ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្លែង​ឋានៈ​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើរ​ឆបោក ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ទីបំផុត​អស់លក្ខណ៍ ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន

ក្លែង​ឋានៈ​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើរ​ឆបោក ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ទីបំផុត​អស់លក្ខណ៍ ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ជនសង្ស័យ ២ រូប ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ត្រូវ​បាន​រកឃើញថា បាន​ក្លែងខ្លួន​ជា​មន្ត្រី អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ដើរ​បោកប្រាស់ ទៅ​ទារលុយ​ពី​គេ ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់ អ​.​ប​.​ព​. នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​សីហា ឆ្នាំ ២០២១ នេះ ។​

​ជនសង្ស័យ ២ នាក់ ត្រូវបាន​ឃាត់ខ្លួន​ក្នុងករណី​ខុសគ្នា រយៈពេល​ពីរ​ថ្ងៃ​ដែល​ក្លែងខ្លួន​ជា​មន្ត្រី អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​

​កន្លងមកនេះ​មាន​លេចឮ​ព័ត៌មាន​ជា​បន្តបន្ទាប់​នៅ​កន្លែង​នេះ កន្លែង​នោះ​ថា មាន​មន្ត្រី អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទូរស័ព្ទ​ទៅ សុំ​លុយ ឬក៏​ទារប្រាក់​ជា​ថ្នូរ​នឹង​ការបិទបាំង​នូវ​អំពើ​ពុករលួយ ។

​ព័ត៌មាន​ចុងក្រោយ​គឺ​មាន​អំពើ​ទារ​លុយ​នេះ​រហូតដល់ ប៉ះ​មកលើ​អ្នកគ្រូ​នាយិកា​សាលា និង​មុខសញ្ញា​មួយចំនួនទៀត ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រមូល​កម្លាំង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​រហ័ស ប៉ុន្តែ​ប្រមូលបាន​ភស្តុតាង​រឹងមាំ​ជាក់លាក់​លើ​ករណី​ពីរ​ខុសគ្នា ដែល​ករណី​មួយ​កន្លែង ក្លែង​ជា​អនុប្រធាន​អង្គភាព អ្នក​នោះ​គឺជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចោម​ចៅ​ទី ១ ឯ​ករណី​ទី ២ យើង​មាន​ការហួសចិត្ត​ដែល​ជា​នាយក​សាលា​មួយរូប ជា​នាយក​សាលា​តាំងពី​ឆ្នាំ 2015 មក បែរ​ជា​ប្រព្រឹត្ត​អំពើ​មក​លើ​នាយក​សាលា​ដូចគ្នា មកលើ​គ្រូបង្រៀន ជាពិសេស​មិន​លើកលែង​លើ​នាយករង​របស់ខ្លួន និង​គ្រូ​របស់ខ្លួន​បី​បួន​នាក់​ទៀត ។ មុននឹង​បញ្ជូន​ទៅ​តុលាការ អ​.​ប​.​ព​. បាន​រក​គ្រប់​វិធី​ដើម្បី​ឱ្យ​ជនល្មើស​ទាំង ២ ករណីនេះ​សង​លុយ​មក​ដល់​អ្នករ​ង​គ្រោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​ជនសង្ស័យ​ពីរ​នាក់​នោះ មួយ​ឈ្មោះ ហ៊ឹម ភាព ហៅ ជា សុភាព ហៅ ជា ភាព ហៅ ជា សុវណ្ណារិទ្ធ អាយុ ៥១ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចោម​ចៅ​ទី ១ បាន​«​ក្លែង​ឋានៈ​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​» ដោយនិយាយ​បំផិតបំភ័​យ​ទៅ​ជនរងគ្រោះ​តាម​លេខ​ទូរស័ព្ទ 061 940 464 ដោយ​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​បាន​សម្រេច ៤ ដង សរុប​មាន ៥០០ ដុល្លារ និង ៧០០.០០០ រៀល ពី​ថ្ងៃ​ទី ៦ ដល់ ១០ ខែ​សីហា ឆ្នាំ ២០២១ ទទួល​ប្រាក់​តាមរយៈ​កន្លែង​វេរ​ប្រាក់ Wing ។​

​ជនសង្ស័យ​ទី​ពីរ​ឈ្មោះ អ៊ុំ សេដ្ឋី អាយុ ៤០ ឆ្នាំ មាន​មុខងារ​ជា​នាយក​សាលា​បឋមសិក្សា ហ៊ុន សែន ចម្រើន​ជាតិ បាន «​ក្លែង​ឋានៈ​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​» បាន​ប្រើ​លេខ 071 99 71 013 និយាយ​បំផិតបំភ័យ​ជន​រង​គ្រោះ​ទាំងនោះ​ថា ត្រូវ​គេ​ប្តឹង​មកកាន់ អ​.​ប​.​ព​. ហើយ​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ខ្លួន ប្រសិនបើ​ខ្លួន​ចុះហត្ថលេខា​បញ្ជូន​សំណុំរឿង​ជូន ឯកឧត្តម ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នោះ​ជនរងគ្រោះ​អាច​ប្រឈម​មុខ​នឹង​តុលាការ បាត់ បង់​តួនាទី​ជា​គ្រូ និង​ត្រូវ​ចាប់ខ្លួន​ដល់​ផ្ទះ​…​។

​ជន​នេះ​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​បាន​សម្រេច​ចំនួន ៤ ដង មាន​ទឹកប្រាក់​សរុប ១៩០០ ដុល្លារ និង ២ លាន​រៀល ពី​ថ្ងៃ​ទី ២២ ខែកក្កដា ដល់​ថ្ងៃ​ទី ១១ ខែ​សីហា ឆ្នាំ ២០២១ និង​ត្រូវ​ឃាត់ខ្លួន​នៅ​កន្លែង​វេរ​ប្រាក់ Wing ។​

​ការប្រព្រឹត្ត​ដ៏​ងងើល «​ក្លែង​ឋានៈ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​» ដើម្បី​បោក​បញ្ឆោត ជំរិត​ទារ​ប្រាក់​របស់​ជនសង្ស័យ​ទាំងពីរ បាន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​កិត្តិយស កិត្យានុភាព និង​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន មហាជន​មកលើ អ​.​ប​.​ព​. ។​

​ជន​ទាំង​ពីរ​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ខុសគ្នា ម្នាក់​នៅ​ថ្ងៃ​ទី ១២ សីហា និង​ម្នាក់​ទៀត​នៅ​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ ២០២១ ហើយ​តុលាការ​កាត់ទោស និង​សម្រេច​ឃុំ​ខ្លួន​រួច​ហើយ ។​

​ខាងក្រោម​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីប្រកាស ៖

Filed in: ព័ត៌មានជាតិ