នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (Astra Zeneca) ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់ជាដូសទី៣ ឬដូសជម្រុញ ជូនដល់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលយុទ្ធនាការចាក់ដូសទី៣ ឬដូសជម្រុញនេះនឹងអនុវត្តចាប់ពីថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៕