ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ត្រួតពិនិត្យ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដូស​ជំរុញ ឬ​ដូសទី​៣ (​អា​ស្ត្រា​ហ្សេ​នីកា​) ជូន​ដល់ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​គ្រួសារ​

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ត្រួតពិនិត្យ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដូស​ជំរុញ ឬ​ដូសទី​៣ (​អា​ស្ត្រា​ហ្សេ​នីកា​) ជូន​ដល់ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​គ្រួសារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​រសៀល ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដូស​ជំរុញ ឬ​ដូសទី​៣ (​អា​ស្ត្រា​ហ្សេ​នីកា​) ជូន​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​គ្រួសារ នៅក្នុង​ទីតាំង​សាលា​អនុវិទ្យាល័យ​ចាក់អង្រែ​ក្រោម ដោយ​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២១​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​កម្លាំង​ក្រោម​ឱវាទ រួម​នឹង​គ្រួសារ​ទាំងអស់​បាន​សម្តែង​នូវ​ក្តីសប្បាយរីករា​យយ៉ាងខ្លាំ​ង និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លៀសវៃ នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​សម្ដេច​បាន​ស្វះស្វែង​រក​ជំនួយ និង​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​បរទេស​មក​ចាក់​ជូន​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល និង​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយ​ឥតគិតថ្លៃ​បាន​ឆាប់រហ័ស​ទាន់សភាពការណ៍​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ណែនាំ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​គ្រួសារ បើទោះបីជា​បានទទួល​វ៉ាក់សាំង​ដូសទី​៣ រួចរាល់​ហើយ​ក្តី ត្រូវ​បន្ត​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ជាពិសេស​មេ​រោគកូ​វីដ​-១៩ បំប្លែង​ថ្មី ដែល​តា (Delta) ដែល​កំពុង​មាន​វត្តមាន​ជា​បន្តបន្ទាប់ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក៏ដូចជា​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ