ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ចុះបង្ក្រាប​ទីតាំង​តារាង​បាល់ទះ បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប​ចំនួន ៣២​នាក់ ម៉ូតូ ១៤​គ្រឿង និង​វត្ថុតាង​មួយចំនួន នៅ​ខាងក្រោយ​អគ្គិសនី​កម្ពុជា ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​

ចុះបង្ក្រាប​ទីតាំង​តារាង​បាល់ទះ បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប​ចំនួន ៣២​នាក់ ម៉ូតូ ១៤​គ្រឿង និង​វត្ថុតាង​មួយចំនួន នៅ​ខាងក្រោយ​អគ្គិសនី​កម្ពុជា ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​សុក្រ ៥​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤,៣០​នាទី កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំ​ផ្ទាល់​ដោយ​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​ឆ្មក់​ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី​បើក​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ចំណុច​តារាង​បាល់ទះ​មួយកន្លែង ស្ថិត​នៅ​ដីឡូត៍​លេខ​០៥ ផ្លូវ​លេខ​៩៨ ភូមិ​៥ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​មាន​បើក​ល្បែង​ជល់​មាន់​តាម​អន​ឡា​ញ និង​ចាក់​ល្បែង​អាប៉ោង ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្ដែង​មនុស្ស​សរុប​ចំនួន ៣២​នាក់ ក្នុងនោះ​ស្រី ០២​នាក់​, ម៉ូតូ ១៤​គ្រឿង រួម​ទាំង​វត្ថុតាង​មួយចំនួនទៀត ។ បច្ចុប្បន្ន មនុស្ស​ទាំង​៣២​ខាងលើ ត្រូវបាន​កម្លាំង​យើង​កំពុង​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​បន្ដ​នីតិវិធី​តាម​ផ្លូវ​តុលាការ ។​

​គូសបញ្ជាក់​ផងដែរ​ថាៈ រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រដ្ឋបាល​ខណ្ឌ​ដូនពេញ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កំពុងតែ​មមាញឹក​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​សកល​កូវី​ដ​១៩ ដែល​កំពុង​រាតត្បាត​ក្នុង​សហគមន៍ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​វិធានការ​ការពារ និង​ហាមឃាត់​អាជីវកម្ម សេវាកម្ម​មួយចំនួន​ដែល​មាន​ហានិភ័យ​ខ្ពស់ មិនឲ្យ​ដំណើរការ​បណ្ដោះអាសន្ន ឬ​ដំណើរការ​ក្នុង​បរិបទ​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ស្រប​ពេល​នេះ​ក៏​មាន​ក្រុម​ឆ្លៀតឱកាស​មួយចំនួន​បាន​លួចលាក់​បើក​អាជីវកម្ម​ខុសច្បាប់ មិន​គោរព​តាម​ការណែនាំ​វិធាន​សុខាភិបាល និង​មិន​គោរព​ច្បាប់​ជា​ធរមាន ដែល​ជា​កត្តា​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ជាពិសេស​មេរោគ​បម្លែង​ខ្លួន​ថ្មី​ដែលតា​(Delta) ។​

​រដ្ឋបាល​ខណ្ឌដូនពេញ នៅតែ​បន្ដ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​បន្ដ​រាយការណ៍​មក​រដ្ឋបាល​ខណ្ឌ ឬ​អាជ្ញាធរ​មូលដ្ឋាន អំពី​សភាពការណ៍​បទ​ល្មើស​នានា​ដែល​កើតមាន​ក្នុង​សហគមន៍ ដើម្បី​ឈានដល់​ការបង្ក្រាប ទប់ស្កាត់បាន​ទាន់ពេលវេលា សំដៅ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព របស់​យើង​ផងដែរ ។​

Filed in: ព័ត៌មានជាតិ