ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ការចុះ​អប់រំ​ផ្សព្វផ្សាយ​ដែរ​ដឹកនាំ​ដោយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង​និង​វិធី​បង្ការ​ជម្ងឺ​ដុំ​ពក​សត្វ​គោ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច​

ការចុះ​អប់រំ​ផ្សព្វផ្សាយ​ដែរ​ដឹកនាំ​ដោយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង​និង​វិធី​បង្ការ​ជម្ងឺ​ដុំ​ពក​សត្វ​គោ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃទី​12 ខែ​សីហា​ឆ្នាំ 2021​នេះ លោក ក្រឹ​ង សំអាត ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្ត​កំពង់ឆ្នាំង បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ថែរក្សា​អនាម័យ​និង​ព្យាបាល​សត្វ​ដែល​មាន​ជំងឺ​ដុំ​ពក ឱ្យទាន់​ពេលវេលា​ដើម្បី​ការពារ​ចម្លង​ពី​សត្វ​ឈឺ​ទៅ​សត្វ​ផ្សេងៗ​ទៀត​។​

​លោក ក្រឹ​ង សំអាត បាន​បន្ត​ថា​ថ្ងៃនេះ មន្ត្រី​ការិយាល័យ​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង រួម​ដំណើរ ជាមួយ​មន្ត្រី​ពេទ្យ​
​ស្រុក ពេទ្យសត្វ​ភូមិ ចុះ​មក​ក្នុង​ពេល​នេះ​គឺ មាន​គោលបំណង​២ ទី​១ .​ព្យាបាល​សត្វ​គោ​ដែល​មាន​ជំងឺ​ដុំ​ពក ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង ទី 2 .​ផ្សព្វផ្សាយ ណែនាំ​និង​ពី​វិធី​ព្យាបាល​ដោយ​ខ្លួនឯង ដែល​មាន​សត្វ គោ​ឈឺ​. សូម​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​និង​ស្លាប់​ដោយសារ​ជំងឺ ដុំ​ពក​ដែល​ជា​ជំងឺ​មួយ ដែល​កំពុង​កើត​នៅលើ​សត្វ​គោ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយហេតុនេះ​ហើយ សូម​បងប្អូន​ជា​កសិករ​ម្ចាស់​សត្វ​គោ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សត្វ និង​អនុវត្ត​នូវ​វិធានការ​ការពារ ឲ្យបាន​ត្រឹមត្រូវ ហើយ​បើ​មាន​គោ​កើត​
​ជំងឺ ដុំ​ពក​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​
( plemedilan )​។​

​ជាមួយគ្នានេះ សម្រាប់​សត្វ​គោ​ដែល​កើត​ជំងឺ​ដុំ​ពក យើង​ត្រូវ​ថែរក្សា​អនាម័យ​ដូចជា ត្រូវ​លាង​សម្អាត​និង​អនាម័យ​ក្រោល .​ត្រូវដាក់​មុង​ការពារ​មូស​និង​សត្វល្អិត​ផ្សេងៗ​ខាំ​. ត្រូវ​យក​សាប៊ូ​លាងចាន ដុសលាង​មួយថ្ងៃ​២​ដង សម្អាត​លើ​ខ្លួន​សត្វ​គោ ដើម្បី​គេច​ផុត​ពី​ជម្ងឺឆ្លង​.​បើ​សត្វ​គោ របស់​បងប្អូន​ក្តៅខ្លួន ត្រូវ​ចាក់​ថ្នាំ (peracetamol ). ចំពោះ ថ្នាំ​( ivomic super​ភ​) ចាក់​បាន​តែ​ម្ដង​ទេ​. ត្រូវ​ចាក់​ថ្នាំ​ផ្សះ ពពួក (antibiotics ). និង​ត្រូវ​លាប​
​ថ្នាំ​ពណ៌​ខៀវៅ plemetilen) លើ​ស្នាម​ពងបែក​លើ​សត្វ​គោ .​ហើយក៏​អាច​ចាក់​ថ្នាំ​វីតាមីន​ជំនួស​ក៏​បាន​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​នឹង​យក​សត្វ​គោ​មក​ពិនិត្យ​ព្យាបាល​សរុប ចំនួន 19 គ្រួសារ​ដែល​មាន​សត្វ​ទាំងអស់ ចំនួន 104 ក្បាល​
​ក្នុងនោះ​បាន​ជួយ ព្យាបាល​សត្វ​គោ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចំនួន 41 ក្បាល​(​កូន​9​ក្បាល​) សល់​ប៉ុន្មាន​មន្ត្រី​ជំនាញ​បាន ផ្តល់​ថ្នាំ ជូន បងប្អូន​ប្រជាពលរដ្ឋ ទុក​ព្យាបាល​សត្វ​ដោយ​ខ្លួនឯង ព្រោះ​ពួកគាត់​បាន​ទទួល​ការអប់រំ​ផ្សព្វផ្សាយ​ពី​វិធី​ព្យាបាល​រួចហើយ​៕

Filed in: ព័ត៌មានជាតិ