(ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តការងារដូចខាងក្រោម៖
១/.កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមានដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ១៤៤ ១៤៨ ១៣ ១៩ ២៤២ ៧០ ជាលទ្ធផល៖
– ចាក់សោរទុកនៅនឹងកន្លែងចំនួន ០២គ្រឿង
– ឃាត់រថយន្តធុនធំចំនួន ០៣គ្រឿង និងរថយន្តតាក់ស៊ីចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ
– ធ្វើកំណត់ហេតុនិងកិច្ចសន្យាកាត់សំយ៉ាបចំនួន ៣ទីតាំង
– ចូលរួមកាត់សំយ៉ាដោយស្ម័គ្រចិត្តបានចំនួន ០៦ទីតាំង
– ផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។