ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញ​បើកចាក់​វ៉ាក់សាំង​ដូសទី​៣ ជូន​ទ័ព​មួក​ខៀវ​កម្ពុជា​

​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញ​បើកចាក់​វ៉ាក់សាំង​ដូសទី​៣ ជូន​ទ័ព​មួក​ខៀវ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)​ ៖ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ចាក់​វ៉ាក់សាំង​ដូសទី​៣​ឬ​ដូ​សជ​ម្រុញ​ប្រភេទ​អស្ត្រា​សេនីកា​បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ដល់​នាយទាហាន នាយទាហានរង ពលទាហាន ពលទាហាន​រង និង​គ្រួសារ នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ដើម្បី​បង្កើត​ភាព​ស៊ាំ នៃ​មេ​រោគកូ​វីដ​១៩​។​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា សន្តិភាព ថ្លែង​នៅក្នុង​ពិធី​បើកចាក់​វ៉ាក់សាំង​ដូសទី​៣​បង្ការ​ជំងឺ​កូវី​ដ​១៩ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​ជាតិ​ថា កងទ័ព​ចំណុះឱ្យ​មជ្ឈមណ្ឌល​ជាតិ​ទាំងអស់ គឺ​ត្រូវបាន​ចាក់​វ៉ាក់សាំង​ដូសទី​៣ ដែល​មាន​ទីតាំង នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព រាជធានី​ភ្នំពេញ​, សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នៅ​ស្រុក​ភ្នំស្រួច និង​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

ឯកឧត្តម បញ្ជាក់បន្ថែម​ថា ជាពិសេស​កងកម្លាំង​មួក​ខៀវ​ជាង​៣០០​នាក់ នឹង​ត្រូវ​ចេញ​ទៅ​បំពេញ​បេសកកម្ម​អង្ក​ការ សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី នា​ពាក់កណ្តាល ខែ​កញ្ញា ឆ្នាំ​២០២១​ខាងមុខនេះ ក៏​ត្រូវ​បាន​ចាក់​ជូន​ពួកគាត់​ផងដែរ​។​

ក្នុង​ឱកាស​ចាក់​វ៉ាក់សាំង​ដូសទី​៣​ប្រភេទ​អស្ត្រា​សេនីកា ឯកឧត្តម សែម សុវណ្ណនី បាន​ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ពុះពារ​គ្រប់បែបយ៉ាង បាន​នាំមក​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដើម្បី​ទប់ស្កាត់​ការឆ្លង រីក​រាលដាល​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ