ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ទទួល​អំណោយ​ពី​ក្រុមការងារ​រៀបចំ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទ្វីបអឺរ៉ុប រួម​នឹង​សប្បុរសជន​

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ទទួល​អំណោយ​ពី​ក្រុមការងារ​រៀបចំ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទ្វីបអឺរ៉ុប រួម​នឹង​សប្បុរសជន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ​ជា​អភិបាលរង​ខេត្ត អញ្ជើញ​ទទួល​អំណោយ​ពី​ក្រុមការងារ​រៀបចំ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទ្វីបអឺរ៉ុប ដែល​ដឹកនាំ​ដោយ ឯកឧត្ដម កែវ អូ​ម៉ាលី​ស រួម​នឹង​សប្បុរសជន​មួយចំនួន​។​
​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទ្វីបអឺរ៉ុប រួម​នឹង​សប្បុរសជន ដែល​បាន​បន្ត​ជួយឧបត្ថម្ភ​ជា​សម្ភារៈ និង​ថវិកា ជូន​ដល់​រដ្ឋបាល​ខេត្ត ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​។​

​អំណោយ​ដែល​រដ្ឋបាល​ខេត្ត​ទទួលបាន​នា​ឱកាស​នេះ រួមមាន​:
១. ក្រុមការងារ​រៀបចំ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទ្វីបអឺរ៉ុប ឧបករណ៍​តេស្ត​រហ័ស កូវី​ដ​-១៩ ចំនួន ១.០០០ ឈុត និង​មា៉ស ចំនួន ១០.០០០​ម៉ាស​។​
២-​លោក​ឧកញ៉ា ឡាង ទី​លាង និង​លោកជំទាវ ថវិកា ៤​លាន​រៀល​។​
៣-​ធនាគារ​ABA សាខា​ខេត្ត​កំពង់ចាម អាល់​កុល ២​កាន ម៉ាស៊ីន​វាស់​កម្តៅ ០២​គ្រឿង ទឹក​សុទ្ធ ១០​កេស និង​ទឹកក្រូច​កូកាកូឡា ០៦​កេស​។​
៤-​លោក ហុង សេង​គ្រី និង​លោកស្រី ជ័យ ហ៊ុយ​គាង ទឹក​សុទ្ធ ៣០០​យួរ​។​

​ឯកឧត្តម អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ បាន​ថ្លែងបន្តថា អំណោយ​មនុស្សធម៌ ដែល​ក្រុមការងារ​ខាងលើ​ផ្តល់ជូន​នាពេលនេះ គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ជា​មួយ រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត ក្នុង​ការចូលរួម​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជា​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ស្របពេលែល​ជំងឺដ៏​កាច​សាហាវ​មួយនេះ​កំពុង​គម្រាមកំហែង​ដល់​សេដ្ឋកិច្ច និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ពិភពលោក​ទាំងមូល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ