(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង១៩:០០នាទី ដល់ម៉ោង២២:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបរបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផល៖ឃាត់បានម៉ូតូចំនួ ០៤ គ្រឿង ម៉ូតូកង់បីចំនួន ០១គ្រឿង កង់ចំនួន ២០ គ្រឿង រថយន្តចំនួន គ្មាន។
បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕