ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល ដឹកនាំ​ក្រុម​ការងារ​ត្រៀម​រៀបចំ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​ដែល​គ្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅក្នុង​ឆ្នាំ​២០២១..!

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល ដឹកនាំ​ក្រុម​ការងារ​ត្រៀម​រៀបចំ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​ដែល​គ្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅក្នុង​ឆ្នាំ​២០២១..!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃ​ចន្ទ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២១ នៅ ទីស្ដីការក្រសួង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​ដែល​កម្ពុជា​គ្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំនេះ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​។​

​អង្គប្រជុំ​បាន​ពិភាក្សា​លើ​ការបង្កើត​គណៈកម្មការ​ទទួលបន្ទុក​រៀបចំ ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន អាស៊ាន​ដោយផ្ទាល់ ឬ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​នៅក្នុង​បរិបទ​នៃ​ការឆ្លង​រីក​រាលដាល​ជា​សកល​នៃ​មេ​រោគកូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១០-១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ការត្រៀម​រៀបចំ​សម្ភារ​និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​សំដៅ​សម្រួល​ដល់​ដំណើរការ​នៃ​កិច្ចប្រជុំ​នេះ​ឱ្យ​ប្រព្រឹត្តទៅ ដោយ​រលូន និង​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ទស្សនវិស័យ​វែងឆ្ងាយ ក្នុងពេល​កម្ពុជា ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៧ ដោយ​កម្ពុជា​ជា​ប្រទេស​ដែល​នាំមុខ​គេ​ក្នុង​ការពង្រីក ការចូលរួម​របស់​ដៃ​គូរ​សន្ទនា​ជាមួយ​អាស៊ាន​ឱ្យបាន​កាន់តែ​ច្រើន ដែល​រួមមាន​៖ ប្រទេស​ឥណ្ឌា អូស្ត្រាលី ធនាគារពិភពលោក​(WB) ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​(AIIB) ជាដើម ហើយ​ក្រុម​ការងារ​របស់​ក្រសួង​(MPWT) នឹង​ធ្វើការ​សហប្រតិបត្តិ​ការ​ល្អ​ជាមួយ​លេខាធិការដ្ឋាន អាស៊ាន​ដើម្បី​សម្រេច​គោលដៅ​នេះ​។​

​សូម​ជម្រាប​ជូន​ថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​នឹង​បង្កើត​គណៈកម្មការ​រៀប​ចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន ដោយ​មាន​ការចូល​រូ​ម​ពី​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ក្របខណ្ឌ​ក្រសួង និង​បាន​ស្នើ​ឱ្យ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​ពិនិត្យ និង​ស្រាវជ្រាវ​អំពី​ការរៀបចំ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ឱ្យមាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​រលូន​៕

Filed in: ព័ត៌មានជាតិ