ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

«​វ៉ាក់សាំង​ម្ជុល​ទី​៣ ជា​ដូ​សជ​ម្រុញ បាន​ចាក់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្ត​កំពង់ចាម​

«​វ៉ាក់សាំង​ម្ជុល​ទី​៣ ជា​ដូ​សជ​ម្រុញ បាន​ចាក់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្ត​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១​នេះ សូម​រួមគ្នា ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ ១៩ និង​កុំ​ភ្លេច​អនុវត្ត ៣​ការពារ ៣​កុំ​» ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ ១៩ ក្នុង​ក្របខណ្ឌ ខេត្ត​កំពង់ចាម ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស អញ្ជើញ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺ​ឆ្លងកូវី​ដ ១៩ ក្នុង​ដូសទី​៣ ឬ​ដូ​សជ​ម្រុញ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​មន្ត្រីរាជការ​ស៊ី​វី​ល មន្ត្រីនគរបាល​ជាតិ និង​ព្រះសង្ឃ នៅក្នុង​ខេត្ត​កំពង់ចាម ដែល​ពិធី​នេះ បាន​រៀបចំ​នៅ​សាលសន្និសីទ​សាលាខេត្ត ។​

​ពិធី​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​លោក លោកស្រី ជា​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន​ក្នុង​ខេត្ត និង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត ផងដែរ ។​

​តាម​របាយការណ៍ របស់​រដ្ធបាល​ខេត្ត​កំពង់ចាម បានបញ្ជាក់​ថា មកដល់ពេលនេះ ដោយ​រាប់​ចាប់ពី ខែ​មីនា មកដល់ពេលនេះ ខេត្ត​កំពង់ចាម​សម្រេច​ចាក់​វ៉ាក់​បង្ការជូន​ប្រជាពលរដ្ឋ មាន​អាយុ ១៨​ឡើង ក្នុង​ដូសទី ១ សរុប​បាន​ចំនួន ៥៦៣.៦៧៨​នាក់ និង​ចាក់​ក្នុង​ដូសទី ២ អាយុ ១៨​ឡើង បាន​ចំនួន ៤១៣.៣៣២​នាក់ ។ ចំពោះ កុមារ និង​យុវវ័យ (១២-១៧​ឆ្នាំ​) ឬ​អាយុ​ក្រោម ១៨​ឆ្នាំ ចាក់​បាន​ចំនួន ៥៦.៧៤៥​នាក់ ។ ដោយឡែក នៅថ្ងៃនេះ ខេត្ត​កំពង់ចាម នឹង​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺ​ឆ្លងកូវី​ដ ១៩ ក្នុង​ដូសទី​៣ ឬ​ដូ​សជ​ម្រុញ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​មន្ត្រីរាជការ​ស៊ី​វី​ល មន្ត្រីនគរបាល​ជាតិ និង​ព្រះសង្ឃ នៅក្នុង​ខេត្ត​កំពង់ចាម ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ