ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល ខណ្ឌ​ពោធិ៍ សែន​ជ័យ បញ្ជា​ឲ្យ​អាជីវករ ៤ ភូមិ ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ត្រូវ​រុះរើ​ចេញ​ពី​ដី​ចំណី​ផ្លូវ

រដ្ឋបាល ខណ្ឌ​ពោធិ៍ សែន​ជ័យ បញ្ជា​ឲ្យ​អាជីវករ ៤ ភូមិ ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ត្រូវ​រុះរើ​ចេញ​ពី​ដី​ចំណី​ផ្លូវ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​រាជធានី​ភ្នំពេញ ÷ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង អាជីវករ​ទាំងអស់​ដែល​លក់ដូរ​សម្ភារៈ ឬ ទំនិញ​ផ្សេងៗ​តាម​បណ្ដោយ​ផ្លូវ​បេតុង និង ប្រឡាយ​មេ ឋិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​១ ភូមិ​ត្រពាំង​ថ្លឹង​២ ភូមិ​ត្រពាំង​ថ្លឹង​៣ និង ភូមិ​ត្រពាំង​ថ្លឹង ៤ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ជាពិសេស​នៅ​ជាប់​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ឲ្យបាន​ជ្រាបថា រដ្ឋបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ បាន​សង្កេតឃើញ មាន​បងប្អូន​ប្អូន​ប្រជាពលរដ្ឋ និង អាជីវករ​មួយចំនួន​បាន​ធ្វើ​ការលក់ដូរ និង សាងសង់​តូប​លក់ដូរ​រំលោភ​លើ ដី​ចំណី​ផ្លូវ​សាធារណៈ និង ផ្លូវ​សាធារណៈ ដែល​បណ្ដាល ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ ចរាច​រណ៍ សណ្ដាប់ធ្នាប់ សោភ័ណភាព និង សុវត្ថិភាព​សាធារណៈ ។​

​ដូច្នេះ​ស្នើ​លោក​លោកស្រី​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​ទាំងអស់​ដែល​លក់ដូរ​និង​សាងសង់​តូប​លក់ដូរ​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​និង​ផ្លូវ​សាធារណៈ​ខាងលើ​ត្រូវ​រុះរើ​ចេញ​ឱ្យអស់​ក្នុង​រយៈពេល ៥ ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​ការ​នេះ​តទៅ​។​

​ក្នុង​ករណី​លោក​-​លោកស្រី មិន​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តី ជូនដំណឹង​នេះ​ទេ រដ្ឋបាល​ខណ្ឌ និង មាន​វិធានការ ចុះ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ រាល់​ការបាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង សម្ភារៈ​ផ្សេងៗ ដែល​មាន​នៅ​លើ​ទីតាំង​នោះឡើយ ចំពោះ​រាល់​ការ ចំណាយ​ក្នុង​ការអនុវត្ត​ការងារ រុះរើ​នេះ ជា​បន្ទុក​របស់​លោក​-​លោកស្រី ដែល​ជា​ម្ចាស់​ទីតាំង​ត្រូវ​ទទួលខុសត្រូវ ទាំងស្រុង ករណី​មាន​ការ​រាង​រឹង​រុស​អាជ្ញាធរ និង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ ការ​តាម នីតិវិធី ។​

​រដ្ឋបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្ឃឹម​ជឿជាក់​លើ​លោក​-​លោកស្រី បងប្អូន​ប្រជាពលរដ្ឋ និង អាជីវករ​ទាំងអស់ នឹង អនុវត្តតាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​នេះ ជា​ពុំខាន​ឡើយ ៕

Filed in: ព័ត៌មានជាតិ