ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​ប៉ៃលិន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ដ​-១៩ ដល់​កុមារ និង​យុវជន ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ​

រដ្ឋបាល​ខេត្ត​ប៉ៃលិន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ដ​-១៩ ដល់​កុមារ និង​យុវជន ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ប៉ៃលិន​) ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន និង​ជា​ប្រធាន​អនុគណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក្រប​ខណ្ឌ​ទូទាំង​ខេត្ត​ប៉ៃលិន ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូវី​ដ​-១៩ ដល់​កុមារ និង​យុវជន ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​អាយុ ក្រោម​១៨​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ នេះ​តទៅ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ស្ថិតក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ថ្លែង​ក្នុង​ឱកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សម្រាប់ កុមារ និង​យុវជន នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃនេះ គឺជា​ការគិតគូរ​ដោយ​យកចិត្តទុកដាក់​បំផុត​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ជូន​ដល់​ក្មួយៗ ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដើម្បី​ឱ្យមាន​សុខភាព​មាំមួន ក្នុង​ការបង្កើន​ភាពស៊ាំ និង​អង់ទីគ័រ ការពារ​ប្រឆាំងនឹង​ជំងឺឆ្លង​រា​ត ត្បាត​ជំងឺ​កូវី​ដ​-១៩ ។​

​លោកជំទាវ​អភិបាលខេត្ត ក៍​បាន​មានប្រសាសន៍​កោតសរសើ​រ ចំពោះ​ប្រជាពលរដ្ឋ ដែល​មាន​ស្មារតី​ចូលរួម​មក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដែល​មាន​ចំនួន​យ៉ាងច្រើន​ផុលផុស ទាំងនេះ​បាន​បង្ហាញ​ឱ្យឃើញ​ពី​ជំនឿ​ជឿជាក់​របស់​ប្រជាពលរដ្ឋ​យើង មកលើ​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្ដេច​បាន​ខិតខំ​ស្វះស្វែង​រក​វ៉ាក់សាំង ដើម្បី​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ និង​មិន​មាន​ការរើសអើង រួម​ទាំង​កុមារ និង​យុវជន​ផងដែរ ក្នុង​គោលដៅ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​និង​បង្ការ​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ។​

ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​គ្នា បើ​ទោះបី​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួចរាល់​ហើយ​ក្តី កុំ​ភ្លេចខ្លួន និង​មាន​ការធ្វេសប្រហែស ហើយ​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល និង​វិធានការណ៍​ការពារ ៣.​ការពារ​៣.​កុំ របស់​សម្តេច​តេជោ ហ៊ុន​សែន ដើម្បី​កាត់​ផ្តាច់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​របស់​យើង​។​

​សូមបញ្ជាក់​ថា​៖ នៅ​ទូទាំង​ខេត្ត​ប៉ៃលិន កុមារ និង​យុវជន ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង មាន​ចំនួន ១០០០៩​នាក់ ក្នុងនោះ​ក្រុងប៉ៃលិន ចំនួន​៥២២៣​នាក់ និង​ស្រុក​សាលា​ក្រៅ ចំនួន​៤៧៨៦​នាក់ ហើយ​កន្លងមក រដ្ឋបាលខេត្ត បាន​ជម្រាបជូន​ដល់​សាធារណៈជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​មាតាបិតា និង​អាណាព្យាបាល​ទាំងអស់​នៅ​ទូទាំង​ខេត្ត អោយ​នាំ​យក​កូនចៅ ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ មក​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន គឺ​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ត​ទៅ​មាន​រយៈពេល ១៤​ថ្ងៃ ដោយ​ពេល​ព្រឹក​ចាប់ពី​ម៉ោង ៨ និង​០០​នាទី​ព្រឹក ដល់​ម៉ោង ១១ និង​០០​នាទី ពេល​រសៀល​ចាប់ពី​ម៉ោង ២ និង​០០​នាទី​រសៀល ដល់​ម៉ោង ៥ និង​០០​នាទី​ល្ងាច ៕

Filed in: ព័ត៌មានជាតិ