ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ដំណើរការ​ចាក់​វ៉ាក់សាំង​ដូសទី​៣ (​ដូស​ជម្រុញ​) ជូន​មន្ត្រីរាជការ​ជួរ​មុខ​ទូ​ទាំង​ខេត្ត នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​

​ដំណើរការ​ចាក់​វ៉ាក់សាំង​ដូសទី​៣ (​ដូស​ជម្រុញ​) ជូន​មន្ត្រីរាជការ​ជួរ​មុខ​ទូ​ទាំង​ខេត្ត  នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​អញ្ជើញ​បើក​ដំណើរការ​ចាក់​វ៉ាក់សាំង​ដូសទី​៣ (​ដូស​ជម្រុញ​) ជូន​មន្ត្រីរាជការ​ជួរ​មុខ​ទូ​ទាំង​ខេត្ត នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​

​លោកជំទាវ​អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំង​ដែល​ចាក់​ជូន​បងប្អូន​មន្ត្រីរាជការ​ជួរ​មុខ​ដូសទី​៣​នាពេល​នេះ​ជា​ប្រភេទ អា​ស្ត្រា​សេ​នីកា គឺជា​ការ​ផ្តល់​ជូន​ដ៏​ពិ​សិទ្ធ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​រក​វ៉ាក់សាំង និង​បាន​ដាក់ចេញ​វិធានការ សម្រាប់​ចាក់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ជួរមុខ របស់​យើង​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ប្រឆាំង​នឹង​ការវាយប្រហារ​ពី​វីរុស​កូវី​ដ​-១៩ បំលែង​ថ្មី ប្រភេទ ដែល​តា​(Delta) ។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត មន្ត្រីរាជការ កងកម្លាំង​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ និង​គោរព​ជូនពរ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ទទួលបាន​នូវ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន​ខ្លាំងក្លា បញ្ញាញាណ​វាងវៃ ជន្មាយុ​យឺនយូរ និង​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​ក្នុង​ដឹកនាំ​ប្រទេសជាតិ កាន់តែ​មាន​ការរីកចម្រើន ។​ ​

Filed in: ព័ត៌មានជាតិ