ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន អញ្ជើញ​នាំយក​ទានវស្សា ទេយ្យវត្ថុ និង​បច្ច័យ ប្រគេន​ព្រះសង្ឃ ៣២​វត្ត​ក្នុង​ខេត្ត​ប៉ៃលិន

ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន អញ្ជើញ​នាំយក​ទានវស្សា ទេយ្យវត្ថុ និង​បច្ច័យ ប្រគេន​ព្រះសង្ឃ ៣២​វត្ត​ក្នុង​ខេត្ត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អភិបាលរង​ខេត្ត រួម​ទាំង​ថ្នាក់​ដឹកនាំ​មន្ទីរ​អង្គភាព​នានា បាន​អញ្ជើញ​ប្រគេន​ទានវស្សា គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន ដល់​ព្រះសង្ឃ ទាំង​៣២​វត្ត ក្នុង​ខេត្ត​ប៉ៃលិន ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​វត្ត​រតន​សោភ័ណ្ឌ ហៅ​វត្ត​កោង​កាង ស្ថិតនៅក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​ថ្លែង​ប្រគេន​ជូន​ព្រះសង្ឃ និង​ជម្រាបជូន​ពុទ្ធបរិស័ទ ពី​ការគិតគូរ​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុខទុក្ខ និង​ចូលរួម​ដោះស្រាយ​បញ្ហាលំបាក​នានា​របស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​។ ក្នុង​រយៈពេល​ចូល​វស្សា​៣​ខែ​របស់​ព្រះសង្ឃ​ត្រូវការ​ភ្លើង​បំភ្លឺ​ដើម្បី​សិក្សា​រៀនសូត្រ និង​ត្រូវការ​ទេយ្យវត្ថុ​ផ្សេងៗ​ដើម្បី​ផ្គត់ផ្គង់ រយៈពេល​ចូល​វស្សា គឺជា​រដូវ​ភ្លៀង​ដែល​នាំ​ឲ្យ​ព្រះសង្ឃ​មាន​ការពិបាក​ក្នុង​ការនិមន្ត​បិណ្ឌ​បាត្រ​នៅតាម​ទីឋាន​នានា ដូចនេះ​ការ​ប្រគេន​ទានវស្សា ទេយ្យវត្ថុ និង​បច្ច័យ គឺ​ចាំបាច់​បំផុត ហើយ​ក៏​នឹង​នាំមក​នូវ​បុណ្យ​កុសល​ពេញ​បរិបូណ៌ សម្រាប់​បំភ្លឺ​ផ្លូវ​ទៅ​អនាគតជាតិ​។

​លោកជំទាវ ក៏​បាន​ទូល​ប្រគេន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទាំងអស់ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​គ្រប់ៗ​គ្នា និង​ត្រូវការពារ​ខ្លួន​ជានិច្ច ដោយ​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​ការពារ ៣​កុំ និង​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​។​

​គួរបញ្ជាក់​ផងដែរ​ថា​សម្រាប់​ខេត្ត​ប៉ៃលិន មាន​វត្ត​អារាម​នៅ​ទូទាំង​ខេត្ត​សរុប ៣២​វត្ត ហើយ​នៅ​វត្ត​នីមួយៗ អាជ្ញាធរខេត្ត រួម​ទាំង​អាជ្ញាធរ​ស្រុក បាន​ប្រគេន ទាន​វស្សា អង្ករ ទឹក​សុទ្ឋ មី ស្លា​ដក និង បច្ច័យ​មួយចំនួន ដល់​ព្រះសង្ឃ​សម្រាប់​ផ្គត់ផ្គង់ ក្នុង​រយៈពេល​ចូល​វស្សា​នេះ​៕

Filed in: ព័ត៌មានជាតិ