កំពង់ស្ពឺ ៖ ករណីឆបោកតាមរបៀបចាស់ ជាន់ដានប៉ុន្ដែដោយសារតែទេពកោសល្យ នៃថ្វីមាត់ការបញ្ចុះបញ្ចូលពីសំណាក់ភ្នាក់ងារដ៏មានទំនុកចិត្ដ គួបផ្សំនិងការ ប្រើប្រាស់នូវសម្ភារៈនិយមស៊ីវិល័យ កត្ដាចិត្ដសាស្ដ្រជម្រុញអូសទាញអំពីបញ្ហាសូខភាពនៃមនុស្សម្នាក់ៗ បណ្ដែតបណ្ដោយផ្ដល់ឱកាសឱ្យជនរងគ្រោះធ្លាក់ក្នុងឧបាយកល កលល្បិចនៃចារី(ភ្នាក់ងារឆបោកជាប្រព័ន្ធ)។
ដោយបានចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនការងារសន្ដិសុខ និងបានការសម្របសម្រួលនីតិវិធីពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចនគរបាល ការិយាល័យសន្ដិសុខផ្ទៃក្នុង បានសហការឃាត់ខ្លួន ជនសង្ស័យ ២ នាក់ អះអាងថាជាភ្នាក់ងារ តំណាងចែកចាយរបស់ក្រុមហ៊ុន យូនី សុធី Unicity Make Life Better ប្រចាំខេត្ដកំពង់ស្ពឺ ៖
១-ឈ្មោះ វ៉ិត សុខរឺន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន យូនីស៊ីធី មានទីលំនៅភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
២-ឈ្មោះ ជា ប៊ីន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន យូនីស៊ីធី មានទីលំនៅ ភូមិក្រាំងពង្រ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ អយ្យការចាត់ការនីតិវិធីបន្ដ ។
អង្គហេតុ ដែលនាំឱ្យម្ចាស់បំណុលនិងជនរងគ្រោះ ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចអោយជួយផ្ដល់ ភាពយុត្ដិធម៌ជូនពួកគាត់ដោយសារតែ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ជនទាំងពីរនាក់ខាងលើបា នអះអាងថាគាត់ជាបុគ្គលិកក្រុមហ៊ុន យូនីស៊ីធី លក់ឱសថអាហារបំប៉នសុខភាព ដែលមានគុណភា ពនិងការទទួលបានភាពជឿជាក់ពីមនុស្សរាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដោយការផ្ដល់ជូននៅការណែនាំប្រឹក្សាយោបល់ពី សំណាក់អ្នកជំនាញ(វេជ្ជសាស្ដ្រ)មកពីបរទេសនិងមានវេជ្ជបណ្ឌិតល្បីៗដែលបានបញ្ចប់ថ្នាក់ប ណ្ឌិតលើផ្នែកសុខភាពរាង្គកាយមនុស្ស ព្យាបាលជំម្ងឺដោយប្រើឱសថអាហារបំប៉នសុខភាពញាំចូលទៅខាងក្នុងព្យាបាលជួសជុលសិរីរាង្គផ្នែកខាងក្នុងប្រកបដោយភាពជោគជ័យ១០០% ដោយមិនចាំ បាច់ការព្យាបាលជំម្ងឺដោយការចាក់ថ្នាំ ព្យួរសេរ៉ូម បន្ថែមពីនោះពួកគេបានបញ្ចុះបញ្ចូលឱ្យអតិថិជន របស់ពួកគេយល់និងទទួលយកនូវគំនិតវិភាគនៃអាការៈជំម្ងឺជឿជាក់ឥតកែប្រែដោយការធានានិង លើកយកឧទាហរណ៍ជាក់ស្ដែងពីមនុស្សណាម្នាក់ដែលធ្លាប់ឈឺរាប់ខែឆ្នាំហេីយបានធូរស្បើយ ប ន្ទាប់ពីបានប្រើប្រាស់នូវឱសថអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុនគេ មួយរយៈពេលខ្លីដើម្បីយកម កធ្វើ ជាទេវតាប្រែធាតុ បន្លំភ្នែក ផ្ដល់ក្ដីសង្ឍឹមសម្រាប់អតិថិជនថ្មីរបស់ពួកគេ បន្ដបន្ទាប់ទៀត។
បន្ទាប់ពីការជឿជាក់មកពួកគេបានព្យាយាមអូសទាញអោយអតិថិជនប្រើប្រាស់ផលិតផលដោយបានប្រាក់ចំណេញមកវិញ និងមានឱកាសរកប្រាក់ចំណូលបានមកពីការឃោសនាលក់ផលិតផល របស់ក្រុមហ៊ុនគេបន្ដ ផ្លាស់ប្ដូរឋានៈពី អ្នកប្រើប្រាស់ធម្មតាទៅជាភ្នាក់ងារចែកចាយកម្រិតបឋមនិងអ្នកខ្លះក្លាយជា ប្រធានផ្នែកគ្រប់គ្រងតំបន់ ក៏មាន ដោយការយកប្រាក់សុទ្ធមកធ្វើការទិញកញ្ចប់វិនិ យោគជាមួយក្រុមហ៊ុន ជាក់ស្ដែងម្ចាស់បំណុលជាជនរងគ្រោះត្រូវបានតំណាងភ្នាក់ងារទាំងពីរនា ក់ខាងលើរួមជាមួយបក្ខពួក ៤នាក់ផ្សេងទៀតណែនាំឱ្យទិញកញ្ចប់តម្លៃ ២៥,០០០ ដុល្លាអាមេរិក ដោយសន្យាផ្ដល់ភាគលាភ ក្នុងមួយខែ ចំនួន ៣,០០០ ដុល្លាអាមេរិក និងទទួលបានកាតមាស ពីក្រុមហ៊ុនសម្រាប់ការបំពេញការងារនឹងទៅថៃ្ងអនាគត ចូលនិវត្ដន៍ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីរ ១,៥០០ ដុល្លាអាមេរិក ទៅ ៣,៥០០ ដុល្លាអាមេរិក មានឱកាសទៅបរទេស ដើរលេងតាមទ្វីបអរ៉ុប និងអាស៊ី ។ ល។ ក្រោយពីការពន្យល់រួច ម្ចាស់បំណុលជាជនរងគ្រោះបានយល់ព្រមប៉ុន្ដែមិនមានប្រាក់គ្រប់ចំនួន ពួកគេបានបង្គាប់ឱ្យជនរងគ្រោះយកទ្រព្យផ្ទាល់ខ្លួនទៅដាក់បញ្ចាំយក ប្រាក់ ដោយបានណែនាំទីផ្សាទទួលបញ្ចាំឯកជនងាយឆាប់រហ័សមិនចាំបាច់រត់ការស្មុគស្មាញយូរឡើយ និងបានធានាថាក្នុងករណីខែដំបូងក្រុមហ៊ុនជួយចេញថ្លៃការប្រាក់ចំនួន ០២ ខែ ។
ក្រោយពីទទួលបានប្រាក់ដល់ដៃពួកគេហើយ គឺគេចខ្លួនជារៀងរហូតមិនមានអ្វីដូចការសន្យាគ្រា ដំបូងគឺចេះតែសន្យារកលេសនេះលេសនោះថាក្រុមហ៊ុនកពុងតែចាត់ចែងនាំអតិថិជនទៅក្រៅប្រ ទេសនិងកំពុងនាំផលិតផលថ្មីចូលមកទៀត « កុំភ័យថវិកាមិនបាត់បង់ទេ »៕
ស្នើសុំឱ្យពលរដ្ឋដែលជួបបញ្ហាដូចខាងលើសូមមេត្ដាបញ្ឍប់ជាបន្ទាន់កុំឱ្យលង់ចាញ់កលល្បិចក្រុមនេះបន្ដ
ស្នើថាបើមានរឿងរ៉ាវដូចក្នុងករណីខាងលើសូមអញ្ញើញមកដាក់ពាក្យបណ្ដឹងដើម្បីសមត្ថកិច្ចជួយផ្ដល់យុត្ដិធម៌ជូន ៕