ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃាត់ខ្លួន​មនុស្ស​ល្បែង ០៦ នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង (​ភ្នាល់មាន់​ជល់​) ស្ថិតនៅក្នុង​ភូមិ បឹង​ក្រសាល ឃុំ ស្នឹង ស្រុក​បាណន់​

ឃាត់ខ្លួន​មនុស្ស​ល្បែង ០៦ នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង (​ភ្នាល់មាន់​ជល់​) ស្ថិតនៅក្នុង​ភូមិ បឹង​ក្រសាល ឃុំ ស្នឹង ស្រុក​បាណន់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ ដោយ​អនុវត្តន៍​តាម ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សាត គឹម​សាន ស្នងការ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២១ វេលា​ម៉ោង ១៤ :៣២ នាទី នៅ ចំណុច ជី​រក ស្ថិតនៅក្នុង​ភូមិ បឹង​ក្រសាល ឃុំ ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ​បង្ក្រាប​ក​រ​ណី​ល្បែងស៊ីសង ( ភ្នាល់ មាន់​ជល់ ) ០១ ករណី និង បាន នាំខ្លួន មនុស្ស ចំនួន ០៦ នាក់ មក កាន់ ស្នងការដ្ឋាន ។

1️⃣​ឈ្មោះ ម៉ាន់ ធឿន ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មាន​ទីលំនៅ ភូមិ បឹង ប្រី ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ ដំបង ។
2️⃣​ឈ្មោះ ម៉ាន់ ថា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ ភូមិ កំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។
3️⃣​ឈ្មោះ ចិន វុន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មាន​ទីលំនៅ ភូមិ បឹង ក្រ​សាល ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង ។
4️⃣​ឈ្មោះ យ៉​ន ម៉ាប់ ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ មាន​ទីលំនៅ ភូមិ ព្រះ ស្រែ ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង ។
5️⃣​ឈ្មោះ លឿត ឡា​ប ភេទ​ប្រុស អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ ភូមិ បឹង ក្រ​សាល ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង ។
6️⃣​ឈ្មោះ ភួន កក្កដា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ ភូមិ បឹង ប្រី ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង ។

? វត្ថុតាង​ដកហូត រួមមាន ៖
– ម៉ូតូ​ចំនួន ០៣ គ្រឿង
– មាន់​ជល់​ចំនួន ០៥ ក្បាល
– ស៊ុម​មាន់ ចំនួន ០២
– សង្វៀន​សម្រាប់​ជល់ មាន់ ចំនួន ០១
– ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ជល់ ចំនួន ០១

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។​

Filed in: ព័ត៌មានជាតិ