ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃាត់ខ្លួន ជនសង្ស័យ​០១​នាក់ ពីបទ​លួច​យក​ទូរស័ព្ទដៃ​និង​ប្រាក់

ឃាត់ខ្លួន ជនសង្ស័យ​០១​នាក់ ពីបទ​លួច​យក​ទូរស័ព្ទដៃ​និង​ប្រាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩:៤០​នាទី នៅ​ចំណុច​ផ្សារ​បុរី​ថ្មី ស្ថិតក្នុង​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ វ៉ាន់ តារា នាយរង​ការិយាល័យ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​(​យក​ទូរស័ព្ទដៃ​និង​ប្រាក់​)០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ​ផល​សាវន្ត័​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​មកកាន់​ស្នងការដ្ឋាន​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣:៥៦​នាទី ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ចូល​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​យីហោ​សេរី​បញ្ញា ដែល​ស្ថិតនៅក្នុង​ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង រួច​បាន​លួច​យក​ទូរស័ព្ទដៃ​និង​ប្រាក់​របស់​ជនរងគ្រោះ​ឈ្មោះ​ហាក់​លី​ហេង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​២​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

​វត្ថុតាង​ដកហូត​រួមមាន​៖
– ទូរស័ព្ទ ដៃ ម៉ាក Samsung A52 ពណ៌ ស្វាយ ០១ គ្រឿង
– ទូរស័ព្ទ ដៃ ម៉ាក Samsung A51 ពណ៌ ស ០១ គ្រឿង និង ពណ៌ ខៀវ ០១ គ្រឿង

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​បានប្រគល់​វត្ថុតាង​អោយទៅ​ជនរងគ្រោះ​វិញ​ចំណែក​ជនសង្ស័យ​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ