ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ហួត សុធី ស្នងការ​នគរបាល ខេត្ត​ឧត្តរមានជ័យ អញ្ជើញ​ចុះ​សួរសុខទុក្ខ​សំណេះសំណាល​និង​ពិនិត្យមើល​ការចាក់​វ៉ាក់សាំង​ជូន​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ជួរ​មុខ​នៅ​ដុស​ជម្រុញ​ឬ​ដូស​ទី 3

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ហួត សុធី ស្នងការ​នគរបាល ខេត្ត​ឧត្តរមានជ័យ អញ្ជើញ​ចុះ​សួរសុខទុក្ខ​សំណេះសំណាល​និង​ពិនិត្យមើល​ការចាក់​វ៉ាក់សាំង​ជូន​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ជួរ​មុខ​នៅ​ដុស​ជម្រុញ​ឬ​ដូស​ទី 3
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត អមដំណើរ​ដោយ​លោក​ស្នងការរង បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ ដូសទី​៣ ជូន​កម​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២,៩០៥ ជួរ​មុខ​ដែល​ឈរជើង​ប្រចាំការ​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ។ លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ទាំងអស់ នឹង​ត្រូវ​ទទួល​បានកា​រ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ ដូសទី​៣ ជា​បន្តបន្ទាប់ គ្រប់ៗ​គ្នា​។​

#​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​មានមតិ​ផ្តាំផ្ញើរ និង​ក្រើន​រំ​ឮ​ក ណែនាំ ដល់​កងកម្លាំង​ទាំងអស់​ថា បើ​ទោះបីជា​យើង​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​លើកទី​៣​នេះ​រួចរាល់​ក៏ដោយ ក៏​សូម​បន្ត​យកចិត្តទុកដាក់​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុង​ការអនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ឲ្យបាន​ខ្ជាប់ខ្ជួន ៕

​ចុងក្រោយ លោកស្នងការ បានប្រគល់​ថវិការ​មួយចំនួន​ដើម្បី​ជាកា​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ទាំង ០២​ក្រុម​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ