ខេត្ត ដើម្បី គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ក្នុង​អំឡុង​ពេល​ឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូវី​ដ ១៩ និង​គ្រួសារ​ផ្សេងៗ​ទៀត ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​មណ្ឌល​ចត្តា​ឡី​ស័ក របស់​រដ្ឋបាល ខេត្ត​កំពង់ចាម ។

​ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រៅពីនោះ អំណោយ​មនុស្សធម៌​ទាំងអស់នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ជាមួយ​រដ្ឋបាល​ខេត្ត ក៏ដូចជា រាជ​រដ្ឋ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត នៃ​ជម្ងឺ​កូវី​ដ ១៩ ជាពិសេស បាន​ឆ្លើយតប​ភ្លាមៗ ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ខណៈ​ដែល ជម្ងឺ​ដ៏​កាច​សាហាវ​នេះ កំពុង​គម្រាមកំហែង ដល់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ នៅក្នុង​សកលលោក ជា​រៀងរាល់ថ្ងៃ ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ