ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ​ស្តីពី “​បសិដ្ឋ​កម្ម​ពូជស្រូវ​ក្រអូ​បមិន​ប្រកាន់​រដូវ​”

លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ​ស្តីពី “​បសិដ្ឋ​កម្ម​ពូជស្រូវ​ក្រអូ​បមិន​ប្រកាន់​រដូវ​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ស្រូវ​ក្រអូប​ដើរតួរ​យ៉ាង​សំខាន់​នៅក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការនាំ​ចេញ​អង្ករ​ក្រអូប​មាន​ចំនួន​៥៦,៦% នៃ​ការនាំចេញ​ផលិត​អង្ករ​សរុប​នៅ​ឆ្នាំ​២០១៦ ក្នុងនោះ​អង្ករ​ផ្ការំដួល​មាន​ចំណែក​៣២% ដែល​បញ្ជាក់​ឲ្យឃើញថា អង្ករ​ក្រអូប​កំពុងតែ​មាន​ការពេញនិយម​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ នៅ​ប្រទេស​កម្ពុជា​ពូជស្រូវ​ក្រអូប​ប្រណីត​ប្រពៃណី​ស្ទើរតែ​ទាំងអស់​វេទរ​ស​ទៅ​នឹង​ពន្លឺ (​ប្រកាន់​រដូវ​) ដែល​អាច​ឲ្យ​កសិក​រដាំ​បាន​តែ​ម្តង​ក្នុង​មួយឆ្នាំ នៅ​រដូវវស្សា​។

​តាម​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី ស្រាវជ្រាវ​រក​ពូជស្រូវ​ក្រអូប​ប្រណីត បង្កើន​ការដាំដុះ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យបាន​គ្រប់រដូវ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បាន​អភិវឌ្ឍន៍​ស្រ​ឡាយ​ស្រូវ​ក្រអូប ដែល​អវេទ​រស​ទៅ​នឹង​ពន្លឺ (​មិន​ប្រកាន់​រដូវ​) តាមរយៈ​ការ​បង្កាត់​រវាង​ពូជស្រូវ​ផ្ការំដួល (​មេ​) និង​ស្រ​ឡាយ CNi9024 (​បា​) ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន និង​អ​វេទរ​ស​ទៅ​នឹង​ពន្លឺ (​មិន​ប្រកាន់​រដូវ​) នៅ​ឆ្នាំ​២០១៣​។ តាមរយៈ​ការជ្រើសរើស​ជា​បន្តបន្ទាប់ ស្រ​ឡាយ​ចំនួន​១០០ ក្នុង​ជំនាន់​ទី​៦ បាន​ដាំ និង​ជ្រើសរើស​ក្នុង​រដូវប្រាំង និង​រដូវវស្សា​។

​នៅ​ឆ្នាំ​២០១៧ ដោយ​មាន​ការ​សហការណ៍​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​គម្រោងកា​វ៉ា​ក់ (CAVAC) វិទ្យាស្ថាន​កា​ឌី​បាន​ពង្រីក​ការធ្វើ​ពិសោធន៍​ស្រាវជ្រាវ​នៅ​តាម​ក្សេត្រ​បរិស្ថាន ផ្សេងៗ​ក្នុង​ខេត្ត​ព្រៃវែង សៀមរាប បាត់ដំបង និង​ក្នុង​វិទ្យាស្ថាន​កា​ឌី​។ គម្រោង​នេះ​មាន​គោលបំណង​ពង្រីក​ការដាំដុះ​ពូជស្រូវ​ក្រអូប​សម្រាប់​ការនាំចេញ ហើយ​ត្រូវបាន​អនុវត្ត​មាន​រយៈពេល ៤​ឆ្នាំ (២០១៧-២០២០)​។

​ជា​លទ្ធផល​ស្រ​ឡាយ​ដែលមាន​សំដែង​កម្ម​ល្អ​ចំនួន​៣ ត្រូវបាន​ជ្រើសរើស បញ្ចូល​ក្នុង​ពិសោធន៍​បន្សាំ​ពូជ​លើ​ស្រែ​កសិករ ចំនួន​៤០ កន្លែង​ក្នុង​ខេត្ត​ព្រៃវែង​។ ក្នុង​រដូវវស្សា​ឆ្នាំ​២០២១ នេះ​ពិសោធន៍​បន្សាំ​ពូជ​លើ​ស្រែ​កសិករ ចំនួន​៤០ កន្លែង​ទៀត នឹង​ត្រូវ​ធ្វើ​បន្ត​នៅក្នុង​ខេត្ត ព្រៃវែង ក្នុងនោះ ២៥ ពិសោធន៍​អនុវត្តន៍​ដោយ​កា​ឌី និង​១៥​ពិសោធន៍​ទៀត​អនុវត្តន៍​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ។ ទិន្នន័យ​ដែល​ទទួលបាន នឹង​ត្រូវ​ធ្វើ​ការវិភាគ មុន​នឹង​បញ្ចេញ និង​ផ្សព្វផ្សាយ ស្រ​ឡាយ​ដែល​ល្អ​ជាងគេ​ជូន​កសិករ​ប្រើប្រាស់​នាពេលខាងមុខ​។

​ក្នុងករណី​សាធារណជន ចង់​ទទួលបាន​ព័ត៌មាន​បន្ថែម សូម​ធ្វើ​ទំនាក់ទំនង​ជាមួយ​លោក ឡោ ប៊ុណ្ណា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ដែល​មាន​លេខ​ទូរស័ព្ទ ០៩៩៣៧៣៧៥៣ ។​

 

Filed in: ព័ត៌មានជាតិ