ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ធមន្ដ្រី​កសិកម្ម ÷​សូម​លោក​បញ្ឃប់​សកម្មភាព​ជា​បន្ទាន់​នូវ​ការ ឃុបឃិត​.​បំ​ភៃ្ល​ការពិត​

រដ្ធមន្ដ្រី​កសិកម្ម ÷​សូម​លោក​បញ្ឃប់​សកម្មភាព​ជា​បន្ទាន់​នូវ​ការ ឃុបឃិត​.​បំ​ភៃ្ល​ការពិត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នា​ថ្ងៃ​ទី​១៨​ខែកក្កដា ឆ្នាំ​២០២១) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចង់​រំលឹក​ដល់​សារព័ត៌​មួយ​ដែល​កំពុង​ពេញនិយម នៅ​កម្ពុជា​បាន​ជ្រាប​ថា​៖ សូម​លោក​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​នូវ​ការឃុបឃិត​, បំភ្លៃ​ការពិត ជាមួយ​ឈ្មួញ​មាន​បំណង​នាំ​ចូល​សត្វ​ពី​បរទេស មកចាក់​បំផ្លាញ​ការ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​ដែល​កំពុង​មាន​វ​ឌ្ឍ​ភាពល្អ ដែល​អំពើ​យុប​ឃិត​នេះ រួម​ជាមួយ​ការ​បំភ្លៃ​ការពិត របស់​ក្រុម​នេះ គឺ​បាន​បញ្ជាក់​ឲ្យឃើញថា កំពុង​ធ្វើ​សកម្មភាព​ផ្ទុយទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ។​

​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប នៅ​ខេត្ត​ព្រៃវែង គឺ​សម្តេច​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បន្ត​ខិតខំ​ចិញ្ចឹមសត្វ​បន្ថែមទៀត (​ជ្រូក មាន់ ទា និង​ត្រី​) ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​គ្រួសារ ទីផ្សារ​ក្នុងស្រុក និង​ធ្វើ​ការនាំចេញ និង​ជា​ពិសេស​រឹតត្បិត​ការនាំ​ចូល​សត្វ​។

​យោង​លើ​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​នេះ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​ពាណិជ្ជកម្ម ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់ (​ការនាំចេញ នាំចូល និង​នាំ​ឆ្លងកាត់​) ការ​រឹតត្បិត ឬ​កាត់ បន្ថយ​បរិមាណ​នាំចូល និង​វិធានការ​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន​ការ​នាំចូល​សត្វ​ខុសច្បាប់ ក្នុង​បំណង​ចំបង​គឺ​ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ចិញ្ចឹមសត្វ​ក្នុងស្រុក ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព និង​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​របស់​អ្នក​ចិញ្ចឹម ពង្រីក​សក្តានុពល​វិនិយោគ​លើ​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ រោងចក្រ​ផលិត​ចំណី​សត្វ ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់ ៕

Filed in: ព័ត៌មានជាតិ