ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​នាំខ្លួន​ជនសង្ស័យជាគូកន​០១​នាក់​ទៀត ពាក់​ព័ន្ធករណីលួចម៉ូតូ SCOOPY​

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​នាំខ្លួន​ជនសង្ស័យជាគូកន​០១​នាក់​ទៀត ពាក់​ព័ន្ធករណីលួចម៉ូតូ SCOOPY​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣:១០​នាទី នៅ​ចំណុច​ភូមិ​កន្សៃ​បន្ទាយ​ឃុំ​មោង ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ស​គឹម​ឡុង​ជា​អធិការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​(​យក​ម៉ូតូ​)០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​មកកាន់​ស្នងការដ្ឋាន​ឈ្មោះ​សេង​វី​ឡៃ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​វត្ត​តា​មិម​ឃុំ​អូរដំបង​១​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ។​

ក្រោយពី​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩:៣០​នាទី នៅ​ចំណុច​ស្ថិតក្នុង​ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ទៀត​ឈ្មោះ​រូ​ន​សម្បត្តិ​ហៅ​ញ៉ូវ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អូរ​មុនី​១​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​។​

​ជនសង្ស័យ​ខាងលើ​បាន​ចូលរួម​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​HONDASCOOPY​ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៣​លេខ​តួ​-​ម៉ាស៊ីន​8018614​ពាក់​ស្លាក​លេខ​បាត់ដំបង​1Q-0555 កាលពី​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៨:១០​នាទី​នៅ​ចំណុច​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ជិន​ប៉ូច​ភេទ​ស្រី​អាយុ​៤០​ឆ្នាំ​មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​។​

​វត្ថុតាង​ដកហូត​រួមមាន​៖
-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី​ពណ៌​ស​បាញ់ថ្នាំ​ពណ៌​ខ្មៅ​ខៀវ​លេខ​តួ​-​ម៉ាស៊ីន​8018614​គ្មាន​ស្លាក​លេខ​។​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ