ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញ បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត​ឧត្ដរមានជ័យ​

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញ បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត​ឧត្ដរមានជ័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​) នា​ថ្ងៃ​ពុធ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ឧត្ដរមានជ័យ អញ្ជើញ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត​ឧត្ដរមានជ័យ ពី​ធី​បើក​យុទ្ធនាការ​ប្រព្រឹត្តិ​ទៅ​នៅ​បរិវេណ​សាលាក្រុង​សំរោង​។​

​ឯកឧត្តម​ប៉ែន កុសល្យ អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​គោរព​អរគុណ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​កុមារ អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ នៅ​ទូ​ទាំ​ប្រទេស ពិសេស​ខេត្ត​ឧត្ដរមានជ័យ ដើម្បី​បង្កើន​ភាព​សាំ ពេញលេញ នឹង​ឈាន​ដល់​បញ្ឈប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ អោយបាន​នាពេលខាងមុខ​។​
​ក្នង​ឱកាស​នោះដែរ ឯកឧត្តម ប៉ែន កុសល្យ បាន​អំពា​នាវ​ដល់ មាតាបិតា និង​អាណាព្យាបាល​កុមារ ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​១៧​ឆ្នាំ សូម​នាំ​កូនចៅ​របស់​ខ្លួន មក​ទទួល​វ៉ាក់សាំង បង្ការ​ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​គ្រប់ៗ​គ្នា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​គ្នា ត្រូវ​ចូលរួម​អនុវត្តតាម​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិបាល ៣​ការពារ និង​៣​កុំ ដើម្បី​កាត់​ផ្តាច់ ការឆ្លង​រាលដាល ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​របស់​យើង​។​

​សូមបញ្ជាក់​ថា​៖ កុមារ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត​ឧត្ដរមានជ័យ​មាន​ចំនួន​សរុប ៣៦.៥៧៧ នាក់ និង​ស្រី​មាន​ចំនួន​១៧.១៥១ នាក់ ដែល​មាន​ទីតាំង​ចំនួន ២៨​កន្លែង​ទូទាំង​ខេត្ត ដោយ​ចាប់ផ្ដើម​ចាក់​ចាប់ពី​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក​ដល់​ម៉ោង ១១:០០​នាទី និង​ពេល​រសៀល​ចាប់ពី​ម៉ោង ១៤:០០​នាទី​ដល់​ម៉ោង ១៧:០០​នាទី ទៅតាម​កាលបរិច្ឆេទ និង​ទីកន្លែង​ក្នុង​ឃុំ សង្កាត់​ដែល​ខ្លួន​៕

Filed in: ព័ត៌មានជាតិ