ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ចុះ​យក​សំណាក​៥៤​នាក់ នៅ​ព្រះអង្គ​ដង​កើ រកឃើញ​វិជ្ជមាន​ម្នាក់​ក្រោយ​មាន​អ្នក​កូវី​Delta​បាន​ទៅ​

ចុះ​យក​សំណាក​៥៤​នាក់ នៅ​ព្រះអង្គ​ដង​កើ រកឃើញ​វិជ្ជមាន​ម្នាក់​ក្រោយ​មាន​អ្នក​កូវី​Delta​បាន​ទៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១​នេះ កម្លាំង​គ្រូពេទ្យ​Tida​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​យក​សំណាក​(​តេស្ត​រហ័ស​)​លោកតា​អាចារ្យ​ក៏ដូចជា​បុគ្គលិក​ប្រចាំការ​នៅ​បរិវេណ​ព្រះអង្គ​ដង​កើ​ខាង​មុខ​ព្រះបរមរាជវាំង ព្រោះ​មាន​អ្នក​កើត​កូវី​ដប​ម្លែង​ថ្មី​Delta​បាន​ទៅ​ទីនោះ​។​

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បានឲ្យដឹងថា ចំនួន​អ្នក​ដែល​ត្រូវ​បាន​ខាង​ពេទ្យ​ធីតា​ចុះ​យក​សំណាក​(​តេស្ត​រហ័ស​)​នោះ មាន​ចំនួន​៥៤​នាក់​ក្នុងនោះ​ស្រី​១៩​និង​ឃើញ​វេជ្ជ​មាន​ម្នាក់​ប្រុស​។​

​អាជ្ញាធរ​បាន​បញ្ជាក់ទៀតថា នៅ​ទីតាំង​ព្រះអង្គ​ដង​កើ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​មិន​អនុញ្ញាត​ឲ្យ​ពុទ្ធបរិស័ទ​ឬ​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​អុជ​ធូប​នៅ​ទីនោះ​ទៀត​ទេ ចាប់ពី​ថ្ងៃនេះ​តទៅ​ព្រោះ​មាន​អ្នក​វិជ្ជមាន​ក្រោយ​ពី​តេស្ត​ឃើញ​ម្នាក់​។​

​ជាមួយគ្នា​នោះ​ដែរ ខាង​អនុគណៈកម្មការ​ស្រាវជ្រា​វកូវី​ដ​១៩​ប្រកាស​នៅ​ល្ងាច​នេះ​ដែរ​ថា មាន​លោកតា​អាចារ្យ ម្នាក់​ប្រចាំ​នៅ ទីសក្ការៈ ព្រះអង្គ​ដង​កើ វិជ្ជមាន វីរុស​កូវី​ដ​-១៩ បន្ទាប់​ពី អ្នកជំងឺ​កូវី​ដ​-១៩ បំប្លែង​ថ្មី Delta បាន​ទៅកាន់​ទីតាំង​ខាងលើនេះ​។​

​ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ទៅ ទីសក្ការៈ​ព្រះអង្គ​ដង​កើ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ​២០២១ សូម​តាមដាន​សុខភាព និង​ទៅ​ធ្វើ​តេស្ដ​ប្រសិនបើ​សង្ស័យ សូម​ទៅ​យក​សំណាក​នៅ​ទីតាំង ដែល​នៅ​ជិត​បំផុត​៕

Filed in: ព័ត៌មានជាតិ