ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​ប្រគល់​រថយន្ត ចំនួន ៨៧​គ្រឿង ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង

ពិធី​ប្រគល់​រថយន្ត ចំនួន ៨៧​គ្រឿង ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២១​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​រថយន្ត Ford Ranger Pick-Up ចំនួន ៨៧​គ្រឿង ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២៣ ដោយ​មាន​ការចូលរួម​ពី រដ្ឋលេខាធិការ​, អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​, អគ្គលេខាធិការ​, អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​, អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្ដុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត សរុប​ប្រមាណ​ជា ១១០​រូប​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សេង យូ​អ៊ា​ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្ដុភារ និង​ហិរញ្ញវត្ថុ បាន​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​សង្ខប​ថា គិត​ចាប់​ឆ្នាំ​២០១៩​មក សម្តេច​ក្រឡាហោម ស ខេង បាន​ផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា​នូវ​រថយន្ត Pick-Up ចំនួន ៤​លើក សរុប ១៥៨​គ្រឿង ជូន​ដល់​អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រួម​ក​ហើយ​។​

​ឯកឧត្តម បាន​បន្ថែមថា ដោយហេតុ​ថា អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ចំនួន ៨៧​ទៀត នៅ​ពុំទាន់​ទទួល​បាន​រថយន្ត​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម​នៅឡើយ ទើប​ព្រឹក​នេះ សម្តេច​ក្រឡាហោម បាន​ផ្ដល់​រថយន្ត​ម៉ាក Ford Ranger Pick-UP XLT 3.2L ចំនួន​៨៧​គ្រឿង​បន្ថែម​ទៀត ដើម្បី​បង្គ្រប់​ជូន​ដល់​អធិការដ្ឋាន​នគរ​បាល​ក្រុង​-​ស្រុក​ទាំង ៨៧ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២៣ ដែល​មិន​ទាន់​ទទួល​បាន​រថយន្ត​។​

​នា​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ផ្ដាំផ្ញើ និង​ណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ថា ត្រូវ​ប្រើប្រាស់​រថយន្ដ​នេះ​ឱ្យ​ត្រឹមត្រូវ​បំផុត និង​ថែទាំ​រថយន្ដ​ឱ្យ​ប្រើប្រាស់​យូរ អង្វែង ក្នុង​ការបំពេញ​បេសកម្ម​ជូន​ប្រជាពលរដ្ឋ​។ សម្ដេច បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ជួយ​ជ្រោមជ្រែង និង​យកចិត្តទុកដាក់​ដល់​កម្លាំង​នគរបាល​ជាតិ​។​

​ឆ្លៀត​ឱកាស​នោះ សម្ដេច​ក្រឡាហោម ក៏​បាន​សង្កេតឃើញថា អ្នកចូលរួម​កម្មវិធី​ទទួល​រថយន្ដ​នាពេលនេះ បាន​គោរព​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​យ៉ាង​ត្រឹមត្រូវ​បំផុត​។ សម្ដេច បន្ដថា បញ្ហា​នេះ​ដោយសារ​មាន​ចាំបាច់​ក្នុង​ការផ្ដល់​សេវា​ធា​រណៈ​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដូច្នេះហើយ​ទើប សម្ដេច​សម្រេច​រៀបចំ​ពិធី​ប្រគល់​រថយន្ដ ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​ពេល​នេះ ដើម្បី​ឱ្យ​សមត្ថកិច្ច​យកទៅ​បំពេញ​ការងារ​របស់​ខ្លួន ជាពិសេស​នោះ​បម្រើ​ប្រជាពលរដ្ឋ​។​

​សម្ដេច​ក្រឡាហោម បាន​កោត​ស​សើរ​ចំពោះ​កម្លាំង​នគរបាល​ជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩ នៅ​ប្រទេស​កម្ពុជា​។ សម្ដេច ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​កម្លាំង​នគរបាល បាន​ពលី​ជីវិត​ក្នុង​បេសកម្ម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វិដ​-១៩ ក៏ដូចជា ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​មន្ដ្រីរាជកា​រ​ស៊ីវិល នៃ​ក្រសួង​មហាផ្ទៃ​ដែល​ទទួល​មរណៈ ភាព​ដោយ​ជំងឺ​កូវី​ដ​-១៩​។​

​សម្ដេច​ក្រឡាហោម ក៏​បាន​គូសបញ្ជាក់ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ជំងឺ​កូវី​ដ​-១៩ មិនទាន់​ធូរស្រាល​នៅឡើយ​ទេ​ទាំង​នៅ​ប្រទេស​កម្ពុជា និង​ពិភពលោក ដូច្នេះ កម្លាំង​នគរបាល​ជាតិ​ទាំង​បន្ដ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ