(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តការងារដូចខាងក្រោម៖
១/.កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមានដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ១៤៤ ១៤៨ ១៣ ១៩ ២៤២ ៧០ ជាលទ្ធផល៖
– ឃាត់រថយន្តធុនធំចំនួន ០២គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ
– ស្ទូចរថយន្តចំនួន ០១គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងចាក់សោកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០១គ្រឿង
– ឃាត់ម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង និងម៉ូតូចំនួន ០២គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ
– ផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។