ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ជនសង្ស័យ​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​លួច​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ខេត្ត​កែប បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ព្រឹក​នេះ​

​ជនសង្ស័យ​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​លួច​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ខេត្ត​កែប បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ព្រឹក​នេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ជនសង្ស័យ​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​លួច​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត​កែប​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ ហើយ​បាន​បញ្ជូន​ជនសង្ស័យ​៤​នាក់​ខាងលើ ទៅ​សាលាដំបូង​ខេត្ត​កំពត ចាត់ការ​តាម​ផ្លូវច្បាប់ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២១​នេះ​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​ដែល​ពលរដ្ឋ​ចត​នៅមុខ​ផ្ទះ​ដោយ​មិន​ដក​សោរ ចេញ ដោយ​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ល្ងាច ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២១ លុះ​លួច​បាន​សម្រេច​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​នោះ​គេចខ្លួន​បាត់​ស្រមោល​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​បាន​ទទួល​ព័ត៌មាន និង​ដោយ​អនុវត្ត​តាម​ការបង្ហាញ​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប កម្លាំង​ជំនាញ​ក៏​តាម​ប្រមាញ់​និង​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នៅ​ក្បែរ​គល់​ស្ពាន​ឥន្ទ​នូ​(​ស្ពាន​ចាស់​) ហើយ​យកមក​សួរនាំ ទើប​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជា​បន្តបន្ទាប់​ទៀត​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ពីបទ​ចោរកម្ម​ទាំង​៤​នាក់ រួមមាន​៖ ទី​១-​ឈ្មោះ សឹង ពេជ្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ,​ទី​២-​ឈ្មោះ ឈឹម ណុំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុង​/​ខេត្ត​កែប ,​ទី​៣-​ឈ្មោះ ខែម រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​៤-​ឈ្មោះ ទូច កែវ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។​ទាំង​២​នាក់ រស់នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​/​ខេត្ត​កែប​។​

​ក្រោយពី​សាកសួរ និង​ទទួលបាន​ចម្លើយសារភាព ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ចាត់ការ​តាម​ផ្លូវច្បាប់ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២១ នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ