ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ខេត្ត​ប៉ៃលិន នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា​ខាង​មុខ​នេះ

​ខេត្ត​ប៉ៃលិន នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា​ខាង​មុខ​នេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ នៅ​ទូទាំង​ខេត្ត​។

​រដ្ឋបាល​ខេត្ត​ប៉ៃលិន បានបញ្ជាក់​ថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩​នេះ គឺ​មាន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៨៖០០​នាទី​ព្រឹក ដល់​ម៉ោង​១១៖០០​នាទី​, ពេល​រសៀល​ចាប់ពី​ម៉ោង​២៖០០​នាទី​រសៀល​ដល់​ម៉ោង ៥៖០០​នាទី​ល្ងាច នៅ​ទីតាំង​ក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។​

​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​បាន​ក្រើន​រំ​ឮ​ក​ដល់​ប្រជាពលរដ្ឋ ដែល​ជា​មាតា បិតា អាណា​ព្យាបាល​ទាំងអស់​នៅក្នុង​ខេត្ត​ប៉ៃលិន អញ្ជើញ​នាំ​កូន​មក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ខាងលើ​ឱ្យបាន​គ្រប់ៗ​គ្នា ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​៖
*​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​បើ​មាន​)
*​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត​
*​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ​
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០៩៦ ៥៩២ ៩៧៩៧ ឬ​០៩៧ ៤២១ ៦៦៦៨៕

Filed in: ព័ត៌មានជាតិ