ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាល​ខេត្ត​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ជូន​ប្រជាពលរដ្ឋ និង​ពិនិត្យ​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវី​ដ​១៩ នៅតាម​បណ្ដា​ស្រុក​មួយចំនួន នៃ​ខេត្ត​កំពត​

​អភិបាល​ខេត្ត​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ជូន​ប្រជាពលរដ្ឋ និង​ពិនិត្យ​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវី​ដ​១៩ នៅតាម​បណ្ដា​ស្រុក​មួយចំនួន នៃ​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​ឯកឧត្តម​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ស្ថានភាព​ក្នុង​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ ដែល​រដ្ឋបាល​ខេត្ត​កំពត​បាន​អនុវត្ត​លើក​ទី​៤ និង​បាន​ពិនិត្យ​មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវី​ដ​១៩ នៅ​ស្រុក​ឈូក អង្គរជ័យ និង​បន្ទាយមាស​។

​ក្នុង​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ការការពារ​ជំងឺ​កូវី​ដ​១៩ តាម​គោលការណ៍​ស្ម័គ្រចិត្ត​ជូន​ប្រជាពលរដ្ឋ ដែល​រដ្ឋបាល​ខេត្ត​កំពត បាន​អនុវត្ត​ពេលនេះ​គឺ​ចាប់ផ្ដើម​ដំណើរការ​ពី​ថ្ងៃ​ទី​៦ និង​អាច​បញ្ចប់​នៅ​ចុងខែ​សីហា​ឆ្នាំ​២០២១​នេះ​តាម​ផែនការ​គ្រោងទុក ដែល​ជា​ប្រភេទ​វ៉ាក់សាំង​Johnson and Johnson មាន​ចំនួន​សរុប​២១២.៤៤៦​ដូស ដោយ​អនុវត្ត​ការ​ចាក់ទៅលើ​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ តែ​ចំនួន​១​ដង​ឬ​(១​ដូស​)​តែប៉ុណ្ណោះ​។ ក្នុង​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ​ផងដែរ គឺ​បាន​អនុវត្ត នៅក្នុង​ស្រុក​ចំនួន​៤ ដែល​មាន​ទីតាំង​សរុប​ចំនួន​២១​ទីតាំង ។​

​មានប្រសាសន៍​សំណេះសំណាល​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរ ព្រមទាំង​ក្រុម​គ្រូពេទ្យ ដែល​បាន​យកចិត្តទុកដាក់ ចូលរួម​សហការ អនុវត្ត​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​ជូន​ប្រជាពលរដ្ឋ និង​ការចូលរួម​អនុវត្ត​នូវ​បទបញ្ជា និង​វិធានការ​ណែនាំ​សំខាន់ៗ​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សារាចរ​លេខ​០៥​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ជូន​រាជធានី ខេត្ត​ឲ្យ​អនុវត្ត​ពេល​ថ្មីៗ​នេះ​។ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ ឲ្យ​បន្ត​យកចិត្តទុកដាក់​សហកា​រ​អនុវត្ត​ការងារ​ដ៏​មាន​សារៈសំខាន់​ចាំបាច់​នេះ​ឲ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត ស្របទៅតាម​អ្វី​ដែល​ជា​គោលការណ៍​និង​វិធានការ​សុខាភិបាល ក៏ដូចជា​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ សំដៅ​ធ្វើ​យ៉ាងណា​ការពារ​សុខភាព​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ក្នុង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​កូវី​ត​១៩ ចូល​ក្នុង​សហគមន៍​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​ឃើញ​ប្រជាពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​យ៉ាងច្រើន​កុះករ​។​តែ​ទោះបីយ៉ាងណា ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​បាន​មក​ទទួល​វ៉ាក់សាំង​ឱ្យ​បន្ត​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា ដែល​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ លោក​បាន​ខិតខំ រិះរក​គ្រប់​មធ្យោបាយ ដើម្បី​យ៉ាងណា​រក​វ៉ាក់សាំង​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ មិន​គិតថ្លៃ​និង​មិន​មាន​ការរើសអើង​អ្វី​ឡើយ​តាម​គោលការណ៍​ស្ម័គ្រចិត្ត ។ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​សូម​ការ អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ ដែល​បាន​មក​រងចាំ​ការទទួល​ចាក់​វ៉ាក់សាំង​យូរ ដោយ​មូលហេតុ​ជួប​បញ្ហា​ប្រឈម​នានា ក្នុង​ការអនុវត្ត ។ ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ បើទោះបី​ទទួលបាន​ការចាក់​វ៉ាក់សាំង​ហើយ​ក្ដី សូម​កុំ​ភ្លេច​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ​ឱ្យបាន​ជា​ប្រចាំ តាម​ការអំពាវនាវរ​បស់​សម្ដេច​តេជោ​ហ៊ុនសែន ក៏​ដូចជា​វិធានការ​សុខាភិបាល​ឲ្យបាន​ល្អ​ផង​ដែរ​។

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​ថវិកា សរុប ១៥​លាន​រៀល ដល់​ក្រុម​គ្រូពេទ្យ​នៅក្នុង​ស្រុក​ចំនួន​៣​គឺ​ស្រុក​ឈូក អង្គរជ័យ​និង​ស្រុក​បន្ទាយមាស ក្នុង​មួយ​ស្រុក​ទទួលបាន​ថវិកា​ចំនួន​៥​លាន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ