ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្តេច​ហ៊ុន​សែន ​៖​ វ៉ាក់សាំង​កូវី​ដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៣​លាន​ដូ​សទៀត​បានដឹក​មកដ​ល់​កម្ពុជា​ទៀតហើយ​

​សម្តេច​ហ៊ុន​សែន ​៖​ វ៉ាក់សាំង​កូវី​ដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៣​លាន​ដូ​សទៀត​បានដឹក​មកដ​ល់​កម្ពុជា​ទៀតហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ របស់​ក្រុមហ៊ុន​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន ៣​លាន​ដូស​បន្ថែមទៀត ដែល​ជា​ការបញ្ជាទិញរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដឹក​ពី​ប្រទេស​ចិន​មក​ដល់​កម្ពុជា​យើង​ទៀត​ហើយ​។

​វ៉ាក់សាំង​នេះ​នឹង​រួមចំណែក​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​សម្រេច​នូវ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ក៏ដូចជា​កុមារ​និង​យុវវ័យ​អាយុ​ចាប់ពី​១២​ឆ្នាំ​ទៅ​ក្រោម​១៨​ឆ្នាំ​ដែល​កំពុង​ដំណើរការ​ចាក់​ជូន​ជា​រៀង​រាល់​ថ្ងៃនេះ​។​វ៉ាក់សាំង គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​លើ​ពិភពលោក បន្ថែម​ពីលើ​វិធានការ​ការពារ​ផ្សេងៗ​។

​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​នោះ បាន​ដាក់ចេញ​ផែនការ​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​នេះ​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ស្វះស្វែង​គ្រប់​លទ្ធភាព ក្នុង​ការរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​។ មកដល់​ពេល​បច្ចុប្បន្ន​នេះ កម្ពុជារ​ក​បាន​វ៉ាក់សាំង​ប្រមាណ​ជា ២០​លាន​ដូស​រួចហើយ​។

​ក្នុងនោះ​មាន​ទាំង​ការផ្តល់​ជំនួយ និង​ការបញ្ជាទិញ​។​តាមរយៈ​វ៉ាក់សាំង​ទាំងនេះ បាន​ជួយ​ឱ្យ​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង បាន​ចំនួន​ជាង ៨​លាន​នាក់​ហើយ​។ ដោយឡែក​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ បាន​ចំនួន​ជាង ៣៥​ម៉ឺន​នាក់​ផងដែរ​។

​កម្ពុជា មិន​ត្រឹមតែ​ជា​ប្រទេស​ដែល​ឈានមុខ​នៅក្នុង​តំបន់​លើ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ពេញវ័យ និង​មនុស្ស​វ័យក្មេង​ប៉ុណ្ណោះ​ទេ​។

​ពេល​នេះ​កម្ពុជា បាន​បោះជំហាន​ទៅ​ចាក់​វ៉ាក់សាំង​ដូសទី​៣ ជូន​អ្នកប្រតិបត្តិ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ នៅ​ជួរ​មុខ ក៏​ដូច​ជា​ជន​អាទិភាព​តាម​ក្រសួង​ស្ថាប័ន​នានា​ផងដែរ​៕​សហការី​

Filed in: ព័ត៌មានជាតិ