ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឧត្តមសេនីយ៍ទោ សេង ធា​រិន សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ចំពោះ​ការលំបាក​ ខណៈ​ពលករ​មួយចំនួន​ជាប់​តាម​ព្រំដែន ក្រោយ​រាជរដ្ឋាភិបាល​បិទ​ព្រំដែន​

ឧត្តមសេនីយ៍ទោ សេង ធា​រិន សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ចំពោះ​ការលំបាក​ ខណៈ​ពលករ​មួយចំនួន​ជាប់​តាម​ព្រំដែន ក្រោយ​រាជរដ្ឋាភិបាល​បិទ​ព្រំដែន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ បើទោះបី​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ព្រំដែន​រវាង​កម្ពុជា ជាមួយ​ថៃ​យ៉ាងណាក្តី តែ​ប្រជា​ពលករ​ខ្មែរ​មួយចំនួន​នៅតែ​បន្ត​ចាកចេញ​កន្លែង​រស់នៅក្នុង​ប្រទេស​ថៃ ដើម្បី​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា​វិញ​។ ការ​បង្ខំចិត្ត​ចាកចេញ​ពី​ប្រទេស​ថៃ​មក​កាន់​កម្ពុជា​វិញ​នេះ បាន​ធ្វើឱ្យ​ពលករ​មួយចំនួន​ជាប់​នៅតាម​ព្រំដែន​មិនអាច​ចូលមក​ក្នុង​ប្រទេស​កម្ពុ​ជា​បាន​នោះឡើយ​។​

​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា កន្លងទៅនេះ បាន​សម្រេច​បិទ​ច្រក​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ថៃ រយៈពេល​ពីរ​សប្តាហ៍ ដោយ​មិន​អនុញ្ញាតឱ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​នោះឡើយ លើកលែង​តែ​ការដឹកជញ្ជូន​ទំនិញ និង​ករណី​ពិសេស​ប៉ុណ្ណោះ​។ ការសម្រេច​បែប​នេះ ដើម្បី​ទប់ស្កាត់​ការរីក​រាល​ជំងឺ​កូវី​ដ​១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី «​ដែល​តា​-Delta» ដែល​ឆ្លង​តាមរយៈ​ពលករ​ត្រឡប់មក​ពី​ប្រទេស​ថៃ​នោះ​។​

​បើទោះបី​មាន​ការសម្រេច​បែប​នេះ​យ៉ាងណាក្តី ក៏​នៅតែ​មាន​ពលករ​មួយចំនួន​ធ្វើ​ដំណើរ​ចាក​ចេញពី​កន្លែង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​បំណង​ចូលមក​ប្រទេស​កម្ពុជា​វិញ​។ ដោយសារតែ​វិធានការ​បិទ​ច្រក​ព្រំដែន បាន​ធ្វើឱ្យ​ពលករ​មួយចំនួន​ត្រូវ​ជាប់​នៅតាម​ព្រំដែន​នៅ​ខាង​ដី​ថៃ​។​

​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១​នេះ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ បាន​ចុះ​សួរសុខទុក្ខ​ពលករ​ខ្មែរ ដែល​កំពុង​សម្រាក​នៅ​តាម​ព្រំដែន​នោះ​។​

​លោក​ឧត្តមសេនីយ៍ទោ បាន​ការយោគយល់ និង​អធ្យាស្រ័យ​ពី​សំណាក់​ប្រជា​ពលករ​ខ្មែរ ដែល​កំពុង​ស្នាក់នៅ​បណ្តោះអាសន្ន​ជិត​បន្ទាត់​ព្រំដែន​នោះ​។​

​លោក​បាន​បញ្ជាក់ថា វិធានការ​បិទ​ព្រំដែន​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី «​ដែល​តា​» ចូលទៅ​ក្នុង​សហគមន៍ ដែល​នឹង​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ក្នុង​សហគមន៍​។​

​លោក​ឧត្តមសេនីយ៍ទោ បាន​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល ក៏ដូចជា​កងកម្លាំង និង​អាជ្ញាធរ​មូលដ្ឋាន បានរួម​គ្នា​គិតគូរ ហើយ​មិន​ទុកឱ្យ​ពលករ​កំពុង​ស្នាក់នៅ​តាម​ព្រំដែន​នោះ​ឯកោ​ឡើយ​។

​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​ផ្តាំផ្ញើ​ទៅ​ពលករ​កំពុង​ជាប់​តាម​ព្រំដែន​ថា ក្នុងករណី​មាន​បញ្ហា​សុខភាព ឬ​បញ្ហា​ផ្សេងៗ ត្រូវ​រាយការណ៍​ជូនទៅ​កងកម្លាំង​ដែល​នៅ​ជិត​បំផុត ដើម្បី​ឱ្យ​កងកម្លាំង​រាយការណ៍​ជូនទៅ​អាជ្ញាធរ​ជួយ​ដោះស្រាយ​៕

Filed in: ព័ត៌មានជាតិ