ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រកាសតែងតាំង លោក អ៊ុត វណ្ណ​រ៉ា កាន់​តំណែង​ជា​អភិបាល​ស្រុក​សណ្ដាន់

ប្រកាសតែងតាំង លោក អ៊ុត វណ្ណ​រ៉ា កាន់​តំណែង​ជា​អភិបាល​ស្រុក​សណ្ដាន់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ធំ​៖ ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​ប្រធាន​គណៈអធិបតី​ក្នុង​ពិធី ប្រកាស​លោក អ៊ុត វណ្ណ​រ៉ា ជា​អភិបាល​ស្រុក​សណ្ដាន់ ជំនួស​លោក ឡ​ង គី​សឹង អតីត​អភិបាល​ស្រុក​សណ្ដាន់ ទៅកាន់​មុខ​តំណែង​ជា​អភិបាល​ស្រុក​សន្ទុក​វិញ ។​

​ពិធី​ប្រកាស​ចូល​កាន់តំណែង ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ ២០២១ ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​មន្ត្រីរាជការ ប្រធាន អនុប្រធាន​ការិយាល័យ​ជុំវិញ​ស្រុក នៅក្នុង​បរិវេណ​សាលា​ស្រុក​សណ្ដាន ក្រោម​វិធានការ ការពារ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការរក្សា​គ​ន្លាត​សុ​វត្តិភាព ពាក់​ម៉ាស់ បាញ់​សម្លាប់​មេរោគ ចំពោះ​អ្នក​ដែល​អញ្ជើញ​ចូលរួម​កម្មវិធី​។​

​បន្ទាប់ពី​លោក ឡ​ង គឺ​សឹង អតីត​អភិបាល​ស្រុក​សណ្ដាន់ បាន​មានប្រសាសន៍ ក្នុងអំឡុង​ដែល​លោក​ដឹកនាំ​អភិវឌ្ឍន៍ រួម​ទាំង​កសាង​សមិទ្ធិ​នានា​ក្នុង​ស្រុក​និង​តាម​បណ្តា​ភូមិ​ឃុំ​រួចមក ។​

​លោក អ៊ុត វណ្ណ​រ៉ា អភិបាលស្រុក​ថ្មី បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ នូវ​គោល​ជំហរ​ដ៏​ច្បាស់លាស់ ក្នុង​ការដឹកនាំ​បង្រួបបង្រួម​សាមគ្គីភាព ឯក​ភ​ភាព​ផ្ទៃក្នុង អភិវឌ្ឍន៍​ភូមិ​ឃុំ​ស្រុក​ឲ្យ​ល្អ​ប្រសើរ គោរព​នូវ​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​តម្លាភាព​និង​យុត្តិធម៌ គោរព​និង​ស្តាប់​ការណែនាំ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​។​

​លោក សួរ ចាន់​ដា​រ៉ា នាយក​ទីចាត់ការ​ធនធានមនុស្ស​បាន​អាន​សេចក្ដីប្រកាស អនុ​ក្រិត របស់​រដ្នាភិបាល ដោយ លោក អ៊ុត វណ្ណ​រ៉ា ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ស្រុក​សណ្ដាន់ ជំនួស​លោក ឡ​ង គី​សឹង ត្រូវបាន​ប្ដូរ​ភារកិច្ច ជា​អភិបាល​ស្រុក​សន្ទុក និង អ្នកស្រី សុឹម ស៊ី​ដា​រ័ត្ន អតីតះ​អភិបាលរង​ស្រុក​សណ្ដា​ន់ ដូរ​ទៅ​សាលា​ខេត្តកំពង់ធំ ជំនួស​ដោយ​អ្នកស្រី ឡាក់​សៅ​ច័ន្ទ ជា​អភិបាលរង​ស្រុក​សណ្ដាន់ ។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា បញ្ហា​ជម្ងឺ​កូ​វិដ​-19​នេះ រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក បាន​កំពុងតែ​យកចិត្តទុកដាក់​បំផុត និង​អំពាវនាវ​សម្បុរ​ស​ជន​ជួយឧបត្ថម្ភ បន្ថែម​លើ​គោល​របប​ដែល​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ជួយ​ឧត្តម​ក្នុង​មួយ​ថ្ងៃ​២​ម៉ឺន​រៀល​ដល់ អ្នក​ដែល​ពាក់ព័ន្ឋ​និង​ជម្ងឺ​កូ​វិដ​១៩ ដើម្បី​ទប់ស្កាត់​ការពារ​ជម្ងឺ​នេះ​អោយបាន គឺ​ត្រូវតែ​អនុវត្ត​ឲ្យបាន​នូវ​វិធានការ​៣​កុំ​៣​ការពារ របស់​សម្តេច​តេជោ​ហ៊ុន សែន និង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យបាន​គ្រប់​ទីកន្លែង រួមទាំង​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​ឲ្យមក​ចាក់​វ៉ាក់សាំង​ដូសទី​៣ ដែល​ជា​ដូ​សជ​ម្រុញ តាម​ពេលវេលា​ដែល​រដ្ឋបាល​ខេត្ត​បានកំណត់​។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មានប្រសាសន៍ ជីវិត​មន្ត្រីរាជការ មាន​ការផ្លាស់ប្តូរ​តួនាទី​ភារកិច្ច​គឺជា​រឿង​ធម្មតា តាម​ពេលវេលា​ដែល​ច្បាប់​បានកំណត់ ជា​ពិសេស​នេះ​គឺជា​ការឆ្លើយតប​របស់​ថ្នាក់ដឹកនាំ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់លោក អ៊ុត វណ្ណ​រ៉ា ដែល​ថ្នាក់លើ​ជឿជាក់​និង​ទុកចិត្ត​ផ្តល់​ក្តីសង្ឃឹម ឲ្យ​ដឹកនាំ​មន្ត្រី​រាជការ ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ដឹកនាំ​កសាង​អភិវឌ្ឍន៍​ភូមិ​ឃុំ​ស្រុក​ឲ្យមាន​ការរីកចម្រើន និង​បាន​ផ្តាំផ្ញើរ​ដល់ មន្ត្រីរាជការ​នៅក្នុង​ស្រុក​សណ្ដាន គោរព​តាមរ​ចនាស​ម្ព័ន្ឋស្រុក ស្តាប់​តាម​ការចាត់ចែង​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ដើម្បី​ការងារ​ទទួលបាន​លទ្ធ​ផល​ជោគជ័យ ។​

Filed in: ព័ត៌មានជាតិ