ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋមន្ត្រី វង សូ​ត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទី​តាំងធ្វើ​ចត្តា​ឡី​ស័ក ត្រៀម​ទទួល​ពលករ​មកពី​ប្រទេស​ថៃ ក្នុង​មូលដ្ឋាន​ស្រុក​ពញាក្រែក ដើម្បី​ត្រៀម​ពង្រឹង​អនុវត្តន៍​វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​បំប្លែង​ថ្មី Delta

​រដ្ឋមន្ត្រី វង សូ​ត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទី​តាំងធ្វើ​ចត្តា​ឡី​ស័ក ត្រៀម​ទទួល​ពលករ​មកពី​ប្រទេស​ថៃ ក្នុង​មូលដ្ឋាន​ស្រុក​ពញាក្រែក ដើម្បី​ត្រៀម​ពង្រឹង​អនុវត្តន៍​វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​បំប្លែង​ថ្មី Delta
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ យោងតាម​អនុសាសន៍​របស់​ស​មេ្ដច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​ប្រភេទ​បំប្លែង​ថ្មី Delta, នា​ព្រឹក​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២១​នេះ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​ដឹកនាំ​អាជ្ញាធរ​ស្រុក អញ្ជើញ​ចុះ​ត្រួតពិនិត្យ ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក សម្រាប់​ទទួល​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ និង​ពិនិត្យ​ការអនុវត្ត​ការចាក់​វ៉ាក់សាំង​កា​ពារ​កូវី​ដ​១៩ នៅ​ស្រុក​ពញាក្រែក និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។​

​លោក វង សូ​ត បាន​ថ្លែង​ការ​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ការពារ​អោយបាន​ខ្ពស់ ព្រោះ​មេ​រោគកូ​វីដ​-១៩ និង​ជំងឺ​ប្រភេទ​បំប្លែង​ថ្មី Delta គ្មាន​រូបរាង គ្មាន​ក្លិន គ្មាន​ស្រមោល គ្មាន​ពណ៍ មើល​មិន​ឃើញ​ឡើយ ដែល​ជា​ហេតុ​បង្ក​គ្រោះថ្នាក់​បំផុត​ហើយ​ងាយ​ឆ្លង​ទៀត បើសិន​យើង​ធ្វេសប្រហែស​តែ​មួយ​នា​ទីណា​នោះ​។​

​លោក​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ស្រុក​ពញាក្រែក ត្រូវ​ត្រៀម​រៀបចំ​ទីតាំង​សម្រាប់​ធ្វើ​ចត្តា​ឡី​ស័ក និង​សម្ភារ​ប្រើប្រាស់​ចំនួន សម្រាប់​បង្ការ​ជា​យថាហេតុ ក្នុង​ការទទួល​បងប្អូន​ពលករ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​ខាងមុខនេះ ដោយ​យើង​មិន​អាច​មើល​សាល​ជំងឺ​ប្រភេទ​(Delta) នោះបានទេ ខណៈ​ដែល​នៅ​តាម​បណ្ដាល​ប្រទេស​ជិតខាង កំពុង​ឆ្លង​រាលដាល​ខ្លាំង​ចូល​សហគមន៍​។​

​លោក​រដ្ឋមន្ត្រី វង សូ​ត ក៏​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់​គ្នា​ទោះ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ឬ​បន្ទាប់​ពី​បាន​ទទួល​វ៉ាក់សាំង​រួច​ហើយ​ក្តី ក៏​តែ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត ក្នុង​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ក្រសួង​សុខាភិបាល និង​វិធានការណ៍​ដ៏​មុត​ស្រួច «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រី វង សូ​ត ចុះ​ពិនិត្យ​ការអនុវត្ត​ការចាក់​វ៉ាក់សាំង​កា​ពារ​កូវី​ដ​១៩ នៅ​ស្រុក​ពញាក្រែក និង​ឃុំ​ជា​ច ស្រុក​កំចាយមារ​នោះដែរ​។ លោក​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​ម៉ឺន​រៀល ស្ព្រៃ ១​ដប់ ជូន​ដល់​ក្រុមគ្រូពេទ្យ និង​អ្នកចូលរួម​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​១​ម៉ឺន​រៀល ស្ព្រៃ ១​ដប់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ