ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

របស់​កែច្នៃ​ក៏​អាច​សម្លាប់​សត្វ​ឬ​មនុស្ស​បាន​ដែរ ?

របស់​កែច្នៃ​ក៏​អាច​សម្លាប់​សត្វ​ឬ​មនុស្ស​បាន​ដែរ  ?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នៅ ព្រឹក ថ្ងៃ​សុក្រ ១៣ រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ដែល ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២១ ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​ប្រារព្ធ​ពិធី​ធ្វើការ​ដុត​កម្ទេច​កាំភ្លើង​កែឆ្នៃ​ជាង ១៤០ ដើម ដែល​កាំភ្លើង​ទាំងនេះ គឺ​ដកហូត​បាន​ជា​បន្តបន្ទាប់ ពី​អ្នក​ល្មើសច្បាប់ កាលពី​ព្រឹក​ព្រឹក​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ២០២១ ។​

​លោក​ឧត្តមសេនីត្រី ប៊ុន ផេង ស្នងការរង​ទទួល​ការងារ​អាវុធ​ជាតិ​ផ្ទុះ​និង​អគ្គីភ័យ​បាន​ថ្លែងថា កាំភ្លើង​ដែល​បាន​ដុត​ចោល​ថ្ងៃនេះ គឺជា​កាំភ្លើង​កែច្នៃ​ពី​ឈើ មានដូចជា​បាញ់​គ្រាប់​កិប ខ្លះ​ប្រើ​ខ្យល់​បាញ់​គ្រាប់កង់ និង​កាំភ្លើង​ស្នា​កេះ មាន​ចំនួន​សរុប​១ ៤០ ដើម​។ កំភ្លើង​ទាំងនេះ​គឺ​បាន​ប្រមូល​ពី​ប្រជាពលរដ្ឋ​ទាំង ៩ ស្រុក​/​ក្រុង​ក្នុង​ខេត្ត ដែល​ប្រព្រឹត្ត​បទល្មើស​និង​អ្នក​រក្សាទុក​ដើម្បី​បាញ់​កណ្ដុរ​សត្វ​ផ្សេងៗ តាំងពី​ឆ្នាំ ២០១៧ ជា​បន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ការ​ដុត​កម្ទេច​កាំភ្លើង​កែឆ្នៃ​ថ្ងៃនេះ គឺជា​ការរួមចំណែក​ធ្វើ​យ៉ាងណា​ឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គ្មាន​បទល្មើស លួច​ឆក់ ប្លន់ និង​អំពើ​ល្មើស​ច្បាប់​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​ជូន​ពលរដ្ឋ​និង​សង្គម​។​

​លោកស្នងការ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ទាំងឡាយ បើ​មាន​ការច្នៃ​ផលិត​ឬ​រក្សាទុក​កាំភ្លើង​កែឆ្នៃ​ឬ​គ្រាប់​យុទ្ធភណ្ឌ​ផ្សេងៗ ត្រូវ​សហកា​រណ៍​និង​ប្រគល់​ជូន​សមត្ថកិច្ច ក្នុងករណី​រកឃើញថា​មាន​បទ​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់​៕ ដោយ​សហការី​

Filed in: ព័ត៌មានជាតិ